BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Adele ចេញM/Vបទចំរៀងទី៣របស់ខ្លួន«I drink wine» ពីក្នុងអាល់ប៊ុម30

ថ្ងៃសុក្រ, 04 ខែវិច្ឆិកា 2022 13:35  BeeTube News

FgAkNURXkAE5KS8

កាលពីពេលថ្មីៗនេះ Adele បានបញ្ចេញ M/V បទចម្រៀងចាស់របស់ខ្លួនដែលមានចំណងជើងថា«I drink wine» នៅក្នុងអាល់ប៊ុម 30 ដែលជាអាល់ប៊ុមទី៤របស់នាងចេញផ្សាយកាលពីថ្ងៃទី១៩​​​ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកនេះ។ គួរបញ្ជាក់ផងដែរអាល់ប៊ុមទី១របស់ Adele មានឈ្មោះថា25 ត្រូវបានចេញផ្សាយតាំងពីឆ្នាំ២០១៥មកម្ល៉េះ និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ ចំណែកឯសំរាប់អាល់ប៊ុម 30 របស់នាងវិញត្រូវបានដកស្រង់រសជាតិជាច្រើនពីជីវិតពិតរបស់ Adele ដូចជាការចែកផ្លូវគ្នាជាមួយអតីតស្វាមី ភាពជាម្តាយ កេរ្តិ៍ឈ្មោះ ភាពឈឺចាប់ និងការបកស្រាយពីការព្រមទទួលយកការពិត និងក្តីសង្ឃឹម។

screen-shot-2022-10-26-at-12-34-11-pm-1666803629

 ម្យ៉ាងវិញទៀតផងដែរសំរាប់អាល់ប៊ុមមួយនេះទៀតសោតគឺបានប្រមូលផ្តុំដោយបទចម្រៀងដែលមានចង្វាក់បែបPop, Soul, និងJazz។ យ៉ាងណាមិញផងដែរបទចម្រៀង «I drink wine» នេះគឺជាSingleបទចម្រៀងទី៣ហើយនៃអាល់ប៊ុម 30 នេះដែលត្រូវបានចេញជាM/Vបទចម្រៀងបន្ទាប់ពីបទ«Easy on me» និង«Oh my god»របស់Adeleនៅក្នុងអាល់ប៊ុមតែមួយដែលបានចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ និងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២រៀងគ្នា។ គួរបញ្ជាក់ផងដែរM/Vបទចម្រៀង«I drink wine» មួយនេះផងដែរត្រូវបានចេញផ្សាយឡើងកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅថ្មីៗនេះទេ និងទទួលបានការចូលទស្សនារហូតដល់ប្រហែល៣លានដងនៅលើយូធូបត្រឹមរយៈពេលតិចជាង២៤ម៉ោងប៉ុណ្ណោះ។ តើទស្សនិកជនណាខ្លះជាហ្វេនរបស់ Adele? ហើយបទចំរៀងណាដែលអ្នកទាំងអស់គ្នាពេញចិត្តជាងគេបំផុត? កុំភ្លេចខមមែនប្រាប់អេដមីននៅខាងក្រោមនេះផង!

 


ថ្ងៃសុក្រ, 04 ខែវិច្ឆិកា 2022 13:35  BeeTube News