Algorithm គឺជាសំណុំនៃការណែនាំ សម្រាប់ដោះស្រាយបញ្ហា ឬសម្រេចកិច្ចការអ្វីមួយ។ វាអាចជាសំណុំនៃការណែនាំសាមញ្ញៗដូចជារបៀបធ្វើម្ហូប រឺរបៀបMake-Upជាដើម រហូតដល់ទៅសំណុំនៃការណែនាំស្មុគស្មាញដែលមានប្រើប្រាស់នៅក្នុងដំណើរការរៀនទិន្នន័យរបស់គ្រឿងម៉ាស៊ីន ដើម្បីធ្វើការវិភាគសំណុំទិន្នន័យដ៏ធំរបស់វា និងធ្វើការទស្សន៍ទាយ ដោយការរៀនមើលពីលំនាំ និងធ្វើការសំរេចចិត្តផ្អែកលើទិន្នន័យនោះ។ ជាឧទាហរណ៍ នេះគឺជា Alogorithm នៅក្នុងប្រព័ន្ធម៉ាស៊ីនកំដៅនៅក្នុងផ្ទះ។
-Input(ការទទួលទិន្នន័យ): Alogorithm ទទួលបានទិន្នន័យសីតុណ្ហភាពពីប្រព័ន្ធ Sensor នៅខាងក្នុងផ្ទះ។
-Processing(ការដំណើរការ): មានពីររបៀប។
*Decision Making(របៀបធ្វើការសំរេចចិត្ត): Alogorithm ធ្វើការសំរេចចិត្តលើការកម្រិតសីតុណ្ហភាពនៃម៉ាស៊ីនកំដៅដោយផ្អែកលើទិន្នន័យសីតុណ្ហភាពដែលទទួលបាន។
*Looping(របៀបត្រួតពិនិត្យ): Alogorithm ត្រួតពិនិត្យទិន្នន័យសីតុណ្ហភាពរៀងរាល់វិនាទីដើម្បីសំរេចថានឹងគួរធ្វើសកម្មភាពអ្វីមួយរឺអត់។
-Output(ការទទួលបានលទ្ធផល): នេះអាចជាលទ្ធផលដែលអាចមើលឃើញឡើង ដូចជាស្ថានភាពសីតុណ្ហភាពនៃប្រព័ន្ធកំដៅនៅក្នុងផ្ទះ។
-Termination(ការបញ្ចប់): ជាធម្មតាបន្ទាប់ពីការទទួលបាន Output ហើយ Alogorithm នឹងមកដល់ដំណាក់កាលបញ្ចប់។ ប៉ុន្តែសម្រាប់ប្រព័ន្ធកម្តៅមិនមានដំណាក់កាលបញ្ចប់នោះទេ លុះត្រាតែមានអ្នកចុចបិទវាដោយខ្លួនឯង។
Algorithm ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងបច្ចេកវិទ្យាសំរួលដល់ការរស់នៅប្រចាំថ្ងៃរបស់យើង ដូចជាប្រព័ន្ធGPS ដើម្បីវិភាគទិន្នន័យចរាចរណ៍ និងស្ថានភាពផ្លូវ, កម្មវិធីបណ្តាញសង្គមដែលវិភាគទិន្នន័យការប្រាស្រ័យទាក់ទង និងមាតិកាដែលយើងចូលចិត្ត នោះវានឹងបង្ហាញ Feed តាមតម្រូវការរបស់យើង, ក៏ដូចជាប្រព័ន្ធ Search Engine ដែលវាវិភាគទិន្នន័យ និងធ្វើការឆ្លើយសំនួររបស់យើងដោយការបញ្ជូនទិន្នន័យស្រដៀងៗគ្នាត្រលប់មកវិញ។ ម្យ៉ាងទៀតក៏មានការប្រើប្រាស់ Algorithm នៅក្នុងវិស័យធនាគារ ដូចជាការត្រួតពិនិត្យសកម្មភាពខុសប្រក្រតី រឺការទូទាត់ប្រាក់ ដែលជួយរក្សាការពារសន្តិសុខ និងទប់ស្កាត់ការបោកបន្លំ។