BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស៊ូលី ផេង Announce Acoustic Live Performance & Music Short Film ផែនទីស្នេហ៏

ថ្ងៃសុក្រ, 22 ខែកក្កដា 2022 10:19  BeeTube News

លោកស៊ូលីផេងបានធ្វើការបង្ហេាះឡើងនូវរូបភាពផុសស្ទ័រមួយនាថ្ងៃទី១៩ ខែកក្កដាកន្លងទៅនេះនៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោកដោយមានរូបលោកឈរនៅខាងមុខផ្ទាំងទស្សនីយភាពមាត់ទន្លេនៅក្នុងរីសតកំពតអមជាមួយនឹងរូបភាពខូរវរអាល់ប៊ុមចំរៀងថ្មីរបស់លោកនៅខាងក្រោមរួមនឹងពាក្យថា Accoustic Performance ជាការផ្សាយដំណឹងអំពីការជិតចូលមកដល់នៃការប្រគុំតន្រ្តី Accoustic ផ្សាយផ្ទាល់នៅក្រុងកំពត មានទីតាំងនៅ «ដំបូង កំពតរីសត» វេលាចាប់ពីម៉ោង៥ល្ងាចដល់ម៉ោង៨យប់នាថ្ងៃទី៣០ ខែកក្កដាខាងមុខនេះដែលកម្មវិធីនេះនាំមកជូនដោយ Smart Axiata។ ភ្ជាប់ជាមួយនឹងគ្នានេះដែរ នៅយប់ម៉ោង៨នាថ្ងៃដដែល លោកនឹងធ្វើការចេញផ្សាយបទចំរៀងថ្មីរបស់លោកដែលមានចំណងជើងថា «ផែនទីស្នេហ៍»ផងដែរ ដែលជាប្រភេទបទចំរៀងភាពយន្តខ្លី បកស្រាយរួមគ្នាដោយលោកស៊ូលីផេង និងKZ។ លោកក៏បានបង្ហើបជាមួយនឹងខេបសិននៅលើអាល់ប៊ុមបទចំរៀងថ្មីរបស់លោកថាមាសមេថាធ្លាប់ចង់បង្កើតគ្រួសារជាមួយគ្នា…?លោកស៊ូលីផេងជាប់តំណែងជាម្ចាស់បទកំសត់ៗក្នុងបេះដូងរបស់អ្នកគាំទ្រ ពេលនេះប្រហែលជាពាំនាំនូវបទកំសត់មកទៀតហើយ។ តេាះរង់ចាំស្តាប់ទាំងអស់គ្នា ជាពិសេសទស្សនិកជនណាបានទៅលេងខេត្តកំពត កុំភ្លេចចូលរួមទស្សនាការប្រគុំតន្រ្តី Accoustic របស់លោកផង! ក្រៅពីនេះដែរបើសិនជាទស្សនិកជនចង់ស្តាប់បទចាស់ៗរបស់លោកដែលចេញផ្សាយមកហើយ អាចចូលទៅស្តាប់នៅក្នុងកម្មវិធីភ្លេងរបស់ស្មាតបានទៀតផង។

អត្ថបទដោយ Vatey


ថ្ងៃសុក្រ, 22 ខែកក្កដា 2022 10:19  BeeTube News