BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តម្លៃគ្រាប់រំសេវរារាំងសកម្មភាពណាតូ, កងកម្លាំង​អេត្យូពី​ប៉ះ​ទង្គិច​ជាមួយ​ក្រុម al Shabaab, រដ្ឋមន្រ្តីរុស្ស៊ីថាអាមេរិកកំពុងធ្វើសង្គ្រាមជាមួយរុស្ស៊ី

ថ្ងៃចន្ទ, 18 ខែកញ្ញា 2023 15:25  BeeTube News

Untitled design - 2023-09-18T152346.959 (2)

ចាប់ផ្តើមពីលោកឧត្តមនាវីឯក ជនជាតិហូឡង់ម្នាក់ឈ្មោះ Rob Boer ដែលជាប្រធានគណៈកម្មាធិការការពារជាតិនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បាននិយាយថា ការកើនឡើងនៃតម្លៃគ្រាប់រំសេវដោយក្រុមអ្នកផលិត បានបង្កជាបញ្ហាធ្ងន់ធ្ងរសម្រាប់បណ្តាប្រទេសណាតូដែលកំពុងស្វែងរកមធ្យោបាយបង្កើនការផលិតអាវុធការពារជាតិរបស់ពួកគេដោយសារតែការភ័យខ្លាចទៅនឹងការរីករាលដាលនៃសង្រ្គាមប្រឆាំងជាមួយរុស្ស៊ី។ កន្លងមកអ៊ុយក្រែនបានទទួលរងការខ្វះខាតយ៉ាងខ្លាំងនៅក្នុងស្តុកអាវុធកាំជ្រួចមីស៊ីលសម្រាប់ការពារ155មីលីម៉ែត្ររបស់ខ្លួន មូលហេតុដោយសារតែកំណើននៃការប្រើប្រាស់នៅក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ជាក់ស្តែងតាមរយៈការឃើញនូវរូបភាពបាញ់ប្រហាររបស់ខ្លួននៅតំបន់ភាគអាគ្នេយ៍នៃអ៊ុយក្រែននេះ។

  1. ការកើនឡើងតម្លៃគ្រាប់រំសេវរារាំងសកម្មភាពរបស់ណាតូ 

យោងតាមសារព័ត៌មាន Reutersចុះផ្សាយថ្ងៃទី១៦ ខែកញ្ញាបានអោយដឹងថា មន្ត្រីយោធាកំពូលរបស់អង្គការណាតូបានព្រមានកាលពីថ្ងៃសៅរ៍ថា ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃគ្រាប់រំសេវមានន័យថា ការចំណាយលើវិស័យការពារជាតិកាន់តែខ្ពស់របស់សម្ព័ន្ធមិត្តមិនបានប្រែន័យថាទៅជាការទទួលបានសន្តិសុខកាន់តែធំនោះទេ ផ្ទុយមកវិញក៏បានអំពាវនាវឱ្យមានការវិនិយោគបន្ថែមទៀតនៅក្នុងក្រុមហ៊ុនការពារជាតិរបស់ឯកជន។

ឧត្តមនាវីឯកលោក Rob Bauer ដែលជាប្រធានគណៈកម្មាធិការយោធារបស់អង្គការ NATO បាននិយាយកាលពីថ្ងៃសៅរ៍បន្ទាប់ពីកិច្ចប្រជុំរបស់ប្រមុខការពារជាតិនៃសម្ព័ន្ធមិត្តនៅក្នុង ទីក្រុងអូស្លូថា "តម្លៃសម្រាប់ឧបករណ៍ និងគ្រាប់រំសេវកំពុងកើនឡើង។ ឥឡូវនេះ យើងកំពុងចំណាយកាន់តែច្រើនឡើងសំរាប់អ្វីដែលយើងទទួលបានដូចគ្នា"។

"នោះមានន័យថាយើងមិនអាចធ្វើឱ្យប្រាកដថាការចំណាយលើវិស័យការពារជាតិដែលកើនឡើងនោះពិតជានាំទៅរកការទទួលបានសន្តិសុខកាន់តែធំនោះទេ"។

កង្វល់ចម្បងមួយគឺការខ្វះខាតគ្រាប់កាំភ្លើងធំ 155 មីលីម៉ែត្រ ខណៈដែលទីក្រុង Kyiv ធ្វើការបាញ់ប្រហាររហូតដល់ 10,000 គ្រាប់ក្នុងមួយថ្ងៃ។

2023-09-18 15.17.06

 

