BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សូម៉ាលី​វាយប្រហារ​កប៉ាល់​អ៊ីស្រាអែល​នៅ​ឈូង​សមុទ្រ Aden និង​យេម៉ែន​បាញ់​មីស៊ីល​លើ​កប៉ាល់​អាមេរិក ហើយ​បន្ត​បទ​ឈប់​បាញ់

ថ្ងៃព្រហស្បតិ៍, 30 ខែវិច្ឆិកា 2023 16:29  BeeTube News

Untitled design - 2023-11-30T162254.942 (1)

សូម៉ាលី​វាយប្រហារ​លើ​កប៉ាល់​អ៊ីស្រាអែលដោយ​​បិទបាំង​ជាមួយនឹងមី​ស៊ី​ល​យេ​ម៉ែន ហើយបានបង្កើន​សម្ពាធ​ដល់អាមេរិក​ដើម្បីបញ្ឈប់​សង្គ្រាម​នៅ​តំបន់ហ្គា​ហ្សា ខណៈដែល​វា​​ប្រែក្លាយមកជា​កប៉ាល់​អ៊ីស្រាអែល Central Park ត្រូវបានវាយប្រហារដោយ​ចោរសមុទ្រ​សូម៉ាលី​​។​ កប៉ាល់​អាមេរិក USS Mason បាន​ឆ្លើយតប​ដោយការជួយ​សង្គ្រោះ​កប៉ាល់នោះបានដោយ​ជោគជ័យ​ ប៉ុន្តែវាក៏​ត្រូវ​ប្រឈម​នឹង​ការ​បាញ់​ប្រហារដោយមីស៊ីល​ផ្លោង​ពី​ប្រទេស​យេម៉ែន! តើ​យេម៉ែន​​​​បានសម្របសម្រួល​ជាមួយ​សូម៉ាលី​ក្នុង​ការ​កំណត់​គោលដៅវាយប្រហារ​លើ​កប៉ាល់​អ៊ីស្រាអែល​នៅ​សមុទ្រ​ក្រហម​និង​ឈូង​សមុទ្រ​ Aden ដែរ​ឬទេ? នេះស្របគ្នាទៅនឹងការប្រកាសពន្យារពេលបទឈប់បាញ់រយៈពេលពីរថ្ងៃ ព្រមជាមួយនឹងការបង្ហាញកម្លាំងរបស់ក្រុមហាម៉ាសនៅភាគខាងជើងហ្គាហ្សាក្នុងអំឡុងពេលប្រគល់ចំណាប់ខ្មាំងអ៊ីស្រាអែល ដែលបង្ហាញពីការបរាជ័យរបស់អ៊ីស្រាអែលក្នុងការគ្រប់គ្រងភាគខាងជើងហ្គាហ្សា! តើ​ការ​ពន្យារ​បទ​ឈប់​បាញ់​នឹង​នាំ​ឱ្យ​មាន​បទ​ឈប់​បាញ់​និង​សង្គ្រាម​នៅ​ហ្គាហ្សា​ឬទេ?

  1. សូម៉ាលី​វាយប្រហារ​កប៉ាល់​អ៊ីស្រាអែល​នៅ​ឈូង​សមុទ្រ Aden

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៨ ខែវិច្ឆិកាបានអោយដឹងថា មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃចន្ទនេះថា មានការប៉ុនប៉ងប្លន់កប៉ាល់ពាណិជ្ជកម្មមួយគ្រឿងនៅឈូងសមុទ្រ Aden កាលពីថ្ងៃអាទិត្យ ដែលហាក់ដូចជាប្រតិបត្តិការឡើងដោយចោរសមុទ្រសូម៉ាលីប្រដាប់ដោយអាវុធ និងមិនមែនពីសំណាក់ក្រុមសកម្មប្រយុទ្ធ Houthi នៃប្រទេសយ៉េមែននោះឡើយ បើទោះបីជាមានការបាញ់មីស៊ីលមួយចំនួនក្រោយមកពីទឹកដីដែលគ្រប់គ្រងដោយក្រុម Houthi នៅក្នុងប្រទេសយេម៉ែនក៏ដោយ។ 

អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ៍ទោលោក Patrick Ryder បាននិយាយថា "យើងកំពុងបន្តវាយតម្លៃ ប៉ុន្តែការចង្អុលបង្ហាញដំបូងគឺថាមនុស្សទាំងប្រាំនាក់ដែលនៅលើនោះគឺជាជនជាតិសូម៉ាលី" ។

