BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Al-Sinwar ធ្វើឱ្យ Sisi ភ្ញាក់ផ្អើលចំពោះលទ្ធផលនៃការបោះឆ្នោត និងធ្វើឱ្យប្រជាជនអេហ្ស៊ីបព្រមទទួលយកការបោះឆ្នោត

ថ្ងៃពុធ, 13 ខែធ្នូ 2023 15:04  BeeTube News

Untitled design - 2023-12-13T150226.076 (1)

នៅក្នុងបរិបទនេះ លោក Tariq Al-Khouly សមាជិកសភាតំណាងនៃការសម្របសម្រួលយុវជនគណបក្ស និងអ្នកនយោបាយបាននិយាយថា ផែនការកាន់កាប់របស់អ៊ីស្រាអែលក្នុងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ និងតាំងទីលំនៅថ្មីនៅឧបទ្វីបស៊ីណៃបានធ្វើអោយប៉ះពាល់ដល់ការចូលរួមរបស់ប្រជាជនអេហ្ស៊ីបដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងការបោះឆ្នោតប្រធានាធិបតី។ លោកបានបន្ថែមក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ DMC ថា ប្រជាជនបានផ្តល់សារថាប្រជាជនអេហ្ស៊ីបគឺជាប្លុកមួយដែលកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ និងការគំរាមកំហែងនៅជុំវិញរដ្ឋ។

  1. ប្រធានាធិបតី Sisi ធ្វើដំណើរឆ្ពោះទៅរកជ័យជំនះក្នុងការបោះឆ្នោត

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៣ ខែធ្នូបានអោយដឹងថា ប្រជាជនអេហ្ស៊ីបបានធ្វើការបោះឆ្នោតរបស់ពួកគេនៅថ្ងៃអង្គារដែលជាថ្ងៃទីបី និងជាថ្ងៃចុងក្រោយនៃការបោះឆ្នោតប្រធានាធិបតីដែលរំពឹងថានឹងធ្វើឱ្យប្រធានាធិបតីលោក Abdel Fattah al-Sisi ទទួលបានជ័យជម្នះ និងបានអាណត្តិថ្មីរយៈពេលប្រាំមួយឆ្នាំបន្ថែមទៀត ប្រសិនបើមិនមានការប្រកួតប្រជែងពិតប្រាកដ។

ប្រជាជនអេហ្ស៊ីបជាច្រើនបានបង្ហាញការមានចំណាប់អារម្មណ៍តិចតួចប៉ុណ្ណោះចំពោះការបោះឆ្នោតមួយនេះ ដោយពួកគេជឿថាការបោះឆ្នោតនេះនឹងធ្វើអោយមានភាពខុសប្លែកតិចតួចប៉ុណ្ណោះសម្រាប់ប្រទេស បើទោះបីជាអាជ្ញាធរ និងអ្នកអត្ថាធិប្បាយលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងបានបន្តជំរុញឱ្យពួកគេធ្វើការបោះឆ្នោតជាកាតព្វកិច្ចរហូតដល់ការបោះឆ្នោតត្រូវបានបិទនៅម៉ោង 9 យប់ក៏ដោយ។

1843517084 (3)

 

  1. សង្គ្រាមនៅ​​ហ្គាហ្សាអោយឳកាសមេដឹកនាំ​អេហ្ស៊ីបនៅ​មុន​ការបោះឆ្នោត​

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី១០ ខែធ្នូបានអោយដឹងថា ការបោះឆ្នោតប្រធានាធិបតីរយៈពេលបីថ្ងៃដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ត្រូវបានរំពឹងថានឹងធ្វើឱ្យលោក El-Sisi កាន់តំណែងរយៈពេលប្រាំមួយឆ្នាំទៀត៖ ដោយគ្មានគូប្រជែងទាំងបីរបស់លោកអាចមានឱកាសដកតំណែងលោកនោះទេ។ មើលទៅហាក់ដូចជាគ្រប់ផ្លូវក្នុងទីក្រុង Cairo រាប់ចាប់តាំងពីផ្ទាំងប៉ាណូ បដា និងផ្ទាំងរូបភាពនៅចុងសប្តាហ៍នេះគឺសុទ្ធសឹងជារបស់លោក el-Sisi ទាំងអស់។

ការចេញផ្សាយព័ត៌មានរបស់រដ្ឋាភិបាលបានប្រកាសថា"ចំនួនអ្នកទៅបោះឆ្នោតខ្ពស់មិនធ្លាប់មានពីមុនមក" នៅពេលដែលរថយន្តក្រុងដែលឧបត្ថម្ភដោយគណបក្សគាំទ្រលោក Sisi បានដឹកអ្នកបោះឆ្នោតមកកាន់ការិយាល័យបោះឆ្នោតដោយមានមនុស្សរាប់សិបនាក់ និងដោយសារតែក្រុមហ៊ុនបានផ្តល់ពេលវេលាដល់បុគ្គលិកទាំងនោះក្នុងការបោះឆ្នោតផងដែរ។

GettyImages-1830853597

 

  1. អេហ្ស៊ីបព្រមានអ៊ីស្រាអែលពីការបាក់បែកមិត្តភាពបើប៉ាឡេស្ទីនភៀសទៅស៊ីណៃ

យោងតាមសារព័ត៌មាន Axios ចុះផ្សាយថ្ងៃទី០៧ ខែធ្នូបានអោយដឹងថា អេហ្ស៊ីបបានព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ប្រសិនបើជនភៀសខ្លួនប៉ាឡេស្ទីនភៀសខ្លួនចូលទៅក្នុងតំបន់ស៊ីណៃ ដែលជាលទ្ធផលនៃប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាភាគខាងត្បូង វានឹងអាចបង្កើតបានជា "ការបែកបាក់" នៅក្នុងទំនាក់ទំនងរវាងអេហ្ស៊ីប និងអ៊ីស្រាអែលហើយ។

ហេតុអ្វីរឿងនេះសំខាន់ ព្រោះថាទំនាក់ទំនងជិតស្និទ្ធរវាងអេហ្ស៊ីប និងអ៊ីស្រាអែល ជាពិសេសរវាងយោធា និងសេវាស៊ើបការណ៍សំខាន់ គឺមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងសង្រ្គាម ដូចជានៅជុំវិញការដោះលែងចំណាប់ខ្មាំងជាដើម។

កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry បាននិយាយថា "ទង្វើនេះពិតជាមិនសមរម្យ និងផ្ទុយពីច្បាប់អន្តរជាតិ" ប្រសិនបើជនស៊ីវិលប៉ាឡេស្ទីនមកពីហ្គាហ្សាត្រូវបានផ្លាស់ទីលំនៅចូលទៅកាន់ប្រទេសអេហ្ស៊ីប។

ម្យ៉ាងវិញទៀតមន្ត្រី​អេហ្ស៊ីប​បាន​ប្រាប់​សមភាគី​អ៊ីស្រាអែល​ថា ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ថា ពួក​សកម្មប្រយុទ្ធ​មក​ពី​តំបន់​ហ្កាហ្សា​ក៏​អាចនឹង​រត់​គេចខ្លួន​ចូលទៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​បានដែរ។

4RiAjE9F


 


ថ្ងៃពុធ, 13 ខែធ្នូ 2023 15:04  BeeTube News