អ្វីៗគ្រប់យ៉ាងអ្នកអាចជៀសបាន ប៉ុន្តែបញ្ហាផ្លូវចិត្តដែលកើតឡើងចេញពីក្នុងខ្លួនរបស់អ្នក មិនអាចជៀសបានឡើយ។ មិនថាអ្នកនៅទីណា កន្លែងណា ក្នុងកាលៈទេសៈណានោះទេ នៅតែមានចំណុចមួយក្នុងជីវិតរបស់អ្នក ដែលត្រូវប្រឈមមុខនឹងវា។ ដូច្នេះហើយ តើអ្នកនឹងសម្រេចយ៉ាងណា នៅពេលដែលអ្នកមានបញ្ហាផ្លូវចិត្តនេះ? ដើម្បីដឹងពីចម្លើយនេះ មានតែស្វែងរកវាជាមួយនឹងខ្សែជីវិតរបស់តារាសម្តែងហូលីវូតម្នាក់ ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺជុំវិញពិភពលោក, ទាំងអស់គ្នា!!!
អេនជេលីណា ជូលី ទើបតែជាទារកប៉ុណ្ណោះ នៅពេលដែលឪពុករបស់នាង, តារាសម្តែង ចន វ័ដ, បានចាកចេញពីគ្រួសារ។ ម្ដាយរបស់នាងត្រូវបោះបង់អាជីពសម្ដែង ដូច្នេះនាងអាចផ្ដោតលើការចិញ្ចឹមបីបាច់កូនស្រីរបស់នាង។ កាល អេនជេលីណា ជូលី នៅជាសិស្សវិទ្យាល័យ, នាងត្រូវបានសិស្សដទៃទៀតធ្វើបាប ដោយសារនាងមានមាឌស្គមខ្លាំង ហើយព្រមទាំងពាក់វ៉ែនតា និង Braces ។ បន្ទាប់មកនាងបានផ្ទេរទៅសាលាមួយទៀត។ នាងបានបោះបង់ថ្នាក់សម្ដែង ដោយសារតែនាងចង់ក្លាយជាអ្នកគ្រប់គ្រងរៀបចំពិធីបុណ្យសពម្នាក់។ ហើយដោយសារការធ្វើបាបឥតឈប់ឈរ នាងមានអារម្មណ៍ដូចជាមនុស្សម្នាក់ដែលមិនចុះសម្រុងជាមួយអ្នកដទៃ។ នាងមានភាពជឿជាក់លើខ្លួនឯងទាប ហើយនាងរកឃើញថា វាពិបាកខ្លាំងណាស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ នាងមានបញ្ហាជាមួយនឹងរបបអាហារមិនល្អ គេងមិនលក់ ហើយចាប់ផ្តើមប្រើប្រាស់ថ្នាំដោយខ្លួនឯង។
អេនជេលីណា ជូលី ក៏បានប្រយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តផងដែរ ហើយមានពេលមួយនោះ ដែលវាអាក្រក់រហូតដល់ធ្វើឲ្យនាងត្រូវបានសម្រាកព្យាបាលរយៈពេល 72 ម៉ោងនៅក្នុងមន្ទីរពេទ្យ។ ហើយនាងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចុះចាញ់នឹងជំងឺធ្លាក់ទឹកចិត្តនេះដល់ទៅពីរដង ប៉ុន្តែសំណាងល្អ ដែលនាងមិនបានធ្វើវា។ ដោយសារតែ 2 ឆ្នាំក្រោយមក អ្វីៗបានចាប់ផ្តើមផ្លាស់ប្តូរ។ បន្ទាប់ពីនាងបានយកកូនមកចិញ្ចឹមដំបូង ហើយនាងបានរកឃើញស្ថេរភាពនៅក្នុងជីវិតរបស់នាង។ នៅពេលដែល អេនជេលីណា ជូលី មានអាយុ 16 ឆ្នាំ ហើយបានសម្រេចចិត្តថា នាងចង់ក្លាយជាតារាសម្តែង ប៉ុន្តែនាងបានរកស្វែងយល់ថា វាពិតជាលំបាកណាស់ក្នុងការឆ្លងកាត់ការធ្វើតេស្តសមត្ថភាពដើម្បីចូលរួមសម្តែង ដោយសារតែនាងមានអាកប្បកិរិយាដូចមនុស្សចិត្តត្រជាក់ម្នាក់។ នៅក្នុងឆ្នាំ 1993 នាងបានដើរតួសម្តែងឯកដំបូងរបស់នាងនៅក្នុងរឿងប្រភេទ Sci-Fi