BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ព្រះអង្គម្ចាស់ Andrew ដោះស្រាយករណីរំលោភផ្លូវភេទស៊ីវិលនៅសហរដ្ឋអាមេរិកជាមួយកញ្ញា Virginia Giuffre

ថ្ងៃព្រហស្បតិ៍, 17 ខែកុម្ភៈ 2022 09:29  BeeTube News

2022-02-17 09.22.14 (1)

ព្រះអង្គម្ចាស់ Andrew បាន​ដោះស្រាយ​ករណី​រំលោភ​ផ្លូវភេទ​ស៊ីវិល ​ដែល​ប្រឆាំង​នឹង​ព្រះអង្គ​នៅ​សហរដ្ឋអាមេរិក​ដោយ​កញ្ញា Virginia Giuffre។ កញ្ញា Giuffre ធ្លាប់បានប្តឹងអ្នកឧកញ៉ា York ដោយអះអាងថា គាត់បានរំលោភបំពានផ្លូវភេទលើនាងចំនួនបីដងនៅពេលនាងមានអាយុ 17 ឆ្នាំ, តែការចោទប្រកាន់ទាំងនេះត្រូវបានគាត់បដិសេធម្តងហើយម្តងទៀត។

លិខិត​មួយ​ដែល​បាន​ដាក់​ទៅ​តុលាការ​ស្រុក​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា អ្នក​ឧកញ៉ា និង​កញ្ញា Giuffre បាន​ឈាន​ដល់​ការ​ដោះស្រាយ​ក្រៅ​តុលាការ។ វាបាននិយាយថាអ្នកឧកញ៉ា នឹងផ្តល់សាច់ប្រាក់ដែលមិនបង្ហាញឱ្យដឹងទៅកាន់កញ្ញា Giuffre។ នៅក្នុងលិខិតមួយផ្ញើជូនចៅក្រមអាមេរិក Lewis A Kaplan មេធាវីរបស់កញ្ញា Giuffre, លោក David Boies បានសរសេររួមគ្នាជាមួយមេធាវីរបស់ព្រះអង្គម្ចាស់ Andrew ដើម្បីនិយាយថា អ្នកទាំងពីរបានឈានដល់ "ដំណោះស្រាយជាគោលការណ៍"។

2022-02-17 09.22.21

សេចក្តីថ្លែងការណ៍​រួម​ជាមួយ​លិខិត​នោះ​សរសេរ​ថា​៖ “​ភាគី​នឹង​ដកពាក្យបណ្តឹង​លើការចោទប្រកាន់ដោយ​មានការផ្តល់សំណងដល់កញ្ញា Giuffre (​ចំនួន​ដែល​មិន​ត្រូវ​បាន​បង្ហាញ​)។ វាបាននិយាយថា អ្នកឧកញ៉ានឹងធ្វើ ការបរិច្ចាគយ៉ាងច្រើនដល់អង្គការសប្បុរសធម៌របស់កញ្ញា Giuffre ក្នុងការគាំទ្រសិទ្ធិជនរងគ្រោះ”។

ព្រះអង្គម្ចាស់ Andrew ដែលមានសេចក្តីថ្លែងការណ៍បានបន្ថែមថា "មិនដែលមានបំណងបង្កាច់បង្ខូចចរិតលក្ខណៈរបស់កញ្ញា Giuffre ឡើយ" ហើយទ្រង់បានទទួលស្គាល់ថា នាងបានទទួលរងគ្រោះទាំងជាជនរងគ្រោះនៃការរំលោភបំពាន និងការវាយប្រហារជាសាធារណៈដោយអយុត្តិធម៌។ គាត់ក៏បានសរសើរចំពោះ "ភាពក្លាហានរបស់កញ្ញា Giuffre និងអ្នករស់រានមានជីវិតផ្សេងទៀតក្នុងការក្រោកឈរឡើងដើម្បីខ្លួនឯង និងអ្នកដទៃ"។

មេធាវីរបស់ព្រះអង្គម្ចាស់ Andrew ធ្លាប់បាននិយាយថា ព្រះអង្គបានត្រៀមខ្លួនរួចជាស្រេចនៅចំពោះមុខគណៈវិនិច្ឆ័យ ដើម្បីប្រឆាំងនឹងការអះអាងរបស់កញ្ញា Giuffre, ជាមួយនឹងការកាត់ក្តីរំពឹងថានឹងធ្វើឡើងនៅចុងឆ្នាំនេះ។ តំណាង​របស់​ព្រះអង្គ​បាន​និយាយ​ថា ទ្រង់មិន​មាន​ការ​អធិប្បាយ​អ្វី​លើស​ពី​អ្វី​ដែល​បាន​និយាយ​ក្នុង​ឯកសារ​ដែល​បាន​ដាក់​ទៅ​តុលាការឡើយ។ វិមាន Buckingham បានបដិសេធមិនធ្វើអត្ថាធិប្បាយលើដំណោះស្រាយនេះផងដែរ។

2022-02-17 09.22.26

កញ្ញា Giuffre ដែលពីមុនត្រូវបានគេស្គាល់ថាជា Virginia Roberts បានអះអាងថា នាងជាជនរងគ្រោះនៃការជួញដូរផ្លូវភេទ និងការរំលោភបំពានដោយអ្នកផ្តល់ហិរញ្ញប្បទាន Epstein តាំងពីអាយុ 16 ឆ្នាំ។ Epstein បានស្លាប់នៅក្នុងគុកក្នុងឆ្នាំ 2019 ខណៈពេលដែលកំពុងរង់ចាំការកាត់ទោសការជួញដូរផ្លូវភេទ។ នាងបាននិយាយថា ផ្នែកមួយនៃការរំលោភបំពាននេះ បានឃើញនាងត្រូវបានគេខ្ចីទៅឲ្យបុរសដែលមានអំណាច រួមទាំងព្រះអង្គម្ចាស់ Andrew ដែលជាបុត្រទីបីរបស់ព្រះមហាក្សត្រិ និងជាបុត្រទីប្រាំបួននៅក្នុងជួររាជបល្ល័ង្ក។

កញ្ញា Giuffre ដែលមានអាយុ 38 ឆ្នាំបានអះអាងថា អ្នកឧកញ៉ាអាយុ 61 ឆ្នាំបានរំលោភផ្លូវភេទនាងចំនួន 3 ដងនៅពេលនាងមានអាយុ 17ឆ្នាំ នៅផ្ទះរបស់ Ghislaine Maxwell ក្នុងទីក្រុងឡុងដ៍, ក្នុងវិមាន Epstein ក្នុងទីក្រុងញូវយ៉ក, និងនៅលើកោះឯកជន Epstein ក្នុង US Virgin Islands៕

អត្ថបទដកស្រង់ពី Mary O’Connor

បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃព្រហស្បតិ៍, 17 ខែកុម្ភៈ 2022 09:29  BeeTube News