ការចេញផ្សាយបទចម្រៀងដ៏ពេញនិយម "All Too Well" របស់ Taylor Swift បានបំបែកកំណត់ត្រាសម្រាប់បទចម្រៀងដែលវែងបំផុត ដែលមានចំណាត់ថ្នាក់កំពូលនៅលើតារាង Billboard Hot 100 ហើយនាងបានឈ្នះដោយក្តីរីករាយ។
កំណត់ត្រានេះ មិនមែនជាកំណត់ត្រាតែមួយគត់ដែល Taylor Swift បានបំបែកនោះទេ បន្ទាប់ពីការចេញផ្សាយអាល់ប៊ុម "Red (Taylor's Version)"។ ជាមួយនឹងអាល់ប៊ុមនេះ នាងក៏បានបង្កើតកំណត់ត្រា Most Simultaneous US Hot 100 ដោយស្ត្រីតែម្នាក់គត់ ដែលមាន 26 បទនៅក្នុងអាល់ប៊ុម នៅលើតារាង Hot 100 ។ កំណត់ត្រាពីមុនគឺ 18 បទ ដែលនាងមាននៅក្នុងឆ្នាំ 2019 ជាមួយនឹងអាល់ប៊ុម "Lover" ។
តារាចម្រៀងដែលឈ្នះពានរង្វាន់ Grammy បានទម្លាក់បទ "Red (Taylor's Version)" កាលពីខែមុន គឺជាការថតអាល់ប៊ុមបទចម្រៀងឆ្នាំ 2012 ឡើងវិញ ដើម្បីក្លាយជាកម្មសិទ្ធិរបស់នាង ដែលអាល់ប៊ុមមានចំណងជើងថា "Red" ហើយបទចម្រៀងដែលត្រូវបានគេស្គាល់ថាមានបទ "I Knew You Were Trouble" និង "We Are Never Ever Getting Back Together" ។ ការចេញផ្សាយឡើងវិញ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ Taylor Swift ក្នុងការទទួលបានកម្មសិទ្ធិឡើងវិញនូវកាតាឡុកដំបូងរបស់នាង បន្ទាប់ពីនាយកប្រតិបត្តិ និងអ្នកគ្រប់គ្រងតន្ត្រី Scooter Braun ទទួលបានការគ្រប់គ្រងលើការថតបទចម្រៀងអាល់ប៊ុមដំបូងរបស់នាងចំនួន 6 ក្នុងឆ្នាំ 2019 តាមរយៈកិច្ចព្រមព្រៀងទិញយកនោះ។
អត្ថបទដកស្រង់ពី Leah Asmelash
បកប្រែនិងកែសម្រួលដោយ Mr. Blue