BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បញ្ញាសិប្បនិម្មិត (AI) ពី DTU អាចនឹងជួយឲ្យការធ្វើរោគវិនិច្ឆ័យលើជំងឺឆ្កួតជ្រូកងាយស្រួលជាងមុន

ថ្ងៃចន្ទ, 11 ខែតុលា 2021 18:16  សូផាត

Braincapture_1_700X350 (1)

នៅទូទាំងពិភពលោកមានមនុស្សប្រហែល ៥០ លាននាក់ កើតជំងឺឆ្កួតជ្រូកនេះ។ សកម្មភាពកន្ត្រាក់របស់ខួរក្បាលអាចធ្វើឱ្យអ្នកកើតជំងឺនេះ ប្រកាច់រហូតបណ្តាលឲ្យស្លាប់មុនអាយុបាន។ ជំងឺឆ្កួតជ្រូកនេះអាចត្រូវបានព្យាបាលដោយថ្នាំ ដែលលក់ក្នុងតម្លៃសមរម្យ ប៉ុន្តែអ្នកជំងឺនៅក្នុងប្រទេសដែលមានចំណូលមធ្យម ឬកម្រិតទាប កម្រនឹងធ្វើរោគវិនិច្ឆ័យជំងឺនេះណាស់ ដោយសារខ្វះឧបករណ៍ពិនិត្យ និងគ្រូពេទ្យជំនាញទាក់ទងនឹងសរសៃប្រសាទ។ 

តាមរយៈគម្រោង eGAP, DTU Compute នឹងជួយក្រុមហ៊ុន BrainCapture (ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ជាជំនួយពន្លឿនការស្រាវជ្រាវនៅក្នុងនាយកដ្ឋានតែមួយ) ដើម្បីបង្កើតប្រដាប់ស្កេន EEG (electroencephalography) ងាយនឹងអាចស្វែងរកបាន និងចល័តដោយផ្អែកលើបញ្ញាសិប្បនិម្មិត (AI) ដែលអាចឱ្យអ្នកជំនាញផ្នែកសុខភាព​ ឬអ្នកដែលគ្មានការបណ្តុះបណ្តាលទាក់ទងនឹងជំងឺនេះអាចប្រើប្រាស់ក្នុងប្រទេសដែលមានកម្រិតចំណូលមធ្យម ឬកម្រិតទាប។

DTU បានចូលរួមអភិវឌ្ឍន៍ក្នុងផ្នែកបច្ចេកវិទ្យា ដែលមិនត្រឹមតែបានដោះស្រាយនូវបញ្ហារបស់ប្រជាជននោះទេ ប៉ុន្តែ DTU​​ ក៏បានដោះស្រាយបញ្ហាប្រឈមសកល ដែលបានបង្កើតឡើងនៅក្នុងគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពទាំង ១៧ របស់អង្គការសហប្រជាជាតិ។ សាស្ត្រាចារ្យរងនៅក្នុងផ្នែកស្រាវជ្រាវប្រព័ន្ធយល់ដឹងនៅ DTU Compute Tobias Andersen និយាយដូច្នេះថា គម្រោង eGAP ពិតជាមានមានសារៈសំខាន់ណាស់។

"អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថាមនុស្សប្រហែល ៤០ លាននាក់ ដែលមានជំងឺឆ្កួតជ្រូករស់នៅក្នុងស្ថានភាពមានចំណូលកម្រិតទាប និងមានរហូតដល់ ៧៥% ដែលមិនបានទទួលការព្យាបាល។ វាត្រូវបានគេប៉ាន់ប្រមាណថាប្រហែល ៧០% នៃពួកគេអាចនឹងគ្មានអាការៈប្រកាច់ ប្រសិនបើពួកគេទទួលបានការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានត្រឹមត្រូវ។ បើទោះបីជា BrainCapture អាចទៅដល់មនុស្សមួយភាគតូចក៏ដោយ តែវានឹងអាចធ្វើឱ្យជីវិតរបស់មនុស្សរាប់លាននាក់កាន់តែប្រសើរឡើង" ។ 

EEG គឺជាបច្ចេកទេសសម្រាប់ពិនិត្យផ្នែកខ្លះនៃសកម្មភាពខួរក្បាល។  វាត្រូវបានបង្កើតឡើងមានរូបរាងដូចមួកដែលបំពាក់ដោយអេឡិចត្រូត ត្រូវបានដាក់នៅលើក្បាលអ្នកជំងឺ ហើយភាពខុសគ្នានៃវ៉ុល (voltage) រវាងអេឡិចត្រូតត្រូវបានវាស់។ ទិន្នន័យត្រូវបានបញ្ជូនទៅកុំព្យូទ័រ ដែលគ្រូពេទ្យសរសៃប្រសាទអាចអានពួកវាជាខ្សែកោង និងធ្វើរោគវិនិច្ឆ័យដោយផ្អែកលើទិន្នន័យទាំងអស់នោះ។ ជាធម្មតាការធ្វើរោគវិនិច្ឆ័យអាចត្រូវបានធ្វើឡើង បន្ទាប់ពីការស្កេនត្រឹមតែ ២០ នាទីប៉ុណ្ណោះ។ 

