BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ដើមកំណើតរបស់ Adidas ដែលជាបងប្អូនត្រកូល Dassler និងជាដៃគូប្រកួតប្រជែង Puma

ថ្ងៃព្រហស្បតិ៍, 06 ខែតុលា 2022 13:23  BeeTube News

Adidas គឺជាក្រុមហ៊ុននាំចេញសំលៀកបំពាក់កីឡា និងស្បែកជើងកីឡាឈានមុខគេមួយបន្ទាប់ពី Nike។ តាមពិតទៅក្រុមហ៊ុន Adidas និងក្រុមហ៊ុន Puma គឺជាដៃគូប្រកួតប្រជែងដ៏ខ្លាំងក្លាមួយនៅក្នុងឧស្សាហកម្មនាំចេញសំភារៈកីឡា ប៉ុន្តែជាការពិតទៅម្ចាស់ស្ថាបនិកនៃក្រុមហ៊ុនទាំងពីរនេះគឺជាបងប្អូនប្រុសនឹងគ្នាតែប៉ុណ្ណោះ។ លោក cអេដហ្វ ដាស្លឺ)គឺជាស្ថាបនិកនៃក្រុមហ៊ុន Adidas មួយនេះ។ ចំនែកក្រុមហ៊ុន Puma ត្រូវបានកសាងឡើងដោយលោក Rudolf Dassler(រូដហ្វ ដាស្លឺ) ដែលត្រូវជាបងប្រុសបង្កើតរបស់លោក Adolf Dassler។ Adolf Dassler កើតនៅក្នុងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩០០ ក្នុទីក្រុងHerzogenaurach (ហឺហ្សាច់ហ្គូណូរ៉ច)ប្រទេសអាឡឺម៉ង់ក្នុងក្រុមគ្រួសារមានជីវភាពក្រីក្រមួយដែលមានឪពុកជាជាងធ្វើស្បែកជើង ចំនែកម្តាយជាអ្នករកស៊ីបោកអ៊ុតអោយគេ។ ពួកគេថែមទាំងរកស៊ីលក់ស្បែកជើងផ្ទាត់ធ្វើឡើងដោយខ្លួនឯងដើម្បីរកប្រាក់ចំនូលបន្ថែមទៀត។ លោកបានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ១៩១៣ និងដើរតាមគន្លងរបស់ឪពុកលោកធ្វើជាជាងធ្វើស្បែកជើងមួយរូប។ រហូតមកដល់ទល់ឆ្នាំ១៩២២ ទីក្រុង Herzogenaurach (ហឺហ្សាច់ហ្គូណូរ៉ច)របស់លោកក៏បានក្លាយទៅជាទីតាំងមួយសំបូរដោយអ្នកផលិតស្បែកជើងជាច្រើន។ នៅក្នុងកំឡុងពេលនោះ ជាងធ្វើស្បែកជើងមានចំនួនរហូតដល់ទៅ១១២នាក់ ក្នុងចំណោមប្រជាជនទីក្រុងសរុប​​​៣៥០០នាក់។សង្គ្រាមលោកលើកទី១បានជះឥទ្ធិពលជាខ្លាំងដល់សេដ្ឋកិច្ចសម័យនោះ និងបានធ្វើអោយជាងធ្វើស្បែកជើងរស់នៅដោយការលំបាក។ 

thumb_1a380adolf-dassler-the-leader-adidas-success

លោកតែងតែចង់ផលិតស្បែកជើងកីឡាជាយូរណាស់មកហើយ ហើយក៏តែងតែសាកល្បងច្នៃវាជាច្រើនជាច្រើនសារក្នុងនោះដែរក៏មានដូចជាការបន្ថែមដែកស្រួចមួយចំនួនទៅលើស្បែកជើងផងដែរ។ នៅក្នុងឆ្នាំ១៩២៤ បងប្រុសរបស់លោកក៏បានចូលរួមធ្វើអាជីវកម្មជាមួយនឹងលោកផងដែរ ដោយលោកធ្លាប់មានចំណេះជំនាញ​​​និងបទពិសោធន៍ខ្លះៗមកពីការធ្វើការនៅក្នុងរោងចក្រPorcelain(ផ័រសឺឡែន)និងសហគ្រាសនាំចេញរោមសត្វនៅក្នុងប្រទេស។ ពួកគេទាំងពីរនាក់បានចាប់ដៃគ្នាសហការរហូតដល់អាចបើកមុខជំនួញមួយដែលមានឈ្មោះថា រោងចក្រផលិតស្បែកជើងរបស់បងប្អូនត្រកូល Dassler។ បងប្អូនរបស់ពួកគេទាំងពីរនាក់ពិតជាបំពេញអោយគ្នាបានល្អណាស់ដោយមានលោក Adolf គឺជាអ្នកផលិតស្បែកជើងដ៏ស្ងៀមស្ងាត់ ចំនែកលោកRudolf ជាអ្នករកទីផ្សារ និងជួយលក់ព្រោះលោកប៉ិនប្រសប់ក្នុងការនិយាយស្តី។ ក្រោយមកទៀតមកក្រុមរបស់ពួកគេទាំងពីរក៏បានព្យាយាមរកទីផ្សារនៅលើវិស័យកីឡា​​​ដោយផ្សារភ្ជាប់ទំនាក់ទំនងជាមួយកីឡាករអូឡាំពិចល្បីៗមួយចំនួនដូចលោក Jesse Owens (ជេស៊ី អូវេន)ជាកីឡាកររត់ប្រណាំងជនជាតិអាមេរិក ដែលនៅពេលនោះដែរលោកទទួលបានមេដៃដល់ទៅ៤ពីការរត់ប្រណាំង ហើយបាននាំប្រជាប្រិយភាពរបស់ស្បែកជើងពួកគេមកលើឆាកអន្តរជាតិបន្ថែមទៀត។ ប៉ុន្តែនៅក្នុងសម័យកាលនេាះដឹកនាំដោយលោក Adolf Hitler (អេដហ្វ ហីតល័រ)លោកមានការមិនសប្បាយចិត្តជាខ្លាំងដែលក្រុមពូជសាសន៍អាឡឺម៉ង់មិនទទួលបានជ័យជំនះ។ ម៉្លេាះហើយយុទ្ធសាស្ររបស់បងប្អូន Dassler ក៏បំបែរទិសដៅចុះចូលក្រោមបក្ស Nazi រ​​​បស់លោក Hitler វិញ។ 

