BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ACU ទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបចំនួន២០,៨៥៧ច្បាប់

ថ្ងៃពុធ, 18 ខែមករា 2023 13:33  លាង ឡា

2023-01-18 13.19.53

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា គិតត្រឹមថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលបានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបចំនួន ២០,៨៥៧ច្បាប់។ សេចក្ដីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ក្រសួង-ស្ថាប័ន និងខេត្តដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន១០០ភាគរយរួមមាន៖  ក្រសួង-ស្ថាប័ន ចំនួន 0៧ ៖ ១,គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ២,រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៣,ធនាគារជាតិនៃកម្ពុជា ៤,ក្រុមប្រឹក្សាធម្មនុញ្ញ ៥,ក្រសួងអភិវឌ្ឍន៍ជនបទ ៦,ក្រសួងធនធានទឹក និងឧតុនិយម និងទី៧,ក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានេះខេត្តចំនួន១៥ ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួនរួមមាន ៖ ១,ខេត្តប៉ៃលិន ២,ខេត្តមណ្ឌលគិរី ៣,ខេត្តកំពង់ស្ពឺ ៤,ខេត្តពោធិ៍សាត់ ៥,ខេត្តតាកែវ ៦,ខេត្តកំពង់ចាម ៧,ខេត្តសៀមរាប ៨,ខេត្តត្បូងឃ្មុំ ៩,ខេត្តកែប ១០,ខេត្តក្រចេះ ១១,ខេត្តបន្ទាយមានជ័យ ១២,ខេត្តរតនគិរី ១៣,ខេត្តកំពង់ឆ្នាំង ១៤,ខេត្តព្រះសីហនុ និងទី១៥,ខេត្តកោះកុង។ សូមបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលនឹងរង់ចាំទទួលឯកសារប្រកាស០៧ថ្ងៃក្នុងមួយសប្ដាហ៍គិតចាប់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ៕

2023-01-18 13.19.59


 


ថ្ងៃពុធ, 18 ខែមករា 2023 13:33  លាង ឡា