ទោះយ៉ាងណាក៏ដោយទិន្នន័យអាចពិបាកបកស្រាយ ព្រោះតែចលនាភ្នែក ដូចជា ការព្រិចភ្នែក និងការកន្ត្រាក់សាច់ដុំជាដើម។ ឧទាហរណ៍ សាច់ដុំថ្គាមនឹងផ្តល់សញ្ញាលាយបញ្ចូលគ្នាជាមួយសញ្ញាសរសៃប្រសាទ ដែលអាចបង្ហាញថាអ្នកជំងឺមានជំងឺនេះដែរឬអត់។ នៅក្នុង eGAP ទិន្នន័យនៅតែត្រូវបានដំណើរការ និងវិភាគដោយគ្រូពេទ្យសរសៃប្រសាទ ប៉ុន្តែការពិនិត្យជាក់ស្តែងត្រូវបានផ្លាស់ប្តូរទៅតាមមណ្ឌលសុខភាពក្នុងស្រុក ដែលនេះហើយអាចជាកត្តាបង្កើនហានិភ័យដល់បុគ្គលិកដែលមិនបានទទួលការបណ្តុះបណ្តាលអាចបង្កើតកំហុស។  

ក្បួនដោះស្រាយរបស់ DTU ផ្អែកលើ AI ត្រូវបានធានាគុណភាពនៃការសិក្សា ដោយធ្វើការវិភាគទិន្នន័យដោយស្វ័យប្រវត្តិក្នុងពេលវេលាជាក់ស្តែង។ នេះនឹងធ្វើឱ្យវាអាចធ្វើទៅបានក្នុងអំឡុងពេលស្កេនពិតប្រាកដ ដើម្បីរកមើលថា តើការវាស់វែងត្រូវបានរំខានដែរឬទេ។ មិនដូចវិធីសាស្ត្រត្រួតពិនិត្យស្រដៀងគ្នាផ្សេងទៀត គំរូគណនា DTU អាចទាញសញ្ញា និងផែនទីច្បាស់ថា ចលនាណាដែលបង្កឱ្យមានសញ្ញា។ នេះមានន័យថាវានឹងកាន់តែងាយស្រួលក្នុងការជួយអ្នកជំងឺមិនឱ្យធ្វើចលនារំខាន។ 

លោក Tobias Andersen មានប្រសាសន៍ថា “ដោយបន្ថែមបច្ចេកវិទ្យាចុងក្រោយ និងទំនើបបំផុតមួយចំនួននៅក្នុងវិស័យនេះទៅក្នុងប្រព័ន្ធរបស់ BrainCapture យើងសង្ឃឹមថានឹងជំរុញឱ្យមានការកំណត់ថា តើក្បួនដោះស្រាយយ៉ាងដូចម្តេចអាចដំណើរការលើស្មាតហ្វូនតូចបាន” ។ 

កំណែដំបូងនៃក្បួនដោះស្រាយ DTU ត្រូវបានគេរំពឹងថានឹងរួចរាល់ក្នុងរយៈពេលពីរបីខែ នៅពេលដែលសូហ្វវែរត្រូវបានតំឡើងនៅក្នុងឧបករណ៍របស់ BrainCapture ហើយវាត្រូវតែធ្វើតេស្តដោយបុគ្គលិក និងអ្នកជំងឺនៅ Filadelfia ដែលជាមន្ទីរពេទ្យព្យាបាលជំងឺឆ្កួតជ្រូក។ 

“សព្វថ្ងៃនេះ BrainCapture មានការត្រួតពិនិត្យដ៏សាមញ្ញ និងការវាស់វែង EGG ហើយយើងអាចបញ្ជូនទិន្នន័យនោះទៅ cloud platform បាន។ ឥលូវនេះយើងបានលើកស្ទួយ និងធ្វើឱ្យបច្ចេកវិជ្ជាមានភាពរីកចម្រើន ដើម្បីឱ្យដំណោះស្រាយរបស់យើងអាចត្រូវបានអនុម័តជាឧបករណ៍វេជ្ជសាស្រ្ត និងធ្វើពាណិជ្ជកម្ម" លោក Tue Lehn-Schiøler នាយកប្រតិបត្តិក្រុមហ៊ុន BrainCapture និងជាអ្នកគ្រប់គ្រងគម្រោង។

វាត្រូវបានគេរំពឹងថាវិធីសាស្ត្រ eGAP មានប្រសិទ្ធភាពប្រមាណ ៦០% នៃករណីជំងឺឆ្កួតជ្រូកទាំងអស់។ BrainCapture ត្រូវបានផ្តោតសំខាន់លើប្រទេស Kenya ដែលវាមានទំនាក់ទំនងជាមួយដៃគូក្រុមហ៊ុនស្រាប់៕

អត្ថបទដកស្រង់ពី Technical University of Denmark


ថ្ងៃចន្ទ, 11 ខែតុលា 2021 18:16  សូផាត