BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ធនាគារ ADB ទម្លាក់ការព្យារណ៍កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីនៅត្រឹម៧,១%នៅឆ្នាំនេះ

ថ្ងៃព្រហស្បតិ៍, 23 ខែកញ្ញា 2021 11:07  Nimoul Soth

បរទេស៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចតំបន់អាស៊ី នៅឆ្នាំ ២០២១នេះ ដោយសារការចាក់វ៉ាក់សាំងយឺត, ការកើនឡើងនូវករណីឆ្លង និងការបិទខ្ទប់។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ធនាគារ ADB បានព្យាករពីកំណើន ៧,១% ដែលថយចុះពីការព្យាករណ៍កាលពីខែមេសាដែលថានឹងកើនឡើង ៧,៣% ប៉ុន្តែបាននិយាយថា ការងើបឡើងវិញផ្នែកសេដ្ឋកិច្ច «នៅមានភាពផុយស្រួយ» និងបានព្រមានពី «ស្នាមរបួសដ៏យូរអង្វែង» ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។

38(38)

ធនាគារ ADB បានព្រមានទៀតថា ការពន្យារពេលចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង និងវត្តមាននៃវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីៗគឺស្ថិតក្នុងចំណោមហានិភ័យធំបំផុតដល់សេដ្ឋកិច្ចនៅតំបន់អាស៊ី ហើយអាចនឹងមានផលវិបាករយៈពេលយូរ។អត្រាចាក់វ៉ាក់សាំងមិនមានភាពស្មើគ្នានៅទូទាំងតំបន់អាស៊ីដែលតិចជាង ១ភាគ៣ នៃពលរដ្ឋនៅតំបន់នេះបានចាក់វ៉ាកសាំងពេញលេញគិតត្រឹមចុងខែសីហា បើធៀបទៅនឹងជាង ៥០%នៅសហរដ្ឋអាមេរិក និងជិត ៦០%នៅសហភាពអឺរ៉ុប។ នេះបើតាមធនាគារ ADB បាននិយាយក្នុងរបាយការណ៍បច្ចុប្បន្នភាពស្តីពីចក្ខុវិស័យអភិវឌ្ឍអាស៊ី៕

39(39)


អត្ថបទ៖ ថូ សិរីវឌ្ឍន៍


ថ្ងៃព្រហស្បតិ៍, 23 ខែកញ្ញា 2021 11:07  Nimoul Soth