BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បេក្ខជនខ្មែរកម្ពុជាក្រោមមួយរូបហៅ D.A.R.T ចូលរួមប្រកួត The Rapper Cambodia សប្តាហ៍នេះ

ថ្ងៃចន្ទ, 18 ខែកញ្ញា 2023 15:39  BeeTube News

Untitled design - 2023-09-18T153547.593 (1)

ទីបំផុតកម្មវិធីប្រឡងចម្រៀងរ៉េបកំរិតស្តង់ដាអន្តរជាតិ The Rapper Cambodia បានចាក់បញ្ចាំងហើយនូវវគ្គ Auditionនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័ន និងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀហនុមាន និងកម្មវិធីផ្ទាល់កាលពីយប់ថ្ងៃអាទិត្យទី១៧ ខែកញ្ញាកន្លងទៅនេះ។

2023-09-18 15.17.34

នៅក្នុងវគ្គនេះផងដែរគឺជាវគ្គដំបូងពិសេសមួយដែលបេក្ខជនចូលរួមប្រកួត ត្រូវជ្រើសរើស Coach មួយរូបក្នុងចំណោម៤នាក់ដើម្បីបង្វឹកពួកគេក្នុងការដើរទៅកាន់ផ្លូវបន្តទៀត រីឯ Producer ទាំង២រូបនៃកម្មវិធីវិញគឺជាអ្នកចូលរួមផ្តល់ដំបូន្មានល្អៗសំរាប់អោយបេក្ខជនអាចជ្រើសរើស Coach ដែលសក្តិសមទៅនឹងពួកគេ។

2023-09-18 15.17.40

កាលពីយប់មិញនេះ សង្កេតឃើញថាមានបេក្ខជនចូលរួមប្រកួតទាំងអស់ចំនួន ៩នាក់ ហើយពួកគេសុទ្ធសឹងតែមានលក្ខណៈពិសេសក្នុងការបង្ហាញភាពជាខ្លួនឯងពេញដោយភាពជឿជាក់ និងសមត្ថភាពពិតៗ។ ដោយនៅក្នុងការច្រៀងរៀបរាប់ពីដំណើរជីវិតរបស់ម្នាក់ៗ គួរអោយចាប់អារម្មណ៍បានថានៅក្នុងនោះ ក៏មានបេក្ខជនខ្មែរកម្ពុជាក្រោមមួយរូបដែលខំស្កាត់ពីនាយមកប្រឡងដល់ទីនេះ ដោយលោកមានឈ្មោះថា សេង ដារ៉ាត់ ហៅកាត់ថា D.A.R.T។

2023-09-18 15.17.26

លោក D.A.R.T បានរៀបរាប់បង្កប់ជាមួយគោលបំណងឡើងថា មូលហេតុដែលលោកសំរេចចិត្តប្រកួតនៅក្នុងកម្មវិធីមួយនេះ ព្រោះលោកចង់ធ្វើជាស្ពានចំលងដល់ខ្មែរកម្ពុជាក្រោមដទៃទៀតអោយបានដឹងថាលោកអាចធ្វើបាន ហើយពួកគេក៏អាចធ្វើបានដូចគ្នា។ បេក្ខជនមួយរូបនេះក៏បានជ្រើសរើសលោកខ្មែរមួយជីវិតដើម្បីជា Coach បង្ហាត់បង្រៀនលោក។

 

2023-09-18 15.17.31

ខណៈដែលបេក្ខជនកំពុងទទួលបានចំណាប់អារម្មណ៍ទាំង៨រូបឯទៀត រួមមានចំនួន២រូបលោកពុទ្ធិហៅ Russh និងលោកសៅ សេរីបុត្រហៅBo Bo បានទៅ Coach Ruthko។ ចំណែកបេក្ខជនចំនួន២រូបទៀតគឺលោកជីវន្ត និងលោកហេងយូឡេងហៅ Tai Fuu ក៏បានទៅកាន់ Coach ខ្មែរមួយជីវិត។ រីឯ Coach Norith ទទួលបានបេក្ខជនចំនួន២រូបផងដែរ ដែលមានលោកអ៊ា សៀវម៉េង ហៅ GMENGZ និងលោកទីឧត្តម ហៅ DxxM។ ខណៈដែលបេក្ខជនមួយរូបទៀតដែលមានឈ្មោះទេពកោសល្យអធិរាជ ហៅ BadB បានទៅកាន់ Coach Kingchi។ តើបេក្ខជនមួយរូបណាជា Idol របស់លោកអ្នក?


ថ្ងៃចន្ទ, 18 ខែកញ្ញា 2023 15:39  BeeTube News