នៅពេលដែលមនុស្សយន្ត Optimus ត្រូវបានណែនាំទៅកាន់ពិភពលោកមានមនុស្សជាច្រើនសង្ស័យថាតើពិតមែនដែររឺអត់ថាមនុស្សយន្តពិតជាអាចផលិតបានមែន។ មួយឆ្នាំក្រោយពេលធ្វើការណែនាំពីមនុស្សយន្ត Optimus នោះមក លោក Elon Musk នៃម្ចាស់ក្រុមហ៊ុន Tesla ក៏បានធ្វើការណែនាំនូវមនុស្សយន្តពិតប្រាកដមួយមកដល់ពិភពលោក។ នៅថ្ងៃ Tesla AI ឆ្នាំ 2022 មនុស្សយន្តគំរូពីរត្រូវបានណែនាំឡើងរួមមាន Bumble C និង Optimus ដែលទទួលបានចំណាប់អារម្មណ៍ជាខ្លាំងពីសាធារណៈជាមួយការសម្តែងដ៏អស្ចារ្យរបស់ពួកគេ។ មនុស្សយន្ត AI របស់ក្រុមហ៊ុន Tesla នឹងធ្វើអោយពិភពលោកបានទទួលស្គាល់ការរចនារបស់ពួកគេនៅក្នុងប្រវត្តិសាស្រ្តនៃបចេ្ចកវិទ្យានេះ។
មនុស្សយន្ត Bumble C អាចធ្វើអោយទស្សនិកជនមានការចាប់អារម្មណ៍បានជាខ្លាំងដោយការដើររបស់គេនៅលើឆាកជាមួួយនឹងដំណើរបែបធម្មជាតិហាក់ដូចមនុស្សពិតៗដែលបង្ហាញពីសមត្ថភាពរបស់មនុស្សក្នុងការអាចផលិតមនុស្សយន្តបានយ៉ាងល្អឥតខ្ចោះ។ ដំបូងឡើយ Elon Musk និងក្រុមទាំងមូលរបស់លោកមានការមិនទុកចិត្តដែលអោយមនុស្សយន្ត Bumble C របស់ពួកគេដើរនៅលើឆាក ព្រោះខ្លាចថាវាមិនអាចបំពេញមុខងារបានល្អ ដូចជាការអិលដួលនៅលើឆាកជាដើម ដោយសារថានៅក្នុងការអភិវឌ្ឍមនុស្សយន្ត Optimus ជំនាន់មុន វាមិនអាចដើរនៅលើឆាកបានឡើយ ក្រៅពីអាចរាំ និងគ្រវីដៃមកកាន់ទស្សនិកជន។ លោក ElonMusk បង្ហាញពីជំនឿដ៏មុតមាំរបស់លោកក្នុងការបង្កើតមនុស្សយន្តAI អោយបានជោគជ័យ។ លោកជឿជាក់ថាមនុស្សយន្តទាំងនេះនឹងធ្វើឱ្យមានការផ្លាស់ប្តូរវិជ្ជមានមួយនៅក្នុងពិភពលោកនេះដោយការជួយមនុស្សមួយចំនួនធំនៅក្នុងជីវិតប្រចាំថ្ងៃ។ លោកក៏បានបន្ថែមថាតំលៃនៃមនុស្សយន្ត Optimus នឹងថោកជាងរថយន្តនោះទេ។
វានឹងមានតំលៃសមរម្យសំរាប់អ្នកមានប្រាក់ចំណូលមធ្យម ក៏ដូចជាសក្តិសមសំរាប់ការផលិតនៅក្នុងបរិមាណដ៏ច្រើន។ Tesla បានរចនាវាវាទៅតាមសរីរាង្គមូលដ្ឋានរបស់មនុស្សដោយគោលដៅរបស់ពួកគេគឺដើម្បីធ្វើឱ្យមនុស្សយន្តមានលក្ខណៈដូចមនុស្ស ហើយក៏ចង់បានការឆ្លើយតបរបស់ពួកវាដូចជាមនុស្សដែរ។ ប្រព័ន្ធកុំព្យូទ័រកណ្តាលរបស់វាដែលដើរតួនាទីដូចជាខួរក្បាលរបស់មនុស្សយន្តមានទីតាំងនៅក្នុងផ្នែកតួកណ្តាលនៃរាងកាយរបស់មនុស្សយន្ត។ នៅទីនោះមាន28actuators នៅក្នុងមនុស្សយន្តដែលធ្វើអោយវាអាចមានចលនាធំៗបាន។ ពួកគេក៏ត្រូវបានសាងសង់អោយមានថាមពលថ្មដ៏អស្ចារ្យ 2.3 គីឡូវ៉ាត់។ ដៃរបស់មនុស្សយន្តអាចលើកបានទម្ងន់ 20 ផោនដោយមិនមានបញ្ហា។ បញ្ហាប្រឈមពិតរបស់មនុស្សយន្តនៅក្នុងពិភពលោកជាក់ស្តែងគឺការសំរបទៅនឹងពិភពលោកដែលគ្មានច្បាប់ទំលាប់ពោរពេញដោយភាពវឹកវរ។ មនុស្សរស់នៅក្នុងពិភពលោកដែលជាកន្លែងដែលអ្វីគ្រប់យ៉ាងត្រូវបានធ្វើដោយគ្មានលំដាប់ត្រឹមត្រូវ។ តើមនុស្សយន្តអាចធ្វើអ្វីៗតាមការបញ្ជាបានទេ?តើពួកគេនឹងអាចស្គាល់ និងកំណត់ដឹងភាពរញ៉េរញ៉ៃនោះ និងអាចបំពេញតាមការបញ្ជានោះដោយមិនយឺតពេលដែររឺទេ?
ដូច្នេះតើមនុស្សយន្ត Tesla មានតម្លៃប៉ុន្មាន? តើវានឹងស្ថិតនៅក្នុងចន្លោះតម្លៃសមរម្យដែរឬទេ?តម្លៃនៃមនុស្សយន្ត Tesla នឹងមានប្រហែលពីរម៉ឺនដុល្លា។ ហេតុផលសំខាន់សម្រាប់ការចំណាយបែបនេះគឺដោយសារការប្រើប្រាស់ Hardware ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Tesla។ វីស roller និង អាម៉ូនិក Drive ត្រូវបានប្រើដើម្បីបង្កើតមនុស្សយន្ត ។ actuator មួយដើរតួជាមេកានិច gear ខណៈពេលដែល actuator ផ្សេងទៀតប្រើវាដើម្បីផ្លាស់ប្តូរពីចលនាបង្វិលទៅចលនាលីនេអ៊ែរ។ Elon ជឿជាក់លើការវិនិយោគលើបញ្ញាសិប្បនិម្មិត (Artificial Intelligence) អាចទទួលបានផលចំណេញច្រើនជាងរថយន្ត។ ដែនកំណត់បច្ចេកទេស និងបទប្បញ្ញត្តិនៃការត្រួតពិនិត្យគឺជាហេតុផលសំខាន់ពីរដែលពន្យារពេលក្នុងការផលិតឡានបើកដោយខ្លួនឯងនេះ។ បញ្ហាមួយដែលពួកគេត្រូវតែប្រឈមនោះគឺការសាកល្បងមនុស្សយន្តនៅក្នុងពិភពពិតជាក់ស្តែង។ ពួកគេត្រូវតែប្រុងប្រយ័ត្នបំផុតព្រោះជីវិតមនុស្សមានតម្លៃណាស់ ហើយមនុស្សយន្តមិនគួរណាបង្កគ្រោះថ្នាក់ផ្សេងៗដល់ពួកគេឡើយ។