ប៉ុន្តែខ្សែភាពយន្តនេះបានប្រែទៅជាការបរាជ័យផ្នែកពាណិជ្ជកម្ម។ នាងខកចិត្តជាខ្លាំង ដែលបណ្តាលឲ្យនាងមិនបានធ្វើតេស្តសមត្ថភាព ដើម្បីចូលរួមសម្តែងម្ដងទៀតអស់រយៈពេលមួយឆ្នាំ។ ប៉ុន្តែមិនយូរប៉ុន្មាននាងបានចាប់ផ្តើមមានការទទួលស្គាល់នៅហូលីវូដជាមួយនឹងទេពកោសល្យ និងសម្រស់របស់នាង។ តួសម្តែងដំបូងរបស់នាងជាវីរបុរសវីដេអូហ្គេម Lara Croft បានបង្កើតនាងឲ្យក្លាយជាតារាសម្តែងហូលីវូដឈានមុខគេ។ ក្រោយៗមកទៀត នាងបានចាប់ផ្តើមសម្តែងក្នុងភាពយន្ដដ៏អស្ចារ្យជាច្រើន រហូតដល់ឈ្នះពានរង្វាន់អូស្ការចំនួន ១, ពានរង្វាន់ Golden Globes ចំនួន ៣ ហើយនាងក៏បានចូលរួមជាមួយ Marvel ផងដែរ។
ប៉ុន្តែនៅអាយុ 37 ឆ្នាំ នាងបានធ្វើការវះកាត់ពីរដងបន្ទាប់ពីដឹងថា នាងមានហានិភ័យ 87% នៃការវិវត្តទៅជាជំងឺមហារីកសុដន់។ ហើយនាងក៏មាន 50% នៃជំងឺមហារីកក្រពេញអូវែ ដូច្នេះនាងត្រូវវះកាត់យកក្រពេញអូវែ និង ដៃស្បូនរបស់នាងចេញ។ អេនជេលីណា ជូលី មានភាពល្បីល្បាញ ដោយសារជំនាញសម្ដែងដ៏អស្ចារ្យរបស់នាង ក៏ដូចជាសមត្ថភាពក្នុងនាមជាអ្នកផលិតករខ្សែភាពយន្ត។ ប៉ុន្តែនាងក៏ល្បីល្បាញផងដែរសម្រាប់ការងារមនុស្សធម៌ ដែលនាងបានទទួលពានរង្វាន់ជាច្រើន។ នាងក៏បានបរិច្ចាគ 1/3 នៃប្រាក់ចំណូលរបស់នាងជារៀងរាល់ឆ្នាំដល់អង្គការសប្បុរសធម៌។ ដូច្នេះតើយើងអាចរៀនអ្វីខ្លះពីរឿងជោគជ័យរបស់ អេនជេលីណា ជូលី? កុមារភាពរបស់នាងពោរពេញទៅដោយការតស៊ូ ឧបសគ្គ ជំងឺធ្លាក់ទឹកចិត្ត គំនិតអវិជ្ជមាន ការបរាជ័យ ហើយនាងព្រមទាំងចង់បោះបង់ចោលទៀតផង ប៉ុន្តែសព្វនេះ អេនជេលីណា ជូលី បានក្លាយជាតារាសម្តែងស្រី និងជាផលិតករភាពយន្ត និងមនុស្សធម៌ដ៏អស្ចារ្យម្នាក់។
នាងបានផ្លាស់ប្តូរជីវិតរបស់នាងទាំងស្រុងតាមវិធីជាច្រើន។ ហើយមនុស្សយើងម្នាក់ៗមានអំណាចក្នុងការបង្កើតជីវិតដែលយើងចង់បាន ជីវិតដែលយើងសមនឹងទទួលបាន ជីវិតដែលយើងស្រមៃចង់បាន យើងមានអំណាចត្រួតត្រាជីវិតដែលយើងកើតមកដើម្បីរស់នៅ។ យើងនឹងដឹងថា អ្វីៗអាចកើតឡើង ប្រសិនបើយើងព្យាយាម។ នៅពេលអ្នកចាប់ផ្តើមធ្វើការសម្រេចចិត្តដ៏ក្លាហាន នៅពេលអ្នកចាប់ផ្តើមតស៊ូដើម្បីក្តីសុបិនរបស់អ្នក នៅពេលអ្នកចាប់ផ្តើមទទួលស្គាល់សក្តានុពលពិតរបស់អ្នក ហើយបោះជំហានដំបូងឆ្ពោះទៅរកជីវិតដែលអ្នកតែងតែចង់បាន អ្នកនឹងឃើញថា លទ្ធភាពដែលអ្នកទទួលបានគឺ គ្មានទីបញ្ចប់នោះទេ។ គ្រាន់តែជឿជាក់លើខ្លួនឯង ហើយចាំថា អ្នកតែងតែត្រូវការការសម្រេចចិត្តមួយ ដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នក៕