នៅថ្ងៃទី៣ ខែឧសភានេះ ក្រុមហ៊ុនអាកាសចរណ៍ Air Asia បានរៀបចំកម្មវិធីជួយគាំទ្រទៅដល់កម្មវិធី Beyond The Game ដោយបានបង្ហាញរូបរាងតួយន្តហោះរបស់ខ្លួនរំលេចដោយតួអក្សរ«Beyond The Game» ដើម្បីជាផ្នែកជួយផ្សព្វផ្សាយដល់ព្រឹត្តិការណ៍ SEA GAMES នៅកម្ពុជាទៅកាន់បណ្តាប្រទេសផ្សេងៗទាំងនៅអាស៊ី និងនៅជុំវិញពិភពលោក។
គួរបញ្ជាក់ផងដែរថា នេះគឺជាយុទ្ធនាការមួយដែលជាការរួមសហការរវាងក្រុុមហ៊ុន Air Asia ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងកម្មវិធី Beyond The Games ផ្ទាល់ដើម្បីស្វាគមន៍ដល់កម្មវិធី SEA GAMES ឆ្នាំ2023 នេះ។