BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ីស្រាអែលភ័យខ្លាចចំពោះការត្រលប់របស់ Abu Ubaida ហើយ Al-Sanwar កំពុងរៀបចំសង្គ្រាមចិត្តសាស្ត្រ និងក្រុមហាម៉ាសនៅតែបន្តប្រមាញ់កងទ័ពអ៊ីស្រាអែល

ថ្ងៃចន្ទ, 11 ខែធ្នូ 2023 10:07  BeeTube News

Untitled design - 2023-12-11T100625.300 (1)

លោក Abu Ubaida បានវិលត្រឡប់​មក​វិញ​យ៉ាង​ខ្លាំង​ក្លានៅក្នុងខណៈពេលភាពភិតភ័យរបស់អ៊ីស្រាអែលបន្ទាប់ពីមានរបាយការណ៍ថាលោកបានបាត់បង់ជីវិតនៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល! លោក Abu Ubaida តំណាងឱ្យគោលដៅយុទ្ធសាស្រ្តដ៏សំខាន់មួយសម្រាប់អ៊ីស្រាអែល ក្នុងនោះក៏មានព្រមទាំងលោក Yahya Al-Sinwar និងលោក Muhammad Al-Deif ផងដែរ ហើយនៅក្នុងរបាយការណ៍របស់កាសែត Wall Street Journal ស្តីពីលោក Yahya Al-Sinwar ពួកគេបានបញ្ជាក់ថា លោក Al-Sinwar ដែលជាមេដឹកនាំនៃក្រុមហាម៉ាស់នៅហ្គាហ្សាបានហ្វឹកហាត់ស្ទាត់ជំនាញលើការសិក្សាចិត្តវិទ្យារបស់អ៊ីស្រាអែលហើយ និងកំពុងភ្នាល់ដាក់ជីវិតលើអ្វីដែលលោកបានរៀន! ខណៈកាសែត New York Times បានចង្អុលបង្ហាញពីការដួលរលំនៃតំបន់ហ្គាហ្សា និងជ័យជំនះរបស់ក្រុមហាម៉ាសក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួន! តើសង្រ្គាមនឹងបញ្ចប់នៅដើមឆ្នាំ 2024 ដែរឬទេ? ឬក៏អ៊ីស្រាអែលប្រថុយនឹងការរីករាលដាលនៃសង្រ្គាម?

  1. អ៊ីស្រាអែលភ័យខ្លាចចំពោះការត្រលប់របស់ Abu Ubaida

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១០ ខែធ្នូបានអោយដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលនឹងមិនអាចទទួលបានមកវិញនូវចំណាប់ខ្មាំងរបស់ខ្លួននោះទេ លុះត្រាតែពួកគេបានចូលរួមនៅក្នុងការកិច្ចពិភាក្សាលើការព្រមព្រៀងដោះដូរតាមលក្ខខណ្ឌ។

លោក Abu Ubaida អ្នកនាំពាក្យរបស់កងពលតូច al-Qassam បាននិយាយនៅក្នុងសារជាសំឡេងដែលផ្សាយដោយទូរទស្សន៍ Al Jazeera ថា អ៊ីស្រាអែលនឹងមិនអាចជួយសង្គ្រោះអ្នកដែលត្រូវជាប់ឃុំឃាំងដោយប្រើតែកម្លាំងបានទេ។

លោកក៏បានអះអាងដែរថា ក្រុមយុទ្ធជនហាម៉ាសបានបំផ្លាញលើនាវាដឹកទាហាន រថក្រោះ និងគ្រឿងឈូសឆាយរបស់អ៊ីស្រាអែលដែលរួមទាំងអស់ប្រមាណ180គ្រឿងនៅក្នុងរយៈពេល 10 ថ្ងៃចាប់តាំងពីការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាមក។

4GCRVTZ5Y5LYLOIKJWAEQIKIWU

 

