BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] នាវាជប៉ុន២គ្រឿងត្រូវបានរកឃើញនៅបាតសមុទ្រ Alaska

ថ្ងៃសុក្រ, 02 ខែសីហា 2024 08:43  BeeTube News

photo_1_2024-08-02_08-37-18

មិនគួរអោយជឿ កប៉ាល់ដែលបាត់ខ្លួនកាលពី៨០ឆ្នាំមុន ត្រូវបានរកឃើញឡើងម្តងទៀតនៅឯបាតសមុទ្រក្នុងរដ្ឋ Alaska កាលពីពេលថ្មីៗនេះ ដោយការស្រាវជ្រាវរួមគ្នារបស់សហរដ្ឋអាមេរិក និងជប៉ុន! នេះគឺជាកប៉ាល់ទាំងពីរគ្រឿងបន្សល់ឡើងដោយប្រទេសជប៉ុនកាលពីសម័យសង្គ្រាមលោកលើកទី២ ក្នុងអំឡុងឆ្នាំ1942! នៅក្នុងខែមិថុនា ឆ្នាំ1942នេះផងដែរ ប្រទេសជប៉ុនបានធ្វើការចូលទន្ទ្រានទឹកដីប្រជុំកោះ Aleutians នៃរដ្ឋ Alaska ដែលស្ថិតនៅប៉ែកអាមេរិកខាងជើង។ ជំនេរនោះផងដែរ មានប្រជាជនកោះ Aleutians ប្រមាណជា៤០នាក់ត្រូវបានជប៉ុនចាប់ទៅធ្វើជាអ្នកទោសរបស់ខ្លួន និងមានប្រមាណជា១០នាក់ត្រូវបានបាត់បង់ជីវិតដោយសារភាពអត់ឃ្លាន។ កាលនោះផងដែរ ជប៉ុនបានដណ្តើមយកជាពិសេសគឺកោះ Attu និងកោះ Kiska នៃរដ្ឋ Alaska ហើយបង្កអោយមានការព្រួយបារម្ភជាខ្លាំងថា នឹងផ្ទុះសង្គ្រាមសន្ធោសន្ធៅដណ្តើមត្រួតត្រាអាមេរិកខាងជើង។ កាលសម័យណោះ អាមេរិកភ័យខ្លាចថា ជប៉ុននឹងដាក់កោះ Attu ជាកន្លែងដើម្បីធ្វើការវាយប្រហារលើអាមេរិកខាងជើង និងធ្វើអោយបាត់បង់ទំនាក់ទំនងរបស់ខ្លួនជាមួយ Siberian ដើម្បីដោះដូរសំភារៈសឹកសង្គ្រាមការពារខ្លួន។ 

photo_3_2024-08-02_08-37-18

គួរអោយកត់សម្គាល់នៅត្រង់កន្លែងគ្រានោះផងដែរ ទើបអាមេរិកបានប្រើប្រាស់យន្តហោះរបស់ខ្លួនដើម្បីវាយប្រហារលើកប៉ាល់របស់ជប៉ុនចំនួន៤ រហូតដល់ពួកវាត្រូវបានលិចលង់ទៅក្នុងបាតសមុទ្រ ថ្វីបើសង្គ្រាមលើគោកបានផ្ទុះឡើងយ៉ាងខ្លាំងក្លាក៏ដោយ។ មិនយូរប៉ុន្មាន នៅក្នុងឆ្នាំ1943 អាមេរិកក៏បានវិលត្រលប់មកដណ្តើមកោះ Attu ពីជប៉ុនវិញរហូតដល់បានសំរេច និងបានយកកោះមួយនេះធ្វើជាកន្លែងដើម្បីវាយប្រហារជប៉ុនវិញ។ នៅក្នុងការវាយលុកនោះផងដែរ ក៏បានបណ្តាលអោយទាហានជប៉ុនជាច្រើនបាត់បង់ជីវិតយ៉ាងអាណោចអាធម។ ម៉្លោះហើយទើបនេះគឺជារឿងរ៉ាវសោកនាដកម្មដ៏ធំធេងមួយនៅក្នុងសម័យសង្គ្រាមដណ្តើមរដ្ឋ Alaska ដែលធ្វើអោយទាំងទាហានជប៉ុន និងអាមេរិកត្រូវបានបាត់បង់ជីវិតជាច្រើននាក់ ក៏ប៉ុន្តែក៏ត្រូវបានកប់និងបំភ្លេចចោលក្រោមឈ្មោះថា«The forgotten Battle»។ អ្វីដែលទាក់ទងនឹងការស្រាវជ្រាវនេះ មើលឃើញថាគួរអោយចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺជាការរកឃើញថាមានការប្រើប្រាស់ឡើងនូវ Anti-Submarine Netting ត្រូវបានប្រើប្រាស់នៅលើកប៉ាល់ដែលបានលិចនោះ។ Anti-Submarine Netting គឺត្រូវបានប្រើប្រាស់ឡើងដើម្បីការពារពីកប៉ាល់ដទៃទៀតកុំអោយចូលមកជិតខ្លួន និងដើម្បីការពារពីគ្រាប់បែក Torpedo ផ្សេងៗ។

photo_2_2024-08-02_08-37-18


 


ថ្ងៃសុក្រ, 02 ខែសីហា 2024 08:43  BeeTube News