BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Adele ប្រកាសចេញអាល់ប៊ុមថ្មីរបស់ខ្លួនឆាប់ៗនេះ

ថ្ងៃចន្ទ, 18 ខែតុលា 2021 14:57  BeeTube News

Adele បានប្រកាសជាផ្លូវការនូវអាល់ប៊ុមថ្មីរបស់នាងដែលមានចំណងជើងថា “៣០” ។ តារាអាយុ ៣៣ ឆ្នាំរូបនេះ បានបញ្ជាក់ពីកំណត់ត្រាទី ៤ របស់ខ្លួន នឹងត្រូវចេញផ្សាយនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលមានការរំពឹងទុកយ៉ាងខ្លាំងចំពោះការតាមដានពីអាល់ប៊ុមចាស់ '២៥' របស់នាង ក្នុងឆ្នាំ ២០១៥ ហើយនាងបានពណ៌នាពីការសន្ទនា LP (LP គឺជាការសន្ទនាដែលពន្យល់កូនប្រុសអាយុ ៩ ឆ្នាំ អេនជេឡូ អំពីស្ថានភាពក្នុងគ្រួសាររបស់នាង) ដូចទៅនឹង “ពេលដែលមានភាពច្របូកច្របល់បំផុត” ជីវិតរបស់នាង។

នៅក្នុងសេចក្តីថ្លែងការណ៍វែងមួយ ដែលបានចែករំលែកនៅលើបណ្តាញសង្គម នាងបាននិយាយថា “ខ្ញុំមិនបានទៅជិតកន្លែងដែលខ្ញុំបានសង្ឃឹមនោះទេ មិនដូចកាលដែលខ្ញុំចាប់ផ្តើមដំបូងកាលពីជិត ៣ ឆ្នាំមុន ដែលមានការខុសគ្នាឆ្ងាយ។
“ហើយនៅទីកន្លែងនោះ ជាកន្លែងដែលខ្ញុំបានបោះបង់ខ្លួនឯងចោលចូលទៅក្នុងរណ្តៅនៃភាពរញ៉េរញ៉ៃ និងភាពច្របូកច្របល់ខាងផ្លូវចិត្ត ដោយការស្ម័គ្រចិត្តរបស់ខ្ញុំផ្ទាល់! “ខ្ញុំបានរកឃើញនូវចិត្តគំនិតដែលមានប្រយោជន៍ ហើយខ្ញុំមានអារម្មណ៍ថា ទីបំផុតខ្ញុំបានរកឃើញអារម្មណ៍ពិតរបស់ខ្ញុំម្តងទៀត។ ខ្ញុំមិនដែលមានអារម្មណ៍ថាមានក្តីសុខជាងនេះនៅក្នុងជីវិតខ្ញុំទេ។ "ហើយដូច្នេះ ខ្ញុំត្រៀមខ្លួនរួចរាល់ហើយដើម្បីដាក់ចេញនូវអាល់ប៊ុមនេះ" ។

Adele បានដាក់ពាក្យលែងលះលោក Simon Konecki ក្នុងឆ្នាំ២០១៩ ដោយបានបែកគ្នាអស់រយៈពេលជាយូរមកហើយ បន្ទាប់ពីអាពាហ៍ពិពាហ៍របស់ពួកគេកាលពីឆ្នាំមុន  មុនពេលដែលឪពុករបស់នាងឈ្មោះ Mark Evans បាត់បង់ការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកកាលពីដើមឆ្នាំនេះ ដែលបានបង្ហាញថា អាល់ប៊ុមនេះ ពិតជាមានន័យយ៉ាងខ្លាំងចំពោះនាង។

នាងបានបន្ថែមថា "នៅពេលដែលខ្ញុំកំពុងសរសេរបទចម្រៀង វាគឺជាមិត្តរបស់ខ្ញុំ ដែលមកជាមួយដបស្រាដើម្បីលើកទឹកចិត្តខ្ញុំ។ មិត្តដ៏ឈ្លាសវៃរបស់ខ្ញុំដែលតែងតែផ្តល់ដំបូន្មានល្អបំផុត" ។ នាងបានបន្តទៀតថា៖“ ហើយមិត្តម្នាក់នោះតែងតែនៅជាមួយខ្ញុំ ទោះបីជាខ្ញុំឈប់ទាក់ទងជាមួយវានៅពេលដែលខ្ញុំមានទុក្ខព្រួយក៏ដោយ។

"ខ្ញុំបានសង់ផ្ទះ និងព្យាបាលបេះដូងរបស់ខ្ញុំឡើងវិញយ៉ាងយកចិត្តទុកដាក់ តាំងពីពេលនោះមក ហើយអាល់ប៊ុមនេះនឹងបានបកស្រាយពីវា"។
"ផ្ទះនៅទីណា បេះដូងរបស់អ្នកនៅទីនោះ"៕

អត្តបទដកស្រង់ពី Bang Showbiz
បកប្រែនិងកែសម្រួលដោយ លោក គីមម៉េង

T33m

 

T32m

 


ថ្ងៃចន្ទ, 18 ខែតុលា 2021 14:57  BeeTube News