  1. Al-Sanwar កំពុងរៀបចំសង្គ្រាមចិត្តសាស្រ្តជាមួយអ៊ីស្រាអែល

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១០ ខែធ្នូបានអោយដឹងថា  នៅពេលដែលមេដឹកនាំនៃក្រុមហាម៉ាសលោក Yahya Sinwar ត្រូវបានជាប់នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែលកាលពីជាងមួយទសវត្សរ៍មុន លោកបានសិក្សាស្រាវជ្រាវជាច្រើនទាក់ទងពីភាសាជ្វីហ្វ​​​ និងសង្គមអ៊ីស្រាអែលតាមរយៈការតាមដានព័ត៌មាន ដែលអាចអោយលោកវាយតំលៃបានស៊ីជំរៅទៅក្នុងបរិបទយុទ្ធសាស្រ្តនយោបាយអ៊ីស្រាអែល។ ហើយលោកក៏ធ្លាប់បានពន្យល់មន្ត្រីប្រធានពន្ធនាគារអ៊ីស្រាអែលម្នាក់ឈ្មោះថា Yuval Biton ទាក់ទងនឹងទ្រឹស្តីមួយ ដែលឥឡូវកំពុងក្លាយជាចំណុចស្នូលកណ្តាលនៅក្នុងសង្រ្គាមហ្គាហ្សា។

លោក Sinwar បាននិយាយថា អ្វីដែលអ៊ីស្រាអែលមើលឃើញថាជាកម្លាំងនិងអំណាច -នោះគឺភាគច្រើនជាប្រជាជនអ៊ីស្រាអែលដែលបម្រើនៅក្នុងជួរកងទ័ព និងទាហាន ដែលតែងតែមានឋានៈពិសេសនៅក្នុងសង្គម-ហើយនេះក៏ជាចំនុចងាយរងគ្រោះមួយដែលអាចអោយទាញយកផលប្រយោជន៍បានដែរ។

គំនិតរបស់លោក Sinwar ពិតជាត្រឹមត្រូវ ព្រោះកាលពីឆ្នាំ២០១១ លោកគឺជាអ្នកទោសប៉ាឡេស្ទីនម្នាក់ក្នុងចំណោម 1027 នាក់ដែលត្រូវបានដោះដូរដោយត្រឹមតែជាមួយនឹងទាហានអ៊ីស្រាអែលម្នាក់។

បច្ចុប្បន្នលោក Sinwar កំពុងមានចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន១៣៨ នាក់ក្នុងដៃ ក្នុងនោះរួមមានទាំងទាហានផងដែរ ហើយលោកកំពុងតែរំពឹងថានឹងអាចដោះដូរអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ និងសម្រេចបានបទឈប់បាញ់ជាអចិន្ត្រៃយ៍។

download (21)-1

 

  1. ហេតុអ្វីការស្ទាក់ចាប់ដ្រូន Houthi របស់បារាំងនៅសមុទ្រក្រហមសំខាន់?

យោងតាមសារព័ត៌មាន The Jerusalem Post ចុះផ្សាយថ្ងៃទី១០ ខែធ្នូបានអោយដឹងថា យោធាបារាំង បានឲ្យដឹងថា នាវាចម្បាំងពហុបេសកកម្មរបស់កងទ័ពជើងទឹកបារាំង ឈ្មោះ Languedoc បានបាញ់ទម្លាក់ដ្រូន Houthi ចំនួនពីរគ្រឿងចេញពីឆ្នេរសមុទ្រនៃប្រទេសយេម៉ែនកាលពីយប់ថ្ងៃសៅរ៍នៅលើសមុទ្រក្រហម។ ដ្រូនទាំងនេះត្រូវបានរាយការណ៍ថាត្រូវបាញ់ឡើង​ដោយ​ក្រុម Houthi ​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​យេម៉ែន។

តួនាទីរបស់បារាំងនៅក្នុងតំបន់នេះគឺសំខាន់សម្រាប់ការការពារសន្តិសុខនៅសមុទ្រមេឌីទែរ៉ាណេខាងកើត និងឈូងសមុទ្រ។ ខណៈដែលការស្ទាក់ចាប់ដ្រូននៅសមុទ្រក្រហមនេះបានសបញ្ជាក់ឡើងពីតួនាទីដ៏សំខាន់មួយនេះរបស់បារាំង។ ប្រទេសបារាំងក៏បានបញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រ Dixmude ទៅបម្រើជាកប៉ាល់មន្ទីរពេទ្យនៅឯឆ្នេរសមុទ្រនៃប្រទេសអេហ្ស៊ីប ផងដែរនៅក្នុងករណីចាំបាច់បណ្តាលមកពីជម្លោះនៅក្នុងតំបន់ហ្គាហ្សា។

565178


 


ថ្ងៃចន្ទ, 11 ខែធ្នូ 2023 10:07  BeeTube News