BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ីស្រាអែលចុះញ៉មលក្ខខណ្ឌ Abu Ubaida ទាមទារបទឈប់បាញ់បណ្តោះអាសន្ន, យេម៉ែនវាយប្រហារកប៉ាល់ន័រវេស, អឺរ៉ុបធ្លាក់ក្នុងដៃពូទីន

ថ្ងៃពុធ, 13 ខែធ្នូ 2023 10:44  BeeTube News

Untitled design - 2023-12-13T104145.616 (1)

លោក Abu Ubaida បានកំណត់លក្ខខណ្ឌ ចំណែកអ៊ីស្រាអែលបានទទួលនិងទាមទារបទឈប់បាញ់! ក្រុមហាម៉ាស់បដិសេធសំណើបទឈប់បាញ់ជាបណ្តោះអាសន្នរបស់អ៊ីស្រាអែល លុះត្រាណាតែមានបទឈប់បាញ់! ខណៈនេះកងទ័ពអ៊ីស្រាអែលកំពុងជាប់គាំងនៅក្នុងតំបន់ហ្គាហ្សា រីឯយេម៉ែនបានវាយប្រហារលើកប៉ាល់ន័រវេសដែលធ្វើដំណើរឆ្ពោះទៅកាន់អ៊ីស្រាអែលខណៈពេលកំពុងបាត់បង់ការរារាំងរបស់អាមេរិកចំពោះយេម៉ែន។ រីឯនៅអឺរ៉ុបវិញកំពុងរងផលប៉ះពាល់ពីការអស់អាវុធដើម្បីការពារខ្លួនប្រឆាំងនឹងលោកពូទីន! យោងតាមរបាយការណ៍របស់អាមេរិក សមត្ថភាពការពារខ្លួនរបស់ក្រុមហាម៉ាសបានកាន់តែខ្លាំងជាងអាល្លឺម៉ង់ និងអង់គ្លេសទៅទៀត! តើអាមេរិកនឹងបញ្ចប់សង្គ្រាមនៅហ្គាហ្សាទេ? ឬ​មួយ​​ប្រថុយ​ដោយអោយអេហ្ស៊ីប​ចូល​រួមក្នុងសង្រ្គាម និង​អឺរ៉ុប​ធ្លាក់​ក្នុងកណ្តាប់​ដៃ​រុស្ស៊ី?

  1. អ៊ីស្រាអែលចុះញ៉មចំពោះលក្ខខណ្ឌរបស់ Abu Ubaida

យោងតាមសារព័ត៌មាន aljazeeramubasher ចុះផ្សាយថ្ងៃទី១២ ខែធ្នូបានអោយដឹងថា ទូរទស្សន៍ឯកជនអ៊ីស្រាអែលប៉ុស្តិ៍លេខ១២ បាននិយាយថា អាជ្ញាធរអ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការទំនាក់ទំនងដោះលែងអ្នកជាប់ឃុំឃាំងដែលនៅសេសសល់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

គួររំលឹកថាអ៊ីស្រាអែលបានបន្តឡើងវិញនូវសង្គ្រាមបំផ្លិចបំផ្លាញរបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូដោយបញ្ចប់បទឈប់បាញ់មនុស្សធម៌រយៈពេលមួយសប្តាហ៍ជាមួយនឹងចលនាតស៊ូអ៊ីស្លាម"ហាម៉ាស" ដោយមានការចូលរួមសម្រុះសម្រួលដោយប្រទេសកាតា - អេហ្ស៊ីប និងអាមេរិក។

អ៊ីស្រាអែល​បានទាមទារ​ឱ្យ​ចលនា​ហាម៉ាស​ដោះលែង​ស្ត្រី​ដែល​ខ្លួន​អះអាង​ថា​ជា​ជន​ស៊ីវិល ប៉ុន្តែក៏ត្រូវបាន​ចលនា​មួយនេះ​ច្រានចោល។ ពួកគេបានបញ្ជាក់ថា អ្នកទាំងនោះគឺជាទាហាន និងត្រូវបានចាប់ខ្លួនក្នុងឯកសណ្ឋានយោធា ហើយបានចាត់ទុកថានេះគឺជាការរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់។ ពួកគេ​បាន​បញ្ជាក់​ថា​ការ​ចរចា​លើ​ការ​ដោះលែង​ទាហាន​នឹង​ត្រូវបានធ្វើ​ឡើង​នៅ​ដំណាក់កាល​បន្ទាប់វិញ។

