BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home វេទិកាជោគជ័យ

Angela Merkel ពីអ្នកវិទ្យាសាស្រ្តប្រែក្លាយជាមេដឹកនាំកំរិតថ្នាក់ពិភពលោក

ថ្ងៃពុធ, 25 ខែមករា 2023 11:41  BeeTube News

2023-01-25 11.35.53

ដោយត្រូវបានឈរឈ្មោះឡើងជាក្នុងឆ្នាំ២០០៥ Angela Merkel គឺជាស្រ្តីដំបូងបង្អស់ និងជាជនជាតិអាល្លឺម៉ង់ភាគខាងកើតដំបូងគេបង្អស់ដែលបានទទួលសំលេងសន្លឹកឆ្នោតច្រើនជាងគេបង្អស់នៅក្នុងរដ្ឋាភិបាល។ នៅពេលដែលនាងបានលាលែងពីតំណែងនៅក្នុងឆ្នាំ២០២១ នាងបានក្លាយទៅជាមេដឹកនាំអាល្លឺម៉ង់ទី២ដែលមានរយៈពេលកាន់តំណែងយូរជាងគេបង្អស់នៅក្នុងសម័យកាលថ្មីនេះ បន្ទាប់ពីអតីតរដ្ឋាភិបាលលោក Helmut Kohl។ អ្នកស្រី Angela Merkel តែងតែមានចំណាប់អារម្មណ៍ខ្ពស់នៅលើមុខវិជ្ជានយោបាយ។ នាងបានរៀបរាប់ថានៅពេលដែលនាងបានស្តាប់វិទ្យុអាល្លឺម៉ង់ខាងលិចដោយស្ងាត់ៗនៅក្នុងផ្ទះរបស់ឪពុកម្តាយនាង នាងតែងតែមានបំណងប្រាថ្នាចង់ទៅកាន់ទីកន្លែង Westminster នៃទីក្រុង London និងសភាពផងដែរ។

ឪពុករបស់នាងត្រូវបានហៅថាជា«រដ្ឋមន្រ្តីក្រហម» ពីព្រោះនៅពេលគ្រប់គ្នាបានធ្វើដំណើរឆ្ពោះទៅកាន់អាល្លឺម៉ង់ខាងលិចបន្ទាប់ពីមានការបែកចែកប្រទេសអាល្លឺម៉ង់ជាពីរក្រោយសង្គ្រាមលោកលើកទី២ លោកបានធ្វើដំណើរទៅកាន់ភាគខាងកើត និងស្ថិតនៅតំបន់វិហារភាគខាងជើងមួយនៃទីក្រុង Berlin ដែលនៅក្នុងបេះដូងនៃទីក្រុង Brandenburg។ ទីកន្លែងនោះក៏ត្រូវបានទទួលស្គាល់ជាគុណតំលៃ និងភាពមោទនភាពមួយសំរាប់ប្រជាជនអាល្លឺម៉ង់គោរពនូវគ្រឹស្តសាសនាដែលប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ និងច្បាប់ទំលាប់មួយចំនួនដូចជាការប្រឹងប្រែង វិន័យ និងការដាក់ខ្លួន ដែលទាំងនេះខុសពីអាល្លឺម៉ង់ខាងត្បូង ហើយនេះក៏ជាកន្លែងចាក់រឹសគំនិតដល់អ្នកស្រី Merkel ផងដែរ។ 

ដោយបានបណ្តុះបណ្តាលជាអ្នកគីមីវិទ្យាមួយរូប អ្នកស្រី Angela Merkel បានចំណាយពេលជាង៣៥ឆ្នាំរស់នៅក្នុងប្រទេសអាល្លឺម៉ង់ខាងកើតដែលបានគ្រប់គ្រងដោយសហភាពសូវៀត ដោយបានធ្វើការនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវរបស់រដ្ឋមួយកន្លែងរហូតទាល់តែមានការដួលរលំនៃជញ្ជាំងប៊ែកឡាំងនៅក្នុងឆ្នាំ១៩៨៩។ ចំនុចផ្លាស់ប្តូរនៃប្រវត្តិសាស្រ្តនេះហើយបានរុញច្រានអោយអ្នកស្រី Merkel សុខចិត្តលះបង់ការងារផ្នែកវិទ្យាសាស្រ្តរបស់នាង និងបានប្តូរមកចាប់អារម្មណ៍លើការងារផ្នែកនយោបាយវិញ។ ដោយសារតែនៅក្នុងអាល្លឺម៉ង់ខាងកើត បច្ចេកវិទ្យានៅអន់ថយជាងអាល្លឺម៉ង់ខាងលិច​​​ ដូច្នេះនាងគិតថាការងារផ្នែកវិទ្យាសាស្រ្តរបស់នាងមិនអាចប្រកួតប្រជែងបាននៅក្នុងទីផ្សារអាល្លឺម៉ង់ខាងលិចទេ ទើបនាងសំរេចចិត្តចុះចូលជាមួយគណបក្សនយោបាយវិញពីមួយទៅមួយដើម្បីស្វែងរកមើលថាមួយណាល្អបំផុតសំរាប់នាង។ 

