San Francisco-
Apple បានព្រមានអំពីគុណវិបត្តិដែលអាចអនុញ្ញាតិឲ្យពួក hackers ចូលទៅកាន់កាប់ក្នុង IPhones ,IPads និងកុមព្យូទ័រ និងបានជំរុញឲ្យអ្នកប្រើប្រាស់តម្លើងនូវការធ្វើបច្ចុប្បន្នភាពនៃ Sofware ក្នុងគ្រាមានអាសន្នមួយ។ ការជួសជុលមួយបានបញ្ចេញកាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ ដោយបច្ចេកវិទ្យាដើម្បីជួសជុលនូវអ្វីដែលគេបានពីពណ៌នាថា សូម្បីតែពួក hackers ដែលទន់ខ្សោយដែលបានដឹងរួចជាស្រេចអំពីរឿងនេះក៏អាចទាញយកចំណេញអំពីវាបានដែរ។ Apple បានដឹងអំពីរបាយការណ៍មួយដែលបញ្ចេញឲ្យដឹងថា រឿងនេះគេអាចកេងចំណេញបានដោយសកម្មជាទីបំផុត ក្រុមហ៊ុនបាននិយាយ។
Apple មិនបានបញ្ចេញឲ្យដឹងថា តើគេបានទទួលព័ត៌មានដោយយោងទៅតាមទំហំនៃការការកេងចំណេញនោះប៉ុនណានោះទេ។ គេបានបញ្ចេញនូវរបាយការណ៍សន្តិសុខ២អំពីរឿងនេះកាលពីថ្ងៃពុធ ទោះបីជាគេមិនបានទទួលនូវការចូលរួមដ៏ទូលំទូលាយពីខាងក្រៅនៃការប្រកាសផ្សាយអំពីបច្ចេកវិទ្យានោះក៏ដោយ។ ការពិពណ៌នានៃបច្ចេកទេសបានចង្អុលបង្ហាញថា hackers អាចប្រើនូវគុណវិបត្តិដើម្បីត្រួតត្រានូវម៉ាស៊ីននិងអាចចូលទៅដល់ទិន្នន័យនិងសមត្ថភាពនៃការប្រប្រាស់របស់វា។ វានឹងអនុញ្ញាតិឲ្យអ្នកវាយលុកក្លែងធ្វើជាអ្នកណាម្នាក់ដូចជាម្ចាស់សម្ភារៈនិងប្រើប្រាស់វាក្នុងនាមជាម្ចាស់។ Rachel Tobac ដែលជា CEO បាននិយាយ។
អ្នកជំនាញខាងផ្នែកសន្តិសុខបានទូន្មានអ្នកប្រើប្រាស់ឲ្យធ្វើបច្ចុប្បន្នភាពទៅលើសម្ភារៈដែលមានផលប៉ះពាល់។ IPhone 6S និង ម៉ូដែលថ្មីៗផ្សេងទៀតជាច្រើននៃ IPads រួមទាំងជំនាន់ទី៥និងទូរស័ព្ទដែលចេញក្រោយៗទៀត រួមទាំងIPads -pro និង IPads air2 និង Mac កុំព្យូទ័រ។ គុណវិបត្តិទាំងនោះនឹងប៉ះពាល់ទៅដល់ IPadsគ្រប់ម៉ូដែលផងដែរ។ Apple មិនបាននិយាយនៅក្នុងរបាយការណ៍ថា តើវាមកពីអ្វី? នៅទីកន្លែងណា? ដោយសារអ្នកណា? ដែលភាពទន់ខ្សោយនោះត្រូវបានរកឃើញ។ នៅក្នុងករណីទាងអស់នេះ គេបានបញ្ជាក់ថាអ្នកស្រាវជ្រាវអនាមិកជាអ្នករកឃើញ។
ក្រុមហ៊ុនចារកម្មនៃពាណិជ្ជកម្មដូចជាក្រុម NSO របស់អុីស្រាអែល ដែលត្រូវបានគេស្គាល់ថាជាអ្នកកំណត់អត្តសញ្ញាណនិងជាទាញយកប្រយោជន៍ពីគុណវិបត្តិដូចនេះ បានកេងចំណេញក្នុងការដែលចូលមកវាយប្រហារមកលើទូរស័ព្ទដែលឆ្លាតវៃ បានតាមដាននូវសកម្មភាពទាំងអស់នេះហើយធ្វើសកម្មភាពចំពោះមុខព្រួញដែលត្រូវគេវាយប្រហារក្នុងរយៈពេលដែលគេដ៏ច្បាស់លាស់មួយ តាមរយៈនៃការបង្ហូរនូវមាតិការរឿងដែលគេចង់ធ្វើសកម្មភាព។ ក្រុមហ៊ុន NSO ត្រូវបានគេដាក់ចូលទៅក្នុងបញ្ជីរខ្មៅដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក អឺរ៉ុប និងមជ្ឈឹមបូព៌ា ដែលគេចាត់ទុកថាជាសកម្មភាពដ៏ឧក្រឹដ្ឋមួយមកលើវិស័យបច្ចេកវិទ្យា។