គេហទំព័រជួសជុលបច្ចេកវិទ្យា iFixit នៅថ្ងៃទី4 ខែវិច្ឆិកា បានរាយការណ៍អំពីបញ្ហាដែលរារាំង iPhone 13 ពីការប្រើប្រាស់ Face ID បន្ទាប់ពីអេក្រង់របស់ទូរស័ព្ទត្រូវបានផ្លាស់ប្តូរ។ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា នឹងបញ្ជូនចេញនូវការអាប់ដេតថ្មីក្នុងពេលឆាប់ៗនេះ ដើម្បីរក្សាមុខងារ iPhone ឲ្យនៅដំណើរការ បន្ទាប់ពីអេក្រង់ត្រូវបានផ្លាស់ប្តូរ នេះបើយោងតាម The Verge។
ប្រភពនៃបញ្ហាគឺ microcontroller ដែលត្រូវបានផ្គូផ្គងទៅនឹងអេក្រង់ iPhone 13 ។ នៅពេលដែលអេក្រង់ត្រូវបានប្តូរ បន្ទះឈីបតូចនេះ មិនអាចទទួលស្គាល់អេក្រង់ថ្មី និងរារាំង Face ID មិនឱ្យដំណើរការ។ ដំណោះស្រាយតែមួយគត់ គឺត្រូវដក microcontroller ចេញពីអេក្រង់ចាស់ ហើយដាក់នៅលើអេក្រង់ថ្មី ប៉ុន្តែដោយសារទំហំរបស់វា គេតម្រូវឱ្យប្រើមីក្រូទស្សន៍។
ក្រុមហ៊ុន Apple ភ្លាមៗនោះ មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕
អត្តបទដកស្រង់ពី Oscar Gonzalez
បកប្រែនិងកែសម្រួលដោយ Mr. Blue