ខ្សែភាពយន្ត “All of Us Are Dead” ដែលផ្អែកលើ webtoon “Now at Our School” របស់ Joo Dong-geun នឹងចាក់ផ្សាយនៅលើ Netflix នៅថ្ងៃទី 28 ខែមករាខាងមុខនេះ។
នេះជាការសង្ខេបផ្លូវការខ្លីៗ ដែលត្រូវបានអនុញ្ញាតដោយក្រុមហ៊ុន Netflix៖ "សិស្សមួយក្រុមបានជាប់គាំងនៅក្នុងវិទ្យាល័យមួយ ហើយបានរកឃើញថា ពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពដ៏ព្រឺព្រួយមួយ ខណៈដែលពួកគេស្វែងរកការសង្គ្រោះពីការឈ្លានពានរបស់ Zombie នៅក្នុងសាលារៀនរបស់ពួកគេ។"
នៅក្នុងខ្សែភាពយន្តនេះមាន 12 ភាគ ហើយដឹកនាំដោយ Lee Jae-Kyu ដែលជាអ្នកដឹកនាំក្នុងរឿង "Intimate Strangers" "The Fatal Encounter" និង "The Influence" ក៏ដូចជារឿងភាគមួយចំនួនដូចជា "The King 2 Hearts" "Beethoven Virus" និង "Fashion 70s" ។ Kim Nam-soo ក៏ជាអ្នកដឹកនាំរឿងភាគដែលនិពន្ធដោយ Chun Sung-il ផងដែរ។
ខ្សែភាពយន្តនេះមានការចូលរួមសម្ដែងដោយ Yoon Chan-young, Park Ji-hoo, Cho Yi-hyun, Park Solomon និង Yoo In-soo។
"All of Us Are Dead" មិនមែនជាខ្សែភាពយន្តដំបូងបង្អស់របស់ Netflix ដែលជាលក្ខណៈភ័យរន្ធត់រួមជាមួយ Zombie របស់ប្រទេសកូរ៉េនោះទេ អ្នកចាក់ផ្សាយបានទម្លាក់ខ្សែភាពយន្ត "Kingdom" ក្នុងឆ្នាំ 2019។ ខ្សែភាពយន្ត Zombie បែបភ័យរន្ធត់របស់កូរ៉េនៅក្នុងឆ្នាំ 2020 "#Alive" ក៏ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅទូទាំងពិភពលោកសម្រាប់ក្រុមហ៊ុន Netflix ផងដែរ៕
អត្ថបទដកស្រង់ពី Ryan Lattanzio
បកប្រែនិងកែសម្រួលដោយ Mr. Blue