BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

All3rgy tease “YSL Remix” ft. NPN លើ Story Facebook

ថ្ងៃសុក្រ, 07 ខែមិថុនា 2024 12:03  BeeTube News

1-22

លោក All3rgy នៃក្រុម La Cima Cartel បានធ្វើស៊ីផ្លូវអារម្មណ៍បណ្តាអ្នកគាំទ្រទៀតហើយ! ដោយជាញឹកញាប់រាល់ពេលចេញផ្សាយបទចំរៀងថ្មីៗរបស់លោក លោកទាំងតែងតែបាន Tease ឡើងជាមួយបទថ្មីៗទាំងនោះទៅកាន់អ្នកគាំទ្ររបស់លោកនៅមុនពេលចេញផ្សាយ! ហើយខណៈពេលកាលពីយប់មិញនេះផងដែរ លោក All3rgy ក៏ទើបតែបាន Tease បទចម្រៀងឡើងម្តងទៀត! ដោយលោកបានបង្ហោះឡើងនូវ Teaser Audio ចំរៀងមួយនៅលើ Story Facebook របស់លោក និងអ្វីកាន់តែពិសេស លោក All3rgy ក៏ថែមទាំងបាន Mention លោក NPN ចូលទៅក្នុងបទចម្រៀងថ្មីរបស់លោកនោះផងដែរ! ដែលបង្ហើបអោយដឹងថាលោក NPN នឹងក្លាយជាដៃគូចំរៀងដ៏សក្តិសមនៅក្នុងបទចម្រៀងថ្មីរបស់លោក។ 

2-15

ពេលនេះបណ្តាអ្នកគាំទ្រ មិនបាន Delulu ស្រមើស្រម៉ៃផ្តេសផ្តាសទេ ប៉ុន្តែពិតប្រាកដណាស់អាយដលរបស់ពួកគេទាំងពីរនាក់កំពុងចាប់ដៃគ្នា Collab ច្បាស់ណាស់! តើនឹងមានរសជាតិប្លែកយ៉ាងណាទៅប្រសិនបើសំលេងរ៉េបផ័រទាំងពីររូបនេះ Combine ចូលគ្នា? ម្យ៉ាងវិញទៀតផងដែរ គួរអោយសង្កេតថា នៅលើបទចំរៀងនេះ ត្រូវបានសរសេរឡើងជាមួយនឹងចំណងជើងថា«YSL Master3» ដែលអាចសន្និដ្ឋានថាទាក់ទងទៅនឹងពាក្យកាត់ណាមួយនៃបទចម្រៀងនេះរបស់លោកហើយ។ ហើយមួយវិញទៀតសោត គួរបញ្ជាក់ថា ការបង្ហោះឡើងនេះក៏ត្រូវបានធ្វើឡើងនៅលើ Story Instagram ផងដែរ។ តើទស្សនិកជនបានស្តាប់ បទចម្រៀង Tease នេះហើយរឺនៅ? និងយល់ឃើញយ៉ាងណាដែរទៅលើបទនេះ?

photo_4_2024-06-07_11-52-34

photo_3_2024-06-07_11-52-34


 


ថ្ងៃសុក្រ, 07 ខែមិថុនា 2024 12:03  BeeTube News