ក្រុមហាម៉ាស់បានបដិសេធឡើងវិញចំពោះការចរចា រឺការដោះដូរអ្នកជាប់ឃុំឃាំងជាមួយនឹងកងកម្លាំងអ៊ីស្រាអែល រហូតដល់ទាល់តែការឈ្លានពានលើតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានបញ្ឈប់។

thumbs_b_c_4a3683aa7f2c5e2c7cd98200d19576f4

 

  1. យេម៉ែនវាយប្រហារកប៉ាល់ន័រវេស

យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី១២ ខែធ្នូបានអោយដឹងថា អាជ្ញាធរអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថា កាំជ្រួចមីស៊ីលដែលបាញ់ដោយក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែន បានវាយប្រហារលើកប៉ាល់ដឹកប្រេងដែលមានទង់ជាតិន័រវេស Strinda នៅលើសមុទ្រក្រហមចេញពីឆ្នេរសមុទ្រនៃប្រទេសយេម៉ែននៅជិតចំណុចច្រកសមុទ្រដ៏សំខាន់មួយ។

ប្រភពបានអោយដឹងថា នាវា​ដឹក​ប្រេង​នឹងត្រូវ​កំណត់​គោលដៅចុះចត​នៅក្នុង​កំពង់ផែ Ashdod នៅ​ដើម​ខែ​ក្រោយនេះ។

អ្នកនាំពាក្យយោធា Houthi លោកឧត្តមសេនីយ Yahya Saree បានចេញសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា ក្រុមឧទ្ទាមបានបាញ់ទៅលើកប៉ាល់ដែល"បដិសេធការហៅព្រមានរបស់ ពួកគេតែប៉ុណ្ណោះ"។

លោក Saree បាននិយាយថា "កងកម្លាំងជើងទឹកនៃកងកម្លាំងប្រដាប់អាវុធយេម៉ែនបានធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងកប៉ាល់ន័រវេស Strinda ដែលដឹកជញ្ជូនប្រេង" ។

នាយកប្រតិបត្តិនៃក្រុមហ៊ុន Strinda លោក Geir Belsnes បាននិយាយថា កប៉ាល់ Strinda បានដឹកជញ្ជូនប្រេងដូងចេញមកពីប្រទេសម៉ាឡេស៊ី ហើយបានឆ្ពោះទៅកាន់ប្រឡាយ Suez និងបន្ទាប់មកបន្តទៅកាន់ប្រទេសអ៊ីតាលី។ ប៉ុន្តែលោក Saree បានចោទប្រកាន់ថាកប៉ាល់នេះធ្វើដំណើរឆ្ពោះទៅកាន់អ៊ីស្រាអែលទៅវិញ។

GettyImages-1149672946 (1)

 

  1. អឺរ៉ុបធ្លាក់ក្នុងកណ្តាប់ដៃពូទីន

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១១ ខែធ្នូបានអោយដឹងថា ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចាប់តាំងពីការបញ្ចប់នៃសង្គ្រាមត្រជាក់ កងទ័ពអឺរ៉ុបដែលទន់ខ្សោយត្រូវបានទប់ទល់ដោយរដ្ឋាភិបាលនៅទូទាំងលោកខាងលិច ដោយសារតែមានការចូលរួមពីអាមេរិកលើផ្នែកយោធា ដែលបានគាំទ្រដល់អង្គការណាតូ និងគោលនយោបាយការពារនៅអឺរ៉ុប។ អាមេរិក​បានមានចំណែក​ជិត ៧០% នៃ​ការចំណាយសរុប​លើ​វិស័យ​ការពារជាតិ​របស់​អង្គការ​ណាតូ​កាលពី​ឆ្នាំមុន។

វាធ្វើអោយមិនអាចមានគ្រោះថ្នាក់ផ្នែកយោធាភ្លាមៗសម្រាប់អឺរ៉ុបពីរុស្ស៊ីនោះទេ ហើយមេដឹកនាំយោធា និងអ្នកនