BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មានជំងឺធ្លាក់ទឹកចិត្ត​ មិនមែនជីវិតត្រូវតែបញ្ចប់នោះទេ - Adele

ថ្ងៃព្រហស្បតិ៍, 17 ខែមីនា 2022 09:18  វេទិកាជោគជ័យ

មនុស្សដើរយឺត ជួបឧបសគ្គមុន, មនុស្សដើរលឿន ជួបឧបសគ្គក្រោយ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ជីវិតរបស់អ្នកនៅតែមានតម្លៃ ហើយមានវិថីដើម្បីបន្តទៅមុខ។ នេះគឺជាខ្សែជីវិតរបស់តារាចចម្រៀងស្រីជនជាតិអង់គ្លេសម្នាក់ ដែលមនុស្សទូទាំងសកលលោក បានស្គាល់ បានលឺពីបទចម្រៀងរបស់នាង។

adele-main-jc-220215-7430fb

Adele មានអាយុទើបតែ 2 ឆ្នាំប៉ុណ្ណោះ នៅពេលដែលឪពុករបស់នាង ដែលទទួលរងពីការញៀនស្រា បានចាកចេញពីគ្រួសារ។ ម្តាយវ័យជំទង់របស់នាងត្រូវមើលថែ Adele ដោយខ្លួនឯង។ Adele តែងតែចូលចិត្តតន្ត្រី ប៉ុន្តែនាងមិនដែលខិតខំប្រឹងប្រែដើម្បីល្បីនោះទេ។ នាង​ចង់​ជួយ​សិល្បករ​ផ្សេង​ទៀត​ឱ្យ​មាន​ប្រជាប្រិយភាព ហើយ​សម្រេច​ក្តី​សុបិន​របស់​ពួកគេ។ ប៉ុន្តែនៅពេលដែលមិត្តរបស់ Adele បានបង្ហោះបទចម្រៀងរបស់នាងពីគម្រោងសាលាមួយនៅលើគេហទំព័រ MySpace, ប្រតិកម្មល្អៗពីអ្នកស្តាប់ពិតជាច្រើនសន្ធឹបសន្ធាប់ ដូច្នេះហើយនាងក៏ទទួលបានការហៅទូរស័ព្ទពីក្រុមហ៊ុនថតសំឡេងភ្លាមៗ។ ពួកគេចាប់អារម្មណ៍នាងយ៉ាងខ្លាំង ហើយ 4 ខែបន្ទាប់ពីបញ្ចប់ការសិក្សា នាងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថតសម្លេងមួយ។ ដូច​យើង​ដឹង​ហើយ​ថា ​សព្វ​ថ្ងៃ​នាងមានភាព​ល្បី​ល្បាញខ្លាំង​ណាស់។ នាងបានលក់អាល់ប៊ុមរាប់លាននៅទូទាំងពិភពលោក បំបែកកំណត់ត្រាជាច្រើន ឈ្នះពានរង្វាន់ Grammys ចំនួន ១១៥ ព្រមទាំងពានរង្វាន់ Oscar ចំនួន១ផងដែរ។ បទចម្រៀងរបស់នាងដូចជា “Rolling In The Deep” និង “Someone Like You” បានទាក់ទាញចិត្តរបស់មនុស្សជាច្រើន ព្រោះវាមានលក្ខណៈចាក់ដោតដល់ក្រអៅបេះដូងរបស់អ្នកស្តាប់ និងបំផុសគំនិតដោយជីវិតផ្ទាល់ខ្លួនរបស់នាង។ ថ្វីត្បិតតែនាងមានទឹកដមសំឡេងដ៏អស្ចារ្យ និងពិរោះបំផុតនៅលើភពផែនដីនេះ ហើយនាងជាសិល្បករដែលទទួលបានជោគជ័យបំផុតក្នុងពិភពលោកក៏ដោយ ក៏នាងមានការភ័យខ្លាច ការសង្ស័យ និងភាពអសន្តិសុខដូចមនុស្សគ្រប់រូបដែរ។ Adele បាន​បង្ហើប​ថា នាង​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​ការ​ថប់​បារម្ភ​យ៉ាង​ខ្លាំង ​ដែល​បង្កក​សមត្ថភាព​ក្នុង​ការ​សម្តែង​នៅ​ក្នុង​ហ្វូង​មនុស្ស​ដ៏​ច្រើន។

adele-brit-awards-1014x570

"ខ្ញុំមានការថប់បារម្ភ ភ័យស្លន់ស្លោឥតឈប់ឈរនៅលើឆាក បេះដូងរបស់ខ្ញុំមានអារម្មណ៍ថា វារៀបនឹងផ្ទុះចេញមកក្រៅទៅហើយ ព្រោះខ្ញុំមិនដែលមានអារម្មណ៍ថា ខ្ញុំនឹងសម្តែងនៅលើឆាកនោះទេ។"

