BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកទៅបោះឆ្នោតនៅអាល្លឺម៉ង់នឹងសំរេចក្នុងថ្ងៃនេះថាអ្នកណាជាអ្នកបន្តវេនពីអ្នកស្រី Angela Merkel

ថ្ងៃអាទិត្យ, 26 ខែកញ្ញា 2021 10:55  Jasmine Tea

2021-09-26 10.49.33-2

នៅតាមដងផ្លូវនិងមហាវិថីនៃទីក្រុង Berlin ពោរពេញទៅដោយហ្វូងមនុស្សដែលនឹងចូលរួមក្នុងការត់ប្រណាំងម៉ារ៉ាតុងប៉ុន្តែការត់ប្រណាំងដ៏ធំកំពុងតែកើតមាននៅទូទាំងប្រទេសឯណោះវិញទេគឺការបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំសំរាប់បន្តវេនពីអ្នកស្រី Angela Merkel ដែលបានស្ថិតនៅក្នុងអំណាចអស់រយៈពេល១៦ឆ្នាំ។

នៅក្នុងតំណាក់កាលចុងក្រោយដើម្បីទាក់ទាញយកសន្លឹកឆ្នោតអ្នកស្រីអធិការបតី Merkel ដែលនឹងត្រូវចាកចេញពីតំណែងបានចូលរួមជាមួយនឹងបេក្ខជនអភិរក្សនិយមលោក Arming Larschet នៅក្នុងការជួបជុំមួយកាលពីថ្ងៃសៅរ៍នៅក្នុងស្រុកកំណើតរបស់លោកនាទីក្រុង Aachen ។ ការស្ទាបស្ទង់មតិជាចុងក្រោយបានបង្ហាញថាជ័យជំនះមិនទាន់ប្រាកដថាកំពុងស្ថិតនៅក្នុងកណ្តាប់ដៃពួកគេនៅឡើយទេ។

នៅក្នុងឋានៈជាប្រទេសដែលមានអំណាចសេដ្ឋកិច្ចដ៏ខ្លាំងនៅទ្វីបអឺរ៉ុបនិងមានប្រជាពលរដ្ឋជាង៦០លាននាក់ ពលរដ្ឋអាល្លឺម៉ង់ដែលមានអាយុលើសពី១៨ឆ្នាំមានសិទ្ធក្នុងការចូលរួមបោះឆ្នោត ។ ការចង្អុលបង្ហាញយ៉ាងច្បាស់នឹងលេចចេញមកនៅពេលការបោះឆ្នោតបានបញ្ចប់នៅវេលាម៉ោង១៨ (16:00 GMT)នៅថ្ងៃអាទិត្យ។

ការបោះឆ្នោតដែលមិនអាចទស្សន៍ទាយបាននេះត្រូវបានគេមើលរំលងរហូតដល់អ្នកស្រី Merkel បានហក់ចូលមកជួយក្នុងការឃោសនារកសំលេងឆ្នោតខណៈដែលអាជីពរបស់លោកស្រីក្នុងឋានៈជាមេដឹកនាំកំពូលនៃនយោបាយអាល្លឺម៉ង់នៅសល់តែប៉ុន្មានអាទិត្យទៀតប៉ុណ្ណោះនឹងឈានចូលដល់ទីបញ្ចប់។

“ ប្រាកដណាស់ថា វាជារឿងថាអ្នកណានឹងកាន់អំណាច ?” អ្នកស្រីបានព្រមានម្តងហើយម្តងទៀតនៅក្នុងរយៈពេល៤៨ម៉ោងមុនការបោះឆ្នោត ។សាររបស់អ្នកស្រីគឺថា អាល្លឺម៉ង់ត្រូវការស្ថិរភាពនិងយុវវ័យត្រូវការអនាគតហើយ លោក Armin Laschet គឺជាមនុស្សតែម្នាក់គត់ដែលជាអ្នកផ្តល់ឲ្យ។


ថ្ងៃអាទិត្យ, 26 ខែកញ្ញា 2021 10:55  Jasmine Tea