Jerusalem AP-
ជម្លោះរវាងអុីស្រាអែលនិងប៉ាឡេស្ទីនលើការស៊ើបអង្កេតក្នុងការស្លាប់របស់អ្នកកាសែតAljazeera , Shireen Abu Akleh , បើតាមការស៊ើបអង្កេតរបស់ក្រុមឯករាជ្យដែលបាមរៀបចំការស៊ើបអង្កេតរបស់ខ្លួន។ប្រភពមួយដែលបើកការស៊ើបអង្កេតដោយចំហរបាននិយាយថា ករស្វែងរកជាដំបូងដោយផ្អែកទៅលើសាក្សីដែលជាជនជាតិប៉ឡេស្ទីនដែលបាននិយាយថា អ្នកកាសែតស្រីរូបនោះបានស្លាប់ដោយគ្រាប់កាំភ្លើងអុីស្រាអែល។លទ្ធផលនៃការស៊ើបអង្កេតនេះអាចជួយសម្រួចនូវគំនិតនិងមតិយោបល់អន្តរជាតិទៅលើតែអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ Abu Akleh ជាពិសេស បើសិនជាការស៊ើបអង្កេតជាផ្លូវការរបស់យោធាអុីស្រាអែលត្រូវបានអូសបន្លាយ។
អុីស្រាអែលនិងប៉ាឡេស្ទីនត្រូវបានជាប់គាំងនៅក្នុងសង្រ្គាមក្នុងការធ្វើអត្ថាធិប្បាយ ដែលបានធ្វើឲ្យអុ៚ស្រាអែលស្ថិតនៅក្នុងស្ថានភាពជាអ្នកការពារខ្លួន។ Abu Akleh ដែលជាជនជាតិប៉ាឡេស្ទីនសញ្ជាតិអាមេរិក និងជាមនុស្សដែលមានវ័យ២៥ឆ្នាំបំរើការក្នុងទូរួស្សន៍ផ្កាយរណប ត្រូវបានសម្លាប់កាលពីសប្តាហ៍មុនថ្ងៃពុធ ខណៈដែលកំពុងយកព័ត៌មានអំពីការវាយឆ្មក់របស់កងកម្លាំងអុីស្រាអែលនៅក្នុងជំរុំភៀសខ្លួន Jennifer នៅក្នុងតំបន់កាន់កាប់ West Bank។នាងជាគ្រួសារមួយដែលគេស្គាល់នៅក្នុងពិភពអារ៉ាប់ ដែលគេស្គាល់ថាជាអ្នកចងក្រងឯកសារនៃជីវិតរបស់ជនជាតិប៉ាឡេស្ទីន។
រដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken កាលពីថ្ងៃអាទិត្យ បាននិយាយថាលោកបាននិយាយជាមួយក្រុមគ្រួសារ Abu Akleh ដើម្បីចូលរួមមរណៈទុក្ខនិងគោរពចំពោះការងាររបស់នាង និងត្រូវការផងដែរដើម្បីឲ្យមានការស៊ើបអង្កេតដ៏គួរឲ្យជឿជាក់និងជាបន្ទាន់មួយនៅក្នុងមរណៈភាពរបស់នាង។សាក្សីនិងមន្ត្រីប៉ាឡេស្ទីន រួមបញ្ចូលទាំងអ្នកកាសែតដែលបាននៅជាមួយនាង និយាយថានាងត្រូវបានសម្លាប់គ្រាប់កាំភ្លើងរបស់កងទ័ព។យោធា បន្ទាប់ពីបាននិយាយជាដំបូងថាខ្មាន់កាំភ្លើងប៉ាឡេស្ទីនអាចជាអ្នកទទួលខុសត្រូវ តែក្រោយមកត្រឡប់ទៅជានិយាយថានាងអាចនឹងត្រូវគ្រាប់ដោយការបាញ់របស់ដោយអចេតនារបស់ទាហានអុីស្រាអែល។
អុីស្រាអែលបានអំពាវនាវឲ្យមានការស៊ើបអង្កេតរួមគ្នាមួយជាមួយនឹងប៉ាឡេស្ទីន ដោយនិយាយថាគ្រាប់កំភ្លើងត្រូវតែយកមកវិភាគដោយអ្នកជំនាញដើម្បីឈានទៅដល់ការសន្និដ្ឋានជាចុងក្រោយ។មន្ត្រីប៉ាឡេស្ទីនបានបដិសេធ ដោយនិយាយថាគេមិនទុកចិត្តអុីស្រាអែល និងបានអញ្ជើញប្រទេសដ៏ទៃដើម្បីចូលរួមការស៊ើបអង្កេត។ ក្រុមសិទ្ធមនុស្សនិយាយថាអុីស្រាអែលមានកំណត់ត្រាមិនល្អដែលធ្លាប់ធ្វើការស៊ើបអង្កេតប្រកបទៅដោយកំហុសដោយកងកម្លាំងសន្តិសុខរបស់ខ្លួន។ក្នុងការដែលភាគីទាំងសងខាងស្ថិតនៅក្នុងភាពទាល់ច្រកលើរឿងស៊ើបអង្កេតលើមរណៈភាពរបស់ Abu Akleh ក្រុមអ្នកស៊ើបអង្កេតនិងសិទ្ធមនុស្សបានរៀបចំការស៊ើបអង្កេតរបស់ខ្លួន។