BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហ៊ុនចិន Ant Group បង្កើនដើមទុនចុះបញ្ជី៤៧%ដល់៥,៤ពាន់លានដុល្លារ

ថ្ងៃចន្ទ, 11 ខែតុលា 2021 17:24  ថូ សិរីវឌ្ឍន៍

ប៉េកាំង៖  ក្រុមហ៊ុន Ant Group របស់ចិនបានបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួនដល់៣៥ពាន់លានយ៉ន់ (៥,៤៤ពាន់លានដុល្លារ) ពី ២៣,៨ពាន់លានយ៉ន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌ចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី ១១ ខែតុលានេះ។

ក្រុមហ៊ុន Ant Group គឺជាបុត្រសម្ព័ន្ធក្រុមហ៊ុនយក្ស Alibaba Group Holding Ltd ដែលមានកំពូលមហាសេដ្ឋីចិន Jack Ma ជាខ្នងបង្អែក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃច័ន្ទនេះថា ការង្កើនដើមទុននេះដើម្បីគាំទ្រដល់កំណើននិងយោងតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងតម្រូវការអាជីវកម្ម។

M6m

 

M7m

 

M8m

ក្រុមហ៊ុនបាននិងកំពុងធ្វើការកំណែទម្រង់រចនាសម្ព័ន្ធឱ្យស្របតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលចិនខណៈដែលកន្លងមកក្រុមហ៊ុនមួយនេះត្រូវបានរងសម្ពាធពីនិយតករចិន មិនអនុញ្ញាតឱ្យចូលក្នុងផ្សារហ៊ុនតាមរយៈការចេញផ្សាយមូលបត្រ IPO និងបានជំរុញឱ្យក្រុមហ៊ុន Ant Group បង្កើតជាក្រុមហ៊ុនមួយដូចគ្នាទៅនឹងធនាគារដើម្បីងាយស្រួលរដ្ឋគ្រប់គ្រង់។

កាលពីខែមីនាកន្លងទៅនេះ រដ្ឋាភិបាលចិនបានធ្វើការផ្លាស់ប្ដូរបទប្បញ្ញត្តិក្នុងការគ្រប់គ្រង់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងស្រុក ដែលនាំឱ្យការដាក់លក់ IPO ក្នុងតម្លៃ ៣៧ពាន់លានលានត្រូវបរាជ័យ។

ការបបង្កើនដើមទុនក្រុមហ៊ុន Ant Group នេះក៏មានបំណងពង្រឹងការត្រួតពិនិត្យបទប្បញ្ញត្តិនិងតម្រូវការដើមទុនផងដែរ។

ក្រុមហ៊ុននេះបាននិយាយថាការកើនឡើង ៤៧ភាគរយនៃដើមទុនចុះបញ្ជីបានមកពី «មូលធននៃទុនបម្រុងដើមទុនរបស់ក្រុមហ៊ុន»៕


ថ្ងៃចន្ទ, 11 ខែតុលា 2021 17:24  ថូ សិរីវឌ្ឍន៍