មាន​ពេល​មួយ​នោះ ការ​ថប់​បារម្ភ​របស់​នាង​មាន​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​រហូត​ធ្វើ​ឱ្យ​នាង​ក្អួត ហើយនាងបាន​រត់​គេច​តាម​ច្រក​ចេញបណ្តោះអាសន្ន។ ប៉ុន្តែមានតារាដ៏ល្បីល្បាញម្នាក់បានជួយ Adele យកឈ្នះលើការថប់បារម្ភរបស់នាង ម្នាក់នោះគឺជា Beyonce ។ នៅពេលមួយ Adele យំយ៉ាងខ្លាំងនៅលើវ៉េរ៉ងដា នាងបានសួរខ្លួនឯងថា តើ Beyonce នឹងធ្វើអ្វី បើនាងមានបញ្ហាដូចគ្នា? នោះហើយគឺជាពេលដែលនាងមានបុគ្គលិកលក្ខណៈជំនួសមួយ ដែលខុសប្លែកពីបុគ្គលិកលក្ខណៈធម្មជាតិរបស់នាង ប៉ុន្តែនាងក៏បានទៅជួបគ្រូពេទ្យពិគ្រោះយោបល់ ដើម្បីជួយគ្រប់គ្រងការថប់បារម្ភរបស់នាងផងដែរ។ លើសពីនេះទៅទៀត Adele ក៏ធ្លាប់ឆ្លងកាត់ជំងឺធ្លាក់ទឹកចិត្តដូចគ្នា។ ជំងឺធ្លាក់ទឹកចិត្តរបស់នាងបានចាប់ផ្តើម នៅពេលដែលនាងមានអាយុ 10 ឆ្នាំបន្ទាប់ពីជីតារបស់នាងបានទទួលមរណភាព។ ហើយ​ក្រោយ​ពេល​សម្រាល​កូន​មក នាង​មាន​ជំងឺធ្លាក់ទឹកចិត្តក្រោយឆ្លងទន្លេ។ នាងមានអារម្មណ៍ដូចជា នាងបានធ្វើការសម្រេចចិត្តដ៏អាក្រក់បំផុតនៃជីវិតរបស់នាង។ ប៉ុន្តែនោះគ្រាន់តែជារឿងដែលទាក់ទងនឹងជំងឺធ្លាក់ទឹកចិត្តប៉ុណ្ណោះ។ វាអាចធ្វើឲ្យចិត្តរបស់អ្នកច្របូកច្របល់ ប៉ុន្តែនាងបានចាប់ផ្តើមមានអារម្មណ៍ល្អឡើងវិញ នៅពេលនាងបើកចិត្តនិយាយរឿងក្នុងចិត្តទៅកាន់ស្រ្តីដែលមានកូនដូចគ្នាផ្សេងទៀត។

adele-instagram

ដូច្នេះការនិយាយអំពីវា ជាមួយមនុស្សដែលយល់ពីស្ថានភាពរបស់នាង បានធ្វើឲ្យនាងមានអារម្មណ៍ថា វាដូចជាការព្យាបាលដ៏មានប្រសិទ្ធិភាពមួយអញ្ចឹង។ ដូច្នេះវាមិនសំខាន់ទេថាតើវាកើតឡើងក្រោយពេលសម្រាលឬក៏អត់ នៅពេលដែលនិយាយអំពីជំងឺធ្លាក់ទឹកចិត្ត គន្លឹះដើម្បីយកឈ្នះវាគឺ បើកចិត្តរបស់អ្នកដើម្បីចែករំលែកអ្វីដែលនៅក្នុងខ្លួនរបស់អ្នក ដែលកំពុងសម្លាប់អ្នកទាំងរស់។ ជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀត ទាំងនោះគឺគ្មានអ្វីដែលត្រូវខ្មាស់អៀនក្នុងការនិយាយនោះទេ។ ហើយអ្វីដែលអាក្រក់បំផុតដែលអ្នកអាចធ្វើបានគឺ ព្យាយាមលាក់ទុកវានៅក្នុងខ្លួន។ ហើយជាការពិតណាស់ មិនមែនគ្រប់ប្រភេទនៃជំងឺធ្លាក់ទឹកចិត្តអាចព្យាបាលបានដោយគ្រាន់តែការនិយាយអំពីវានោះទេ ដូច្នេះប្រសិនបើការនិយាយមិនបានជួយអ្នកបាន នោះមិនអីទេ។ អ្នកខ្លះត្រូវការការព្យាបាលដើម្បីឱ្យមានអារម្មណ៍ធូរស្រាល អ្នកខ្លះត្រូវការថ្នាំ ប៉ុន្តែវាគ្មានបញ្ហាឡើយ ព្រោះអ្នកមានជម្រើសជាច្រើនដើម្បីកម្ចាត់វា ហើយអ្នកត្រូវតែយល់ថា អ្នកមិនចាំបាច់មានអារម្មណ៍បែបនោះជារៀងរហូតនោះទេ។

adele-30-press-tgj

អ្នកត្រូវថែទាំខ្លួនអ្នក ហើយគ្មានអ្វីសំខាន់ជាខ្លួនអ្នកឡើយ។ ដូច្នេះកុំខ្មាស់អៀនដោយសារតែអ្នកមានជំងឺធ្លាក់ទឹកចិត្ត។ ជំងឺធ្លាក់ទឹកចិត្តមិនធ្វើឱ្យអ្នកទន់ខ្សោយទេ។ អ្នកប្រហែលជាមិនដឹងទេថា វាត្រូវការកម្លាំងចិត្តខ្លាំងប៉ុន្មាន ដើម្បីទាញខ្លួនអ្នកចេញពីកន្លែងងងឹតនេះ។ ដូច្នេះប្រសិនបើអ្នកធ្លាប់យកឈ្នះលើវា​បែបនេះ ទោះបីត្រឹមតែមួយម៉ោង ឬមួយថ្ងៃក៏ដោយ អ្នកគួរតែមានមោទនភាពចំពោះខ្លួនឯង ព្រោះអ្នកនៅថ្ងៃនេះ រឹងមាំជាងខ្លួនអ្នកកាលពីម្សិលមិញ៕


ថ្ងៃព្រហស្បតិ៍, 17 ខែមីនា 2022 09:18  វេទិកាជោគជ័យ