BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Alli Simpson "សំណាងដែលនៅរស់" បន្ទាប់ពីគ្រោះថ្នាក់ជ្រមុជទឹក

ថ្ងៃព្រហស្បតិ៍, 06 ខែមករា 2022 11:13  BeeTube News

photo_2022-01-06_11-03-04c (1)

តារាសម្ដែងអូស្ត្រាលី Alli Simpson បាននិយាយថា នាងពិតជាសំណាងណាស់ដែលនៅមានជីវិត បន្ទាប់ពីបាក់ក ខណៈពេលកំពុងលោតជ្រមុជទឹកក្នុងអាងទឹករាក់។ នាងបានប្រាប់អ្នកតាមដាន Instagram របស់នាងថា នាងនឹងត្រូវពាក់ឧបករណ៍ទ្រកសម្រាប់រយៈពេល 4 ខែបន្ទាប់ ខណៈពេលដែលនាងកំពុងសម្រាកព្យាបាល។

តារាម៉ូដែល និងតារាចម្រៀងដែលជាប្អូនស្រីរបស់តន្ត្រីករ Cody Simpson ក៏បានបង្ហោះរូបថតពីមន្ទីរពេទ្យក្នុងរដ្ឋ Queensland ផងដែរ។ នាងបាននិយាយថាឆ្នាំ 2022 របស់នាងគឺ "មិនមែនជាការចាប់ផ្តើមដ៏អស្ចារ្យនោះទេ" ដោយបន្ថែមថានាងក៏បានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 ផងដែរ។
Simpson បានពន្យល់ថា នាងបានជ្រមុជ "ចូលទៅក្នុងអាងទឹករាក់ ហើយប៉ះទង្គិចក្បាលរបស់ខ្ញុំនៅខាងក្រោម"។ នាងបានទទួលការស្កែន និងថតកាំរស្មីអ៊ិចផ្សេងៗហើយពេលប្រេះឆ្អឹងធ្ងន់ធ្ងរត្រូវបានគេរកឃើញនាងត្រូវបាន "បញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរថយន្តសង្គ្រោះបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យដោយ  គ្រូពេទ្យវះកាត់សរសៃប្រសាទ"។

Simpson ត្រូវបានព្យាបាលនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Gold Coast បន្ទាប់ពីឧបទ្ទវហេតុនេះបានកើតឡើងនៅចុងខែធ្នូ។ នាងបានសរសេរថា "មិនតម្រូវឱ្យធ្វើការវះកាត់ភ្លាមៗទេ ហើយខ្ញុំត្រូវបានបញ្ជូនទៅផ្ទះដោយមានឧបករណ៍ទ្រក ដែលខ្ញុំនឹងនៅជាមួយវា 24/7 សម្រាប់រយៈពេល 4 ខែខាងមុខ ខណៈដែលករបស់ខ្ញុំសង្ឃឹមថានឹងជាសះស្បើយឡើងវិញ"។ "ខ្ញុំពិតជាសំណាងណាស់ដែលនៅមានជីវិត និង/ឬមិនពិការ ដោយសារវាគ្រាន់តែមិនប៉ះចំខួរឆ្អឹងខ្នងរបស់ខ្ញុំ"។

photo_2022-01-06_11-04-25m

តារាសម្តែងរូបនេះ បានប្រាប់អ្នកតាមដាន Instagram របស់នាងចំនួន 1.2 លាននាក់ថា "រយៈពេល 4 ខែនេះ គឺដូចជាទឹកមួយដំណក់ធ្លាក់ចូលទៅក្នុងមហាសមុទ្រអញ្ចឹង នៅពេលដែលប្រៀបធៀបដល់ជីវិតដ៏រីករាយ និងសុខភាពល្អរបស់ខ្ញុំ។"ដូចដែលអ្នកស្រមៃបាន ខ្ញុំបានស្រក់ទឹកភ្នែកមិនចេះចប់ ហើយអរគុណទេវតាដែលឃុំគ្រងខ្ញុំទាំងអស់ ដែលមើលថែខ្ញុំនៅក្នុងអាងទឹកនាពេលយប់នោះ បូករួមទាំងរាល់ពេលចាប់តាំងពីពេលនោះមក"។

នាងបានបង្ហោះ ជាលើកចុងក្រោយបង្អស់ដោយមានសារព្រមានថា៖ "កុំលោតចូលទៅក្នុងអ្វីទាំងអស់ពេល ដែលអ្នកមិនដឹងពីជម្រៅរបស់វា!!!!" បងប្រុសរបស់នាង Cody បានចែករំលែកការបង្ហោះរបស់នាងនៅលើ Instagram របស់គាត់ដោយសរសេរថា "អ្នកគឺជាអព្ភូតហេតុដ៏អស្ចារ្យមួយ។ ខ្ញុំស្រឡាញ់អ្នក ហើយខ្ញុំត្រេកអរជាខ្លាំង ដែលអ្នកមានសុវត្ថិភាព" ។

អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃព្រហស្បតិ៍, 06 ខែមករា 2022 11:13  BeeTube News