BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Al-Sisi កោះហៅប្រជាជន និងកងទ័ពដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែល ខណៈពូទីនកំពុងតំរង់កាំជ្រួចមីស៊ីលរុស្ស៊ីឆ្ពោះទៅកាន់នា

ថ្ងៃព្រហស្បតិ៍, 19 ខែតុលា 2023 14:31  BeeTube News

19-10-23
 

1. Al-Sisi កោះហៅប្រជាជន និងកងទ័ពដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែល

យោងតាមសារព័ត៌មាន EFE ចុះផ្សាយថ្ងៃទី១៨ ខែតុលាបានអោយដឹងថា លោកប្រធានាធិdបតីអេហ្ស៊ីប Abdel Fattah al-Sisi កាលពីថ្ងៃពុធបានប្រឆាំងយ៉ាងខ្លាំងចំពោះគំនិតក្នុងការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីនចូលទៅកាន់ប្រទេសអេហ្ស៊ីប ដោយស្នើជំនួសឱ្យពួកគេអាចត្រូវបានផ្លាស់ទៅកាន់វាលខ្សាច់នៅភាគខាងត្បូងអ៊ីស្រាអែលវិញ រហូតទាល់តែយោធាអ៊ីស្រាអែលបានបញ្ចប់ប្រតិបត្តិការដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សានេះ។ លោក Sisi បាន​ព្រមាន​ថា ប្រជាជន​អេហ្ស៊ីប​រាប់​លាន​នាក់​បាន​ត្រៀម​ខ្លួនរួចរាល់ហើយដើម្បីតវ៉ា​តាម​ដង​ផ្លូវ​ប្រឆាំងនឹងសំណើ​ណា​មួយ​ក្នុងការផ្លាស់ទី​​អ្នក​ស្រុក Gaza ទៅ​កាន់ឧបទ្វីប Sinai របស់​អេហ្ស៊ីប។ លោក Sisi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយនឹងអធិកាបតីអាល្លឺម៉ង់លោក Olaf Scholz ដែលមកទស្សនកិច្ចនៅទីក្រុង Cairo ថា “អេហ្ស៊ីបមានប្រជាជន ១០៥ លាននាក់។ ប្រសិនបើស្ថានការណ៍​​​នេះមកដល់ វានឹងចាំបាច់ក្នុងការកោះហៅប្រជាជនអេហ្ស៊ីបចេញមកសម្តែងការបដិសេធចំពោះសំណើបែបនេះ។ អ្នកនឹងឃើញប្រជាជនអេហ្ស៊ីបរាប់លាននាក់ (…) គាំទ្រជំហររបស់អេហ្ស៊ីបក្នុងរឿងនេះ”។

c-157
b-163
a-246
 

2. ពូទីនតំរង់កាំជ្រួចមីស៊ីលរុស្ស៊ីឆ្ពោះទៅកាន់នាវាផ្ទុកយន្តហោះអាមេរិក

យោងតាមសារព័ត៌មាន EFE ចុះផ្សាយថ្ងៃទី១៨ ខែតុលាបានអោយដឹងថា លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីនបាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងអាកាសយានិករុស្ស៊ីនឹងធ្វើការល្បាតអចិន្ត្រៃយ៍លើសមុទ្រខ្មៅជាមួយនឹងយន្តហោះចម្បាំង MiG-31 ប្រដាប់ដោយអាវុធប្រព័ន្ធមីស៊ីលល្បឿនលឿន Kinzhal ។ លោកពូទីនបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងបន្ទាប់ពីលោកបានជួបជាមួយលោកប្រធានាធិបតីចិនស៊ី ជីនពីងថា "នេះមិនមែនជាការគំរាមកំហែងទេ... ដោយផ្អែកលើការណែនាំរបស់ខ្ញុំ កងកម្លាំងអាកាសយានិករុស្ស៊ីនឹងចាប់ផ្តើមល្បាតនៅលើមូលដ្ឋានអចិន្ត្រៃយ៍នៅក្នុងតំបន់អព្យាក្រឹតនៃដែនអាកាសលើសមុទ្រខ្មៅ ហើយយន្តហោះ MiG-31 នឹងត្រូវបានបំពាក់ដោយប្រព័ន្ធ Kinzhal" ។  លោកពូទីន បានសង្កត់ធ្ងន់ថា ការប្រកាសនេះមិនមែនបានន័យថាជាការគំរាមកំហែងនោះទេ ប៉ុន្តែជាប្រតិកម្មចំពោះការកើនឡើងអស្ថិរភាព ជាក់ស្តែងនៅក្នុងមជ្ឈិមបូព៌ា។ លោក​បាន​លើក​ឡើង​អំពី​ការ​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះរបស់អាមេរិកចំនួន​ពីរ​ទៅ​សមុទ្រ​មេឌីទែរ៉ាណេដើម្បី​គាំទ្រ​អ៊ីស្រាអែល​គឺជា​កត្តាមួយផងដែរ។

f-151
e-156
d-163
 

3. Biden ប្តេជ្ញា​ផ្តល់ជំនួយ​ដល់តំបន់​ Gaza 

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៨ ខែតុលាបានអោយដឹងថា លោកប្រធានាធិបតីអាមេរិក Joe Biden បានសន្យាជួយអ៊ីស្រាអែល និងប៉ាឡេស្ទីនក្នុងអំឡុងពេលដំំណើរទស្សនកិច្ចនៅអ៊ីស្រាអែលកាលពីថ្ងៃពុធ។ លោក Biden បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយថវិកាថ្មីចំនួន $100 លានដុល្លាសម្រាប់ជំនួយមនុស្សធម៌ដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ Gaza និងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។ សង្កេតឃើញថា លោក Biden បានប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងដើម្បីធានាបាននូវជំនួយរបស់អ៊ីស្រាអែលនឹងអាចចូលទៅដល់តំបន់ហ្គាហ្សាបានតាមរយៈអេហ្ស៊ីប ដើម្បីអាចជួយសម្រាលទុក្ខលំបាករបស់ប្រជាជនស៊ីវិលដែលរស់នៅទីនោះ។ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោក ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានដាក់ចេញសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលនឹងអនុញ្ញាតឱ្យអាហារ ទឹក និងថ្នាំទៅដល់ភាគខាងត្បូងនៃតំបន់ហ្គាហ្សាតាមរយៈអេហ្ស៊ីប។ កន្លងមកអ៊ីស្រាអែល​ធ្លាប់បានបញ្ជាក់​ជាញឹកញាប់​ថា​ ខ្លួន​នឹង​មិន​អនុញ្ញាត​ឱ្យ​​ជំនួយ​របស់​ខ្លួនចូលទៅផ្គត់ផ្គង់ឡើយ​ ដរាបណា​ក្រុម​ហាម៉ាស​បាន​ដោះលែង​ចំណាប់ខ្មាំង​ប្រមាណ ជា ២០០ នាក់​ដែល​ត្រូវបានចាប់​ខ្លួនក្នុង​អំឡុង​ការ​វាយ​ប្រហារ​កាលពីថ្ងៃ​ទី ៧ ខែតុលា។

i-144
h-148
g-150
 


ថ្ងៃព្រហស្បតិ៍, 19 ខែតុលា 2023 14:31  BeeTube News