Amber Heard នៅតែបន្តប្រឆាំងយ៉ាងខ្លាំងទៅនឹងការអះអាងរបស់លោក Johnny Depp អំពីការបរិហាកេរ្តិ៍ ដែលជាដំណើររឿងមួយកាលពីថ្ងៃព្រហស្បតិ៍ រួមមានការរៀបរាប់ទាំងទឹកភ្នែកដែលថាអតីតស្វាមីរបស់នាងបានវាយរំលោភធ្វើបាបនាងជាមួយនឹងដបស្រា នៅក្នុងកំឡុងពេលដែលគាត់ស្រវឹង។ ឧប្បត្តិហេតុនេះដែលកើតឡើងតាំងពីខែមីនា ឆ្នាំ២០១៥ នៅក្នុងប្រទេសអូស្រ្តាលី គឺជាចំណុចសំខាន់នៃការកាត់ក្តីរយៈពេល៤សប្តាហ៍ កន្លងមកនេះ។ អ្នកស្រី Heard បានផ្តល់សក្ខីកម្មថា នាងមិនបានលើកឡើងអំពីការរងរបួសដោយសារតែនាងត្រូវបានគេដាក់ថ្នាំបំបាត់ការឈឺចាប់ឲ្យគេងលក់ ហើយវាបានកើតឡើងបន្ទាប់ពី លោក Jonhny Depp បានចាប់រំលោភនាងជាមួយនឹងការ ប្រតាយប្រតប់គ្នា ព្រមទាំងបានចោទនាងថាបានដេកជាមួយនឹង Billy Bob Thornton ហើយនិង Eddie Redmayne ដែលជាមិត្តរួមការងាររបស់នាង។
នាងបាននិយាយទៀតថា ដេបបានសង្កត់ពីលើនាង ហើយស្រែកដាក់នាងថា “ខ្ញុំពិតជាស្អប់អ្នកឯងណាស់ អ្នកឯងបានបំផ្លាញជីវិតរបស់ខ្ញុំអស់ហើយ”។ នាងបានបន្តថា ខ្ញុំហាក់ដូចជាមានសម្ពាធយ៉ាងខ្លាំង ហើយមានអារម្មណ៍ថា គាត់កំពុងតែដាល់ខ្ញុំ និងបន្ទាប់មកអ្វីទាំងអស់ត្រូវបែកខ្ទេចខ្ទាយ តែខ្ញុំមិនចាំទេថាត្រូវបានគេរំលោភបំពានអ្វីខ្លះ។ បន្ទាប់មកនាងបានផ្តល់សក្ខីកម្មតបទៅហ្នឹងការចោទប្រកាន់របស់លោក Travis McGivern ដែលជាអង្គរក្សរបស់ ដេប ដែលបានចោទនាងថា បានគប់កំប៉ុង Red Bull ទៅកានលោក Jonhny Depp ក្នុងកំឡុងពេលឈ្លោះគ្នានៅទីក្រុង Los Angeles ។ ត្បិតតែនាងបាននិយាយថា គឺលោក ដេប ដែលបានគប់ដបកំប៉ុងដាក់រូបនាង ប៉ុន្តែក្រោយមកនាងក៏បានទទួលស្គាល់នូវសម្លេងដែលថតយកបាន ដែលវាបានបញ្ជាក់ថានាងជាអ្នកប្រើអំពើហិង្សាទៅកាន់ Jonhny Depp ៕
បកប្រែដោយ៖ ម៉ៅ គុយដង់