ការបន្តរខ្វះបន្ទះឈីបនិងពន្យារពេលផលិតកម្មក្នុងរោងចក្របង្គំស្ថិតនៅក្នុងតំបន់អាស៊ីអគ្នេយ៍បានបណ្តាលឲ្យ Apple មានការខាតបង់យ៉ាងធំសម្បើមដែលមានចំនួនទឺកប្រាក់រហូតដល់ទៅ ៦ពាន់លានដុល្លារ។
នៅថ្ងៃទី២៨ខែតុលា Apple បានប្រកាសពីលទ្ធហិរញ្ញវត្ថុសំរាប់សារពើពន្ធនៃត្រីមាសខែទី៤ដែលបានបិទបញ្ចប់នៅថ្ងៃទី២៥ខែកញ្ញា២០២១។ក្រុមហ៊ុនបាននិយាយថាគេបានប្រមូលនូវប្រាក់ចំណូល១/៤ក្នុងខែកញ្ញាដែលមានចំនួន 83,4ពាន់លានដុល្លារ ,ដែលកើនឡើងចំនួន២៩%កាលពីឆ្នាំមុន។
ដោយយោលទៅតាមមន្ត្រីផ្នែកបន្ទប់ព័ត៌មាន អនឡាញរបស់ Apple ក្រុមប្រឹក្សារនាយកនៃក្រុមហ៊ុនបានប្រកាសចំណែកនៃទឹកប្រាក់ចំនួន0,22ក្នុង១ហ៊ុនក្នុងភាគហ៊ុនរួមហើយនឹងធ្វើការចែកចាយនៅថ្ងៃទី១១ខែវិច្ឆិការ ២០២១។ ប្រធានប្រតិបត្តិផ្នែកហិរញ្ញវត្ថុ(CFO)របស់ Apple Luca Maestri បាននិយាយថាក្រុមហ៊ុនបានបង្វិលលុយជាង24ពាន់លានទៅឲ្យម្ចាស់ភាគហ៊ុន ខណៈដែលក្រុមហ៊ុនបន្តរធ្វើឲ្យមានការរីកចំរើនទៅកាន់គោលដៅរបស់ខ្លួនដើម្បីឈានទៅដល់ស្ថានភាពដែលទទួលបានចំណូលថ្មី។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានទទួលរងគ្រោះនូវការខាតបង់យ៉ាងធ្ងន់ធ្ងរដោយសារការបន្តរនូវការខ្វះខាតបន្ទះឈីប។
នាយកប្រតិបត្តិ Apple លោក Tim Cook បាននិយាយប្រាប់ CNBC ថាក្រុមហ៊ុនធ្វើការប៉ាន់ប្រមាណ ចំពោះការផ្គត់ផ្គង់ដោយបង្ខំដែលមានទឹកប្រាក់ចំនួន៦ពាន់លានដុល្លារ ដោយសារកង្វះខាតនូវបន្ទះឈីបដែលតម្រូវការនាំមុខដោយវិស័យឧស្សហកម្ម និងដោយសារវិបត្តិកូវីដ១៩ដែលធ្វើឱ្យមានការកកស្ទះនូវការផលិតនៅក្នុងតំបន់អាស៊ីអគ្នេយ៍។ កាលពីដើមខែនេះ មានរបាយការណ៍ថាមានការពន្យារពេលស្តុកផលិតផលនៅក្នុងឃ្លាំង ខណៈដែល កាលវិភាគនៃការដឹកចេញរបស់ iPhone 13 Pro Max ត្រូវបានពន្យារពេលរហូតដល់ខែវិច្ឆិការ ២០២១។
ខណៈដែលការស្តុកទុក iphone13 អាចនឹងឈានទៅដល់ខែតុលា ពេលវេលានៃការដឹកចេញក្នុងពេលនេះអាចនឹងធ្វើឡើងក្នុងរយៈពេល៣ទៅ៤អាទិត្យទៀតបើតាមវេបសាយជាផ្លូវការ។