លោក Ryder បានបន្ថែមថា "ច្បាស់ណាស់ថាឧប្បត្តិហេតុនេះគឺទាក់ទងនឹងក្រុមចោរសមុទ្រ"។

នាវាដឹកប្រេងនេះមានឈ្មោះថា Central Park គ្រប់គ្រងដោយក្រុមហ៊ុន Zodiac Maritime Ltd ដែលជាក្រុមហ៊ុនគ្រប់គ្រងកប៉ាល់អន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ ដែលជាកម្មសិទ្ធិរបស់គ្រួសារ Ofer របស់អ៊ីស្រាអែល។

2018-11-07-iss-today-piracy-somalia-banner

 

  1. នាវាចម្បាំងអាមេរិកជួយសង្គ្រោះនាវាដឹកប្រេងអ៊ីស្រាអ៊ែល

យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី២៧ ខែវិច្ឆិកាបានអោយដឹងថា នាវាចម្បាំងកងទ័ពជើងទឹកអាមេរិកបានឆ្លើយតបទៅនឹងហេតុការណ៍ប៉ន់ប៉ងប្លន់កប៉ាល់ដឹកប្រេងអ៊ីស្រាអែល Central Park កាលពីថ្ងៃអាទិត្យនេះដោយការជួយសង្គ្រោះ។ 

យោធាអាមេរិកបាននិយាយថា អ្នកវាយប្រហារទាំងអស់ត្រូវបានបញ្ជូនទៅលើនាវាចម្បាំង Mason របស់សហរដ្ឋអាមេរិក ហើយកប៉ាល់ Central Park និងនាវិកនៅលើនោះមានសុវត្ថិភាពល្អនោះទេ។

លោក Ryder បានប្រាប់អ្នកយកព័ត៌មានថា កងទ័ពជើងទឹកអាមេរិកបានធ្វើការបាញ់ព្រមាននៅពេលដែលក្រុមអ្នកវាយប្រហារបានព្យាយាមរត់គេចខ្លួន ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។

លោក​បាន​បន្ថែម​ថាមាន​កប៉ាល់​យោធា​ចិន​ចំនួន​បី​គ្រឿង​នៅ​ក្នុង​តំបន់នោះ ប៉ុន្តែ​ពួកគេ​មិន​បាន​បញ្ចេញប្រតិកម្មឆ្លើយ​តប​នោះទេ។ ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​មិន​អាច​ទាក់ទង​បាន​ភ្លាមៗ​ទេ​ជុំវិញ​ការ​លើកឡើង​នេះ។

6743491-scaled

 

  1. ប៉ាឡេស្ទីននៅទីក្រុង Ramallah អបអរសាទរក្រុមហាម៉ាស

យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី២៧ ខែវិច្ឆិកាបានអោយដឹងថា ប្រជាជនប៉ាឡេស្ទីននៅទីក្រុង Ramallah បានទទួលស្វាគមន៍ការវិលត្រឡប់មកវិញរបស់អតីតអ្នកទោសប៉ាឡេស្ទីន ដែលត្រូវបានដោះលែងដោយអ៊ីស្រាអែលនៅក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងចំណាប់ខ្មាំង ដោយពួកគេបានធ្វើការកោតសរសើរឡើងមួយដ៏កម្រសម្រាប់ក្រុមភេរវករហាម៉ាស។ 

លោក Omar Atshan ត្រូវបានទទួលស្វាគមន៍ដោយមនុស្សរាប់រយនាក់នៅពេលដែលលោក និងអ្នកផ្សេងទៀតបានមកដល់ទីក្រុង Ramallah កាលពីថ្ងៃអាទិត្យ ដែលជាក្រុមចុងក្រោយបំផុតនៃអ្នកទោសចំនួន 39 នាក់ដែលត្រូវបានដោះលែងជាថ្នូរនឹងចំណាប់ខ្មាំងជនស៊ីវិលអ៊ីស្រាអែលដែលត្រូវបានចាប់ពង្រត់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅតំបន់ហ្គាហ្សា។

ក្នុង​វីដេអូ​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​តាម​អ៊ីនធឺណិត មានការ​ប្រារព្ធ​ពិធី​បាន​ផ្ទុះ​ឡើង​ខណៈ​ដែលលោក Atshan បាន​មក​ដល់ និង​ឱប​ម្តាយ​របស់​លោក។

34634WU-highres


 

 


ថ្ងៃព្រហស្បតិ៍, 30 ខែវិច្ឆិកា 2023 16:29  BeeTube News