share

នៅក្នុងសម័យសង្គ្រាមលោកលើកទី២ ខណៈពេលដែលអាឡឺម៉ង់ត្រូវការសព្វាវុធជាច្រើនទប់ទល់នៅក្នុងសង្គ្រាមជាមួយប្រទេសប៉ូឡូញ រោងចក្រផលិតជាច្រើនក៏ត្រូវបានប្តូរទៅជាផលិតអាវុធវិញតាមទិសដៅរបស់រដ្ឋាភិបាល ដូច្នេះហើយបងប្អូន Dassler ក៏បានប្តូររោងចក្ររបស់ខ្លួនទៅជារោងចក្រផលិតអាវុធប្រឆាំងនឹងរថក្រោះ និងសំភារៈធ្វើសង្គ្រាមផ្សេងៗទៀត។ នៅក្នុងឆ្នាំ១៩៤៥ នៅខណៈពេលកងទ័ពអាមេរិកចូលលុកលុយទីក្រុងរបស់ពួកគេ​​​ ដំបូងឡើយគេចង់កំទេចរោងចក្ររបស់ត្រកូល Dassler ក៏ប៉ុន្តែជាភព្វ័សំណាងល្អភរិយារបស់លោក Adolf Dassler ក៏បានបញ្ចុះបញ្ចូលថាពួកគេគ្រាន់តែផលិតស្បែកជើងកីឡាតែប៉ុណ្ណោះ។ បើទោះបីជាពួកគេអាចឆ្លងផុតសង្គ្រាមលោកដ៏ខ្មៅងងឹតនេះបាន ប៉ុន្តែសេដ្ឋកិច្ចជាតិនៅទន់ខ្សោយមែនទែន​​​ រហូតដល់ពួកគេគ្មានថវិកាគ្រប់គ្រាន់ប្រគល់អោយកម្មករនោះទេ ម្ល៉ោះហើយក្នុងគ្រាលំបាកនោះផងដែរ រួមទាំងមានជំលោះក្នុងក្រុមគ្រួសារទាំងពីរខ្លះៗ ទើបធ្វើអោយស្ថាបនិកទាំងពីរបំបែកក្រុមហ៊ុនគ្នា។ លោក Rudolf បានចាកចេញមកជាមួយក្រុមហ៊ុនថ្មីដែរមានឈ្មេាះថា Ruda បន្ទាប់មកក៏ប្តូរទៅជា Puma វិញដោយសក្តិសមជាមួយនឹងកីឡាករ។ 

branding-story-of-adidas

ចំនែកលោកAdolf ក៏បានប្តូរឈ្មេាះទៅជា Adidas វិញព្រេាះមានឈ្មោះរបស់លោកក្នុងនោះ​​​ រួមទាំងមានត្រកូលរបស់លោកនៅក្នុងនោះផង។ យ៉ាងណាមិញក្រុមហ៊ុនរបស់ពួកគេទាំងពីរមិនត្រូវរូវនឹងគ្នានោះទេ រួមទាំងបុគ្គលឹកក៏មិនហ៊ានពាក់ពន្ធ័នឹងគ្នាដែរ។ ការប្រកួតប្រជែងរបស់ពួកគេទាំងពីរ បានធ្វើអោយក្រុមហ៊ុន​​​ Adidas និង Puma បានឈានមុខគេនៅលើទីផ្សារមកទល់ពេលបច្ចុប្បន្ននេះ។ 


ថ្ងៃព្រហស្បតិ៍, 06 ខែតុលា 2022 13:23  BeeTube News