បុគ្គលពីរនាក់ដែលត្រូវបានកំណត់អត្តសញ្ញាណថាជាអ្នកកាសែត Al Jazeera គឺលោក Hamza al-Dahdouh និង Mustafa Thuria ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅក្នុងតំបន់ Rafah ភាគខាងត្បូងនៃហ្គាហ្សាគឺត្រូវបានចោទប្រកាន់ថាជាសមាជិកនៃអង្គការភេរវករនៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស។ សមាជិកអង្គការណាតូដែលរួមមានប្រទេសទួរគី ប៊ុលហ្គារី និងរូម៉ានី កាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការដោះមីននៅសមុទ្រខ្មៅដើម្បីធានាបាននូវសុវត្ថិភាពដែនទឹកបន្ទាប់ពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បាននិយាយថាកប៉ាល់ដឹកប្រេងអាមេរិកដែលធ្លាប់ស្ថិតនៅក្នុងជំលោះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកត្រូវបានរឹបអូសដោយកងកម្លាំងអ៊ីរ៉ង់នៅឈូងសមុទ្រអូម៉ង់កាលពីថ្ងៃព្រហស្បតិ៍។
-
IDF អះអាងថាអ្នកកាសែតAl Jazeeraត្រូវបានសម្លាប់ជាសមាជិកភេរវករហ្គាហ្សា
កងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីថ្ងៃពុធបានអះអាងថា បុគ្គលពីរនាក់ដែលត្រូវបានកំណត់អត្តសញ្ញាណថាជាអ្នកកាសែត Al Jazeera គឺលោក Hamza al-Dahdouh និង Mustafa Thuria ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅក្នុងតំបន់ Rafah ភាគខាងត្បូងនៃហ្គាហ្សា គឺត្រូវបានចោទប្រកាន់ថាជាសមាជិកនៃអង្គការភេរវករនៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃពុធនៅលើបណ្តាញសង្គម X កងកម្លាំងការពារ IDF បាននិយាយថាអ្នកកាសែតទាំងពីរនេះគឺជាគោលដៅដោយសារតែពួកគេគឺបានចូលរួមនៅក្នុងសកម្មភាពភេរវកម្ម។ យោងតាមកងកម្លាំងការពារ IDF កាលពីថ្ងៃទី7 ខែមករា យន្តហោះ IAF ដែលដឹកនាំដោយកងទ័ពអ៊ីស្រាអែលបានវាយប្រហារមកលើក្រុមអ្នកបញ្ជាការដ្រូនដែលបានបង្កការគំរាមកំហែងដល់ទាហាន IDF នៅជិតព្រំដែន Rafah ។ អ្នកបញ្ជាការដ្រូនទាំងពីរនាក់នោះត្រូវបានកំណត់អត្តសញ្ញាណដឹងក្រោយមកថាជាលោក al-Dahdouh និង Thuria នេះឯង។
-
តួកគី ប៊ុលហ្គារី រូម៉ានី ចុះកិច្ចព្រមព្រៀងដោះមីននៅសមុទ្រខ្មៅ
យោងតាមសារព័ត៌មាន BARRON’s ចុះផ្សាយថ្ងៃទី១១ ខែមករាបានអោយដឹងថា សមាជិកអង្គការណាតូ ដែលរួមមានប្រទេសទួរគី ប៊ុលហ្គារី និងរូម៉ានី កាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការដោះមីននៅសមុទ្រខ្មៅដើម្បីធានាបាននូវសុវត្ថិភាពដែនទឹក បន្ទាប់ពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
កងទ័ពជើងទឹករុស្ស៊ីបានដាក់មីននៅលើឆ្នេរសមុទ្រខ្មៅរបស់អ៊ុយក្រែនក្នុងដំណាក់កាលដំបូងនៃការលុកលុយរបស់ខ្លួនកាលពីជាង២ឆ្នាំមុន។
ចាប់តាំងពីពេលនោះមក មានមីនមួយចំនួនត្រូវបានទឹកសមុទ្រនាំយកចូលទៅក្នុងដែនទឹកនៃប្រទេសទាំងបីដែលអាចបង្កគ្រោះថ្នាក់ដល់ការដឹកជញ្ជូន និងធ្វើឱ្យមានការលំបាកដល់អ៊ុយក្រែនក្នុងការទម្លាយការរារាំងផ្លូវទឹករបស់រុស្ស៊ី។
-
អ៊ីរ៉ង់រឹបអូសកប៉ាល់ដឹកប្រេងនៅឈូងសមុទ្រអូម៉ង់
យោងតាមសារព័ត៌មាន CBS News ចុះផ្សាយថ្ងៃទី១១ ខែមករាបានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បាននិយាយថា កប៉ាល់ដឹកប្រេងអាមេរិកដែលធ្លាប់ស្ថិតនៅក្នុងជំលោះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានរឹបអូសដោយកងកម្លាំងអ៊ីរ៉ង់នៅឈូងសមុទ្រអូម៉ង់កាលពីថ្ងៃព្រហស្បតិ៍។
ដោយការសង្ស័យបានធ្លាក់មកលើអ៊ីរ៉ង់ភ្លាមៗ ព្រោះខណៈកាលពីពេលមុនកប៉ាល់ដែលមានឈ្មោះថា Suez Rajan ធ្លាប់បានជាប់ពាក់ព័ន្ធក្នុងជម្លោះរយៈពេលមួយឆ្នាំរវាងអ៊ីរ៉ង់ និងអាមេរិក ត្រូវបានក្រសួងយុត្តិធម៌អាមេរិករឹបអូសយកប្រេងឆៅអ៊ីរ៉ង់ចំនួន1លានបារ៉ែលពីវានៅទីបំផុតកាលពីពេលនោះ។ ជាហេតុធ្វើអោយទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បានដកស្រង់សម្តីកងទ័ពជើងទឹកអ៊ីរ៉ង់ឡើងថា ការរឹបអូសកាលពីថ្ងៃព្រហស្បតិ៍នេះគឺហាក់ដូចជា "ការសងសឹក" មួយទៅកាន់សកម្មភាពពីមុនរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងនាវាដឹកប្រេងទាំងនេះ