2023-01-25 11.36.00

អ្នកស្រី​​ Merkelមិនមែនជាមនុស្សដំបូងដែលនឹងធ្វើដំណើរទៅកាន់អាល្លឺម៉ង់ខាងលិចទេ លុះត្រាតែមានការបញ្ជាក់ច្បាស់លាស់ហើយថាប្រជាជនអាចឆ្លងកាត់បានទើបអ្នកស្រីដើរតាមពីក្រោយ។ នាងគឺជាមនុស្សម្នាក់ដែលចូលចិត្តពិសោធន៍សិនមុនធ្វើការសំរេចចិត្តដូចជាអ្នកវិទ្យាសាស្រ្តម្នាក់ ដោយបានពិចារណាវិភាគយ៉ាងច្បាស់លាស់នៅកត្តាចូលរួមនានា ហើយចរិតនិស្ស័យមួយនេះរបស់នាងក៏បានអនុវត្តន៍ឡើងចំពោះការងារនយោបាយផងដែរ។ ការសង្ស័យរបស់នាងទៅលើក្រុមប៉ូលីស និងប្រព័ន្ធអំណាច បានបណ្តាលអោយនាងមានប្រព័ន្ធជំនឿយ៉ាងចាក់ជ្រៅថាសេរីភាព និងបុគ្គលភាព គឺជាតំរូវការស្នូលមួយសំរាប់ជីវិតរបស់យើងរាល់គ្នា។ នេះក៏ដោយសារតែរយៈពេល៣៥ឆ្នាំដែលនាងបានឆ្លងកាត់បទពិសោធន៍អប់រំនៅទីនោះ និងបានធំធាត់ឡើងនៅក្នុងប្រព័ន្ធអំណាចមួយដែលមិនអាចអោយនាងបញ្ចេញអារម្មណ៍របស់ខ្លួនឯងបាន។

សង្គមអាល្លឺម៉ង់បានប្រែក្លាយមកជាសង្គមសេរីមួយដែលមិនមានការរើសអើងជាតិសាសន៍រឺភេទ និងបានកែប្រែប្រទេសនេះទៅជាអ្នកដឹកនាំនយោបាយបរទេសដែលអាល្លឺម៉ង់សម័យកាលមុនមិនអាចឈានទៅដល់កំរិតនេះបានឡើយ អាល្លឺម៉ង់ពេលនេះបានដើរតួជាអ្នកជួយរក្សាតុល្យភាពអំណាចកណ្តាលនៅក្នុងប៉ែកអឺរ៉ុប ដែលជាការដឹកនាំ និងបង្រួបបង្រួមសហភាពអឺរ៉ុប ដោយវិធីសាស្រ្តម្យ៉ាងហៅថាគ្រប់គ្រងតែមិនគ្របដណ្តប់។​​​ នៅក្នុងប្រទេសផងដែរ អ្នកស្រីបានរក្សាជួយរក្សាលំនឹង និងនិរន្តរ៍ភាពនៅក្នុងប្រព័ន្ធរបស់អាល្លឺម៉ង់ជាពិសេសនៅលើផ្នែកសេដ្ឋកិច្ច និងនយោបាយ។ ការងារធំៗសំរេចបានរបស់នាងមានដូចជាដោះស្រាយវិបត្តិធ្លាក់ចុះរូបិយប័ណ្ណអឺរ៉ូ បង្រួបបង្រួមសហភាពអឺរ៉ុបទប់ទល់ជាមួយនឹងប្រទេសរុស្ស៊ីដូចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី និងការបញ្ចុះបញ្ចូលមេដឹកនាំកំពូលៗនៃរដ្ឋដទៃទៀតចូលរួមបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែនភាគខាងកើតកាលពីឆ្នាំ២០១៥។

អ្នកស្រីតែងតែត្រូវបានចោទប្រកាន់ថាបើកច្រកព្រំដែនចេញចូលសេរីដល់ជនអន្តោប្រវេសន៍ ប៉ុន្តែជាការពិតទៅប្រសិនបើមានការបិទវិញនោះ នោះវានឹងផ្ទុយពីច្បាប់របស់សភាពអឺរ៉ុប ហើយនឹងធ្វើអោយប្រជាជនអូទ្រីស និងតំបន់កណ្តាលនៃអឺរ៉ុបភាគខាងកើត ព្រមទាំងបណ្តាប្រទេសនៅតំបន់បាល់កង់ផងដែរនឹងជួបប្រទះបញ្ហាសេដ្ឋកិច្ចនយោបាយ។ 

2023-01-25 11.35.56

2023-01-25 11.36.03


 

 


ថ្ងៃពុធ, 25 ខែមករា 2023 11:41  BeeTube News