BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើ ALL3RGY នឹងមានអ្វី Surprise ថ្មីបន្ទាប់ពីបទស្វីត“បណ្តូលពេជ្រ”?

ថ្ងៃអង្គារ, 27 ខែកុម្ភៈ 2024 14:01  BeeTube News

photo_1_2024-02-27_13-58-10

លើសជាតិស្ករទៀតហើយ! បទរបស់សមាជិក La Cima Cartel មួយស្តាប់មិនក្រោមពី១០០ដងផង ឥលូវជិតថែមមួយបទថ្មីមកទៀតហើយ…ដោយកាលពីម្សិលមិញនេះ សមាជិកក្រុម La Cima Cartel មួយរូបទៀតគឺលោក All3RGY បានប្រកាសនៅលើបណ្តាញសង្គម Tik Tok របស់លោកថាអាចនឹងមានគំរោងចេញបទលើសជាតិស្ករមួយបទទៀតបន្ទាប់ពីបទ«Red Rose» រឺហៅថា«បណ្តូលពេជ្រ» របស់លោក Meezy។ 

លោក ALL3RGY បានសរសេរឡើងអមជាមួយនឹងវិដេអូនោះថា«Sweet អីតែ Meezy ចាំមើលតែបទនេះចេញវិញណា» ដែលធ្វើអោយមហាជនបានស្តាប់បន្តិចហើយអន្ទះសារចង់ជ្រួតជ្រាបរង់ចាំជាខ្លាំង។ គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ លោក ALL3RGY ​​​បានធ្វើស៊ីផ្លូវអារម្មណ៍អ្នកគាំទ្រជាខ្លាំង ដោយខណៈពេលដែលលោក Meezy បាននឹងកំពុង Live នៅលើហ្វេសប៊ុកផេករបស់លោក ដោយឆ្លើយសំណេះសំណាលលេងទៅនឹងសំណួរអ្នកគាំទ្ររបស់លោក លោក ALL3RGY បានធ្វើជាមកកាត់ចង្វាក់លោក Meezy និងប្រាប់ថានឹងចាក់បទថ្មីរបស់លោកនៅពេលនេះហើយ។ 

photo_2_2024-02-27_13-58-10

អ្នកទាំងពីរហាក់ដូចជានៅស្ងៀមៗស្តាប់ឡើងទាំង Chill ប៉ុន្តែខណៈចប់ Verse បទនោះភ្លាម លោក Meezy និងលោក ALL3RGY ក៏ប្រញាប់សារ៉េសារ៉ង់គ្នាអោយបិទបទនោះភ្លាមតែម្តង និងនិយាយលេងមកកាន់អ្នកគាំទ្ររបស់ពួកគេវិញថា«ស្តាប់ប៉ិនហ្នឹងបានហើយ» ដោយពួកគេចៀសវាងការ Spoil នូវបទចម្រៀងនោះអស់។ ខណៈនោះផងដែរ ក៏មានអ្នកគាំទ្រជាច្រើនបានសួរនាំពីពេលវេលាចេញផ្សាយនូវបទចម្រៀងមួយនេះ ប៉ុន្តែលោក Meezy បាននិយាយថាមិនទាន់ដឹងនោះទេ មានតែអ្នកគាំទ្រត្រូវ Subscribe Channel La Cima Cartel ហើយ នោះនឹងបានដឹងពេលដែលបទនោះចេញនៅពេលដែលវាចេញ។ ចុះទស្សនិកជនយល់ថាបទចម្រៀងនេះនឹងចេញនៅពេលណាដែរ?

photo_3_2024-02-27_13-58-10


 


ថ្ងៃអង្គារ, 27 ខែកុម្ភៈ 2024 14:01  BeeTube News