BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

All3rgy & YCN Rakhie ត្រៀមខ្លួនទម្លាក់បទថ្មី “ផ្កាស្លា”

ថ្ងៃព្រហស្បតិ៍, 07 ខែមីនា 2024 13:29  BeeTube News

10 (1)

អីយ៉ាស់! កាលពីពេលថ្មីៗនេះ ក្រុម La Cima Cartel បានបង្ហោះស្តេធឺសឡើងថា«ថាចេញបទ ថ្មី Surprised តែ Facebook surprised បានមុន»។ ពិតដូចស្តេធឺសបង្ហោះ ព្រោះនៅថ្ងៃបន្ទាប់ពួកគេពិតជាបានទម្លាក់ Poster បទចម្រៀងដែលគ្រោងទុកនឹងចេញផ្សាយពិតមែន។ ដូចអ្វីដែលទស្សនិកជនបានដឹងរួចមកហើយ កាលពីថ្ងៃទី០៥ ខែមីនាកន្លងទៅនេះ បណ្តាញសង្គមហ្វេសប៊ុកបានធ្វើស៊ីអ្នកលេងនៅជុំវិញពិភពលោកដោយធ្វើអោយពួកគេមិនអាចចូលប្រើប្រាស់បានអស់មួយរយៈពេលខ្លី ដូចនេះមានសិល្បករមិនតិចនាក់ទេប្រាកដណាស់ថាបានរងឥទ្ធិពលប៉ះពាល់ពីវា និងបង្ហាញប្រតិកម្មឡើងទាក់ទងនឹងរឿងនេះ។

photo_3_2024-03-07_13-20-14

យ៉ាងណាមិញក្រុម La Cima Cartel ក៏ជាក្រុមសិល្បករដែលមាន High  Engagement ជាមួយ Audience របស់ពួកគេផងដែរ បន្ទាប់ពីពួកគេបានចូលរួមក្លាយជា BA របស់ស្រាបៀកម្ពុជា និងបានបង្ហាញសកម្មភាពជារឿយៗទៅកាន់អ្នកគាំទ្ររបស់ពួកគេនៅលើបណ្តាញសង្គម។ បន្ទាប់ពីបាន Tease បទថ្មីរបស់ពួកគេមួយរយៈ នាពេលនេះ​​​សមាជិកក្រុមលោក All3RGY និង​​​YCN Rakhie បានសំរេចចិត្តចេញបទចម្រៀងរបស់ពួកគេជាផ្លូវការ ដែលមានចំណងជើងថា«ផ្កាស្លា» រឺហៅថា«She’s the one» នៅក្នុងថ្ងៃទិវាសិទ្ធនារីអន្តរជាតិខាងមុខនេះ។ បទនេះគឺជាបទមួយដែលមានទស្សនិកជនជាច្រើនបានទន្ទឹងរង់ចាំ ខណៈលោក YCN Rakhie និង All3RGY ក៏តែងតែបាន Tease ឡើងជាមួយនឹងការបង្ហោះស្តេធឺសរបស់ពួកគេជារឿយៗដូចជាថា«ភ័យមែនអត់? ភ័យចឹងទាល់តែស្តាប់បទ Sweet លួងចិត្ត»។ ចុះទស្សនិកជន Rate អោយបទនេះប៉ុន្មានដែរ?

photo_4_2024-03-07_13-20-14

photo_1_2024-03-07_13-20-14


 


ថ្ងៃព្រហស្បតិ៍, 07 ខែមីនា 2024 13:29  BeeTube News