រឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងការបោះឆ្នោតនៅចុងខែនេះគឺមានការកើនឡើងក្នុងការគាំទ្រចំពោះគណបក្សសង្គមប្រជាធិបតេយ្យដែលជាគណបក្សនិយមឆ្វេងដែលនឹងនាំឲ្យគណបក្សនេះក្លាយជាគណបក្សដឹកនាំរដ្ឋាភិបាលចម្រុះនាពេលខាងមុខ។
គណបក្សសង្គមប្រជាធិបតេយ្យដែលជាគណបក្សកណ្តាលនិយមឆ្វេងដែលបច្ចុប្បន្នកំពុងស្ថិតនៅជាដៃគូរចម្រុះក្នុងរដ្ឋាភិបាលជាមួយអ្នកស្រីអធិការបតី Angela Merkel ដែលនឹងត្រូវចាកចេញពីអំណាចបន្ទាប់ពីស្ថិតនៅក្នុងតំណែងអស់រយៈពេល១៦ឆ្នាំ។
ការស្ទាបស្ទង់មតិជាចុងក្រោយបានបង្ហាញឲ្យឃើញថាគណបក្សសង្គមប្រជាធិបតេយ្យមានការកើនឡើងរហូតចាប់តាំងពីខែកក្កដារហូតមកដល់ពេលនេះទទួលបាន២៥% គណបក្សទី២ទទួលបាន ២១ %ដែលជាគណបក្សរបស់អ្នកស្រី Merkel ឯគណបក្សលេខរៀងទី៣បានទទួលសម្លេង១៧%។
ចំណោទសំរាប់ប្រជាពលរដ្ឋអាល្លឺម៉ងគឺថា តើអ្នកណា?គណបក្សណាដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសព្រោះអាល្លឺម៉ងជាប្រទេសដែលត្រូវដឹកនាំអ៊ឺរ៉ុប។