របាយការណ៍ថ្មីមួយកាលពីថ្ងៃអង្គារ៍ បានបង្ហាញពីតួនាទីរបស់គាត់ក្នុងការចរចាជាមួយនិយតកររដ្ឋាភិបាលចិនផងដែរ ដោយបើកផ្លូវឱ្យ Apple វិនិយោគយ៉ាងហោចណាស់ 275 ពាន់លានដុល្លារ ក្នុងរយៈពេលកន្លះទសវត្សរ៍កន្លងមកនេះ។
ព័ត៌មានបានរាយការណ៍អំពីកិច្ចព្រមព្រៀងដែលលោក Cook បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលចិន អនុញ្ញាតឱ្យក្រុមហ៊ុន Apple ពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសចាប់តាំងពីឆ្នាំ 2016 មក។ នៅក្នុងកិច្ចព្រមព្រៀងនេះ ដែលមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ Apple បានសន្យាថា ខ្លួននឹងធ្វើផ្នែករបស់ខ្លួន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងបច្ចេកវិទ្យាប្រទេសចិន តាមរយៈការវិនិយោគ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការបណ្តុះបណ្តាលបុគ្គលិក”។ កិច្ចព្រមព្រៀងនេះ បានកើតឡើងដោយសារតែនិយតករមួយចំនួននៅក្នុងប្រទេសចិនជឿថា ក្រុមហ៊ុន Apple "មិនបានរួមចំណែកគ្រប់គ្រាន់ដល់សេដ្ឋកិច្ចក្នុងស្រុកនោះទេ"។
ទោះបីជាវាមិនច្បាស់ថាចំនួន $275 ពាន់លានដុល្លារនេះ ចេញពីការចំណាយរបស់ Apple ក្នុងប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការផលិត ការគាំទ្រអតិថិជន និងការដឹកជញ្ជូននៅក្នុងប្រទេសក៏ដោយ តួលេខនេះបង្ហាញអំពីទំហំប្រតិបត្តិការដែល Apple បានដំណើរការ។ ជាឧទាហរណ៍ កាលពីឆ្នាំមុន Apple បានចំណាយប្រាក់ជិត 22 ពាន់លានដុល្លារ លើកិច្ចខិតខំប្រឹងប្រែង R&D ជុំវិញពិភពលោក និងជិត 44 ពាន់លានដុល្លារលើការចំណាយប្រតិបត្តិការរបស់ខ្លួន។ Apple បាននិយាយថា ការកើនឡើងច្រើននៃការចំណាយទាំងនោះ គឺទាក់ទងនឹងការចំណាយលើបុគ្គលិក។ អ្នកនាំពាក្យរបស់ Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនេះទេ។
Apple ពឹងផ្អែកខ្លាំងលើប្រទេសចិនសម្រាប់អាជីវកម្មរបស់ខ្លួន។ ផ្នែកជាច្រើនសម្រាប់ iPhone, iPad និង Mac របស់វា ត្រូវបានផលិតនៅក្នុងប្រទេសចិន។ ក្រុមហ៊ុនក៏ពឹងផ្អែកភាគច្រើនលើក្រុមហ៊ុនផលិតកម្មនៅក្នុងប្រទេសចិនដូចជា Foxconn ដើម្បីប្រមូលផ្តុំផលិតផលរបស់ខ្លួន។ ទន្ទឹមនឹងនោះ អតិថិជនចិន គឺជាទីផ្សារភូមិសាស្ត្រដ៏ធំបំផុតទីបីរបស់ Apple ដែលឈានដល់ 68 ពាន់លានដុល្លារ ឬជិត 19% នៃការលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple កាលពីឆ្នាំមុន។ ទ្វីបអឺរ៉ុប និងអាមេរិកមានទំហំធំជាង 89 ពាន់លានដុល្លារ និង 153 ពាន់លានដុល្លារ ។ ដោយហេតុផលនោះ ប្រជាជនបានតាមដានយ៉ាងដិតដល់នូវទំនាក់ទំនងរបស់ Apple ជាមួយរដ្ឋាភិបាលចិនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បានកាត់បន្ថយការការពារឯកជនភាពសម្រាប់ម្ចាស់ iPhone, iPad និង Mac របស់ចិន ដើម្បីធានាថាវាអាចបន្តប្រតិបត្តិការនៅទីនោះ។ Apple ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងក្នុងការអប់រំកម្មករដែលមានប្រាក់ឈ្នួលទាបនៅទីនោះ ព្រមទាំងការវិនិយោគដូចជាក្រុមហ៊ុនជួលរថយន្តរបស់ចិន Didi Chuxing ដែរ។ របាយការណ៍ព័ត៌មានកាលពីថ្ងៃអង្គារបាននិយាយថា ទង្វើមួយចំនួននេះ គឺជាការប៉ុនប៉ងដើម្បីបង្ហាញពីតម្លៃរបស់វាចំពោះមន្ត្រីរបស់ប្រទេសចិន។