BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ីស្រាអែល​កំពុងលាក់បាំង​ព័ត៌មាន​ដ៏គ្រោះថ្នាក់នៃចលនាយោធា​របស់ខ្លួន​នៅ​ហ្គាហ្សា ខណៈបុគ្គលិក Amazon ដាក់សម្ពាធក្រុមហ៊ុនទម្លាក់កុងត្រាចោលជាមួយអ៊ីស្រាអែល

ថ្ងៃចន្ទ, 04 ខែធ្នូ 2023 17:15  BeeTube News

Untitled design - 2023-12-04T171424.548 (1)

កងទ័ពអ៊ីស្រាអែលបានអះអាងថា ខ្លួនបានរកឃើញផ្លូវបើកចំនួន 800 ដែលនាំឆ្ពោះទៅកាន់បណ្តាញផ្លូវរូងក្រោមដីដ៏ស្មុគស្មាញ និងទីកន្លែងលាក់ខ្លួនរបស់ក្រុមចលនាហាម៉ាស ដោយបន្ថែមថាកងកម្លាំងរបស់ពួកគេបានបំផ្លាញផ្លូវបើកទាំងនោះជាងពាក់កណ្តាល។ កងទ័ពអ៊ីស្រាអែលបានរាយការណ៍ថា ពួកគេបានបំផ្លាញផ្លូវបើកនៃរូងក្រោមដីចំនួន 500 ចេញពីផ្លូវបើកទាំង 800 ដែលត្រូវបានរកឃើញដោយប្រើវិធីសាស្រ្តផ្សេងៗដូចជា"ការដាក់គ្រាប់បែក និងការបិទទាំងស្រុង" ។

  1. បុគ្គលិក Amazon ដាក់សម្ពាធក្រុមហ៊ុនទម្លាក់កុងត្រាចោលជាមួយអ៊ីស្រាអែល

យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី០២ ខែធ្នូបានអោយដឹងថា បុគ្គលិក Amazon ជាង 100 នាក់នៅក្នុងទីក្រុងចំនួន 20 បានប្រមូលផ្តុំគ្នាដើម្បីញ៉ាំនំ knafeh និងប្រារព្ធទិវាអបអរសាមគ្គីភាពអន្តរជាតិរបស់ប្រជាជនប៉ាឡេស្ទីន ដែលជាទិវាអំពីការទទួលស្គាល់សិទ្ធិអំណាចរបស់ប្រជាជនប៉ាឡេស្ទីន ប៉ុន្តែនៅក្នុងការិយាល័យចំនួនពីរ ព្រឹត្តិការណ៍នេះត្រូវបានរំខានដោយខិតបណ្ណ័ផ្សព្វផ្សាយដែលសរសេរឡើងថា "ការចាប់ជំរិត" នៅខាងលើរូបថតរបស់ចំណាប់ខ្មាំងអ៊ីស្រាអែល។

បុគ្គលិកដែលចូលរួមក្នុងពិធីអបអរកាលពីថ្ងៃពុធនេះ "មានអារម្មណ៍ថាពួកគេកំពុងត្រូវបានបំភិតបំភ័យ"។

ឧប្បត្តិហេតុនេះបានកើតឡើងបន្ទាប់ពីមានភាពតានតឹងកើនឡើងជាច្រើនសប្តាហ៍រវាងសមាជិកនៃបុគ្គលិកជនជាតិអារ៉ាប់របស់ក្រុមហ៊ុន Amazon ដែលបានជំរុញឱ្យក្រុមហ៊ុនទម្លាក់កុងត្រា Cloud Computing ជាមួយនឹងអ៊ីស្រាអែល និងបង្ហាញការគាំទ្រដល់បុគ្គលិកប៉ាឡេស្ទីន។

Notechforapartheid_Sf_2022-09-12-1-678x509-1

 

  1. កងកម្លាំងការពារអ៊ីស្រាអែលរកឃើញផ្លូវរូងក្រោមដីចំនួន 800 នៅហ្គាហ្សា

យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី០៣ ខែធ្នូបានអោយដឹងថា កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពរបស់ខ្លួនបានរកឃើញរូងក្រោមដីជាង 800 នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់ក្រុមភេរវករហាម៉ាសនៅចុងខែតុលា។

យោធាបាននិយាយថា ប្រហែលជាង 500 នៃរូងក្រោមដីត្រូវបានបំផ្លាញរួចមកហើយ ដោយការដាក់គ្រាប់បែកធំបំផ្ទុះ និងការបិទច្រកផ្លូវតែម្តង។

យោងតាមកងកម្លាំងការពារអ៊ីស្រាអែលបានអោយដឹងថា ផ្លូវរូងក្រោមដីជាច្រើនត្រូវបានតភ្ជាប់ទៅនឹង "ទ្រព្យសម្បត្តិយុទ្ធសាស្ត្រ" របស់ក្រុមហាម៉ាស។

យោធាបាននិយាយថា ខ្លួនក៏បានបំផ្លាញផ្លូវរូងក្រោមដីដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ បន្ថែមពីលើនេះផងដែរ។ ពួកគេ​​​បាននិយាយថាទីតាំងរបស់ពួកវាទាំងនោះ​គឺស្ថិត​នៅ​ក្នុង​តំបន់​ស៊ីវិល ហើយ​ភាគច្រើន​មាន​ទីតាំង​នៅ​ជិត ឬ​ខាងក្នុង​គ្រឹះស្ថាន​អប់រំ សាលាមត្តេយ្យ វិហារ​ឥស្លាម និង​សួន​កុមារជាដើម​។

3724_18_copy-640x400

 

  1. អ៊ីស្រាអែលមិនបានប្រាប់ផែនការសង្គ្រាមរបស់ហាម៉ាសទៅកាន់អាមេរិក

យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី០១​​​ ខែធ្នូបានអោយដឹងថា មិនមានការចង្អុលបង្ហាញណាមួយឡើយថា អ៊ីស្រាអែលបានចែករំលែកផែនការសង្គ្រាមសម្ងាត់របស់ក្រុមហាម៉ាសជាមួយអាមេរិក ដែលជាផែនការលម្អិតនៃការវាយប្រហារថ្ងៃទី7 ខែតុលាជាមួយនេះបើយោងតាមមន្ត្រីអាមេរិកបីនាក់នោះទេ។

កាសែត New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីអ៊ីស្រាអែលបានទទួលផែនការប្រយុទ្ធរបស់ក្រុមហាម៉ាសនៃការវាយប្រហារថ្ងៃទី 7 ខែតុលា មានឈ្មោះថា "Jericho Wall" នៅជាងមួយឆ្នាំមុនពេលកើតហេតុ ប៉ុន្តែបានច្រានចោលថាវាហួសពីសមត្ថភាពរបស់ពួកគេក្នុងការទប់ទល់ជាមួយនឹងក្រុមសកម្មប្រយុទ្ធនេះ។

ក្រុមមន្ត្រីបានប្រាប់កាសែត Times ថាប្រសិនបើយោធាអ៊ីស្រាអែលពិតជាបានយកចិត្តទុកដាក់ជាមួយនឹងឯកសារប្រហែល40ទំព័រនេះច្បាស់លាស់ នោះពួកគេនឹងអាចការពារពីការវាយប្រហារដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង 1,200 នាក់នេះបាន។

download (18)


 

 


ថ្ងៃចន្ទ, 04 ខែធ្នូ 2023 17:15  BeeTube News