  1. កង​កម្លាំង​អេត្យូពី​ប៉ះ​ទង្គិច​ជាមួយ​ក្រុម al Shabaab នៅ​សូម៉ាលី

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៧ ខែកញ្ញាបានអោយដឹងថា អ្នកស្រុកបាននិយាយថាកងកម្លាំងអេត្យូពីបានចូលរួមនៅក្នុងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាមួយអ្នកប្រយុទ្ធ al Shabaab នៅជិតទីក្រុង Rab Dhuure ភាគខាងលិចប្រទេសសូម៉ាលីកាលពីព្រឹកថ្ងៃអាទិត្យ។

នៅម៉ោងប្រហែល9ព្រឹក អ្នកស្រុកក្នុងតំបន់បានលឺការផ្ទុះជាបន្តបន្ទាប់កើតចេញពីការផ្ទុះដ៏ខ្លាំងសម្បាមួយនៅជិតទីក្រុង Rab Dhuure ក្នុងតំបន់ Bakool ចម្ងាយប្រហែល 20 គីឡូម៉ែត្រពីព្រំដែនប្រទេសអេត្យូពី។

ក្រុម Al Shabaab បានអះអាងថា បានវាយឆ្មក់ក្បួនរថយន្តដ៏ធំនៃកងទ័ពអេត្យូពី ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ដើម្បីលុបបំបាត់ក្រុមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា។

នៅក្នុងខែកុម្ភៈ ប្រទេសDjibouti អេត្យូពី និងកេនយ៉ាបានព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមនូវប្រតិបត្តិការ"ស្វែងរក និងបំផ្លាញ" ប្រឆាំងនឹងក្រុម al Shabaab ជាការបន្ថែមពីលើកងកម្លាំងរក្សាសន្តិភាពគ្រប់គ្រងដោយសហភាពអាហ្រ្វិក ដែលត្រូវបានរំពឹងថានឹងចាកចេញពីប្រទេសសូម៉ាលីនៅចុងឆ្នាំក្រោយ។

2023-09-18 15.17.22

 

  1. Lavrov ថាអាមេរិក​កំពុង​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹងរុស្ស៊ី

យោងតាមសារព័ត៌មាន Pravdaចុះផ្សាយថ្ងៃទី១៧ ខែកញ្ញាបានអោយដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Sergey Lavrov បាននិយាយថា យុទ្ធនាការដ៏ធំរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីគាំទ្រអ៊ុយក្រែន ជាមួយនឹងសព្វាវុធ ស្មើនឹងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ដោយលោកបានបន្ថែមថា សហរដ្ឋអាមេរិកបានយកចិត្តទុកដាក់លើទីក្រុងគៀវ ជាយូរមកហើយសម្រាប់គោលបំណងនេះ។

នៅក្នុងការអត្ថាធិប្បាយទៅកាន់អ្នកយកព័ត៌មានរុស្ស៊ីលោក Pavel Zarubin ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Lavrov បានលើកឡើងថា ពាក្យចចាមអារ៉ាមអំពីទីក្រុងវ៉ាស៊ីនតោនអាចនឹងផ្តល់ភ្លើងខៀវដល់ការបញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររបស់កងទ័ព (ATACMS) ដែលមានរយៈចម្ងាយរហូតដល់ ៣០០ គីឡូម៉ែត្រដល់ទីក្រុងគៀវ គឺក្នុងគោលបំណង “បង្ហាញការគាំទ្រជាសាធារណៈបែបនោះឯង”។

យោងតាមរដ្ឋមន្ត្រី ការពិភាក្សាទាំងនេះនឹងមិនផ្លាស់ប្តូរការពិតដែលថា "អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ៊ុយក្រែនត្រូវបានតុបតែងខ្លួនឱ្យប្រយុទ្ធដើម្បីវាយលុកធ្វើអោយរុស្ស៊ីបរាជ័យជាយុទ្ធសាស្ត្រ"។ លោក Lavrov បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទគ្រប់គ្រងភាពអន្តរាយលើរវាងទីក្រុងគៀវ និងទីក្រុងមូស្គូ។

លោកបានលើកឡើងថា ពួកគេបញ្ជូនអាវុធ គ្រាប់រំសេវ ការស៊ើបការណ៍សម្ងាត់ និងទិន្នន័យផ្កាយរណប។ ពួកគេ​កំពុង​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​យើង។

2023-09-18 15.17.17


 


ថ្ងៃចន្ទ, 18 ខែកញ្ញា 2023 15:25  BeeTube News