BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

All3rgy ធ្វើអោយផ្ទុះ Cover បទ Remix “7 Years” ឡើងវិញ

ថ្ងៃចន្ទ, 27 ខែឧសភា 2024 13:31  BeeTube News

photo_2_2024-05-27_13-25-00

កាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅនេះ លោក All3rgy សមាជិកនៃក្រុម La Cima Cartel ក៏ដូចជាម្ចាស់បទ«ផ្កាស្លា» ដ៏ល្បីល្បាញ បានធ្វើការទំលាក់នូវបទថ្មីមួយទៀត ដែលជាបទ Cover Remix នៃបទ«7 Years» ដ៏ផ្ទុះកក្រើកកាលពីជាង១០ឆ្នាំមុន។ គួររំលឹកផងដែរថា បទ Original «7 Years» នេះត្រូវបានចេញផ្សាយជាផ្លូវការដំបូងដោយលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Lukas Graham កាលពីឆ្នាំ២០១៥មកម្ល៉េះ ហើយបទនេះបានធ្វើអោយ Boom ឡើងយ៉ាងផ្ទុះកក្រើកជាមួយនឹងអត្ថន័យ និងបទចម្រៀងដ៏ពិរោះ។ សម្រាប់បទថ្មីពីសំណាក់លោក All3rgy នេះផងដែរ គឺលោកបានធ្វើការ Remix បទចម្រៀងថ្មី ក៏ដូចជាសរសេរប៉ារ៉ូលចម្រៀងខ្មែរឡើងវិញ ធ្វើអោយបង្កើននូវភាពទាក់ទាញមួយកម្រិតទៀតដែលមិនធ្លាប់មានពីមុនមក។ 

photo_1_2024-05-27_13-25-00

គួរអោយចាប់អារម្មណ៍ផងដែរថាលោក​​​ All3rgy ទទួលបានការគាំទ្រយ៉ាងខ្លាំងទៅលើបទចម្រៀងនេះ ថ្វីបើវាត្រឹមជាបទចម្រៀង Cover Remix តែប៉ុណ្ណោះ ដោយបទនេះបានលោតដល់ចំណាត់ថ្នាក់លេខរៀងទី២ប្រចាំសប្តាហ៍នៅលើតារាងយូធូបកម្ពុជាផងដែរ។ តើនេះអាច​​​ប្រហែលមកពី Quality សម្រិតសម្រាំងដ៏ល្អពីសំណាក់លោក All3rgy ដែររឺទេ? រឺម្យ៉ាងទៀតក៏ព្រោះតែលោក All3rgy បានធ្វើអោយបទនេះផ្ទុះកក្រើកឡើងវិញម្តងទៀត? យ៉ាងណាមិញលោក All3rgy ក៏បានបង្ហាញចំណាប់អារម្មណ៍ទៅលើបទចម្រៀងនេះថា ដែលលោកចេញបទដ៏កំសត់លន្លង់លន្លោចនេះទៅក៏ព្រោះតែមិនចង់អោយស្វីតពេក។ ម្យ៉ាងទៀតគួររំលឹកផងដែរថានាពេលនេះ លោក All3rgy បានក្លាយទៅជា Brand Ambassador របស់ Grab ជាផ្លូវការហើយ។ 

photo_3_2024-05-27_13-25-00


 


ថ្ងៃចន្ទ, 27 ខែឧសភា 2024 13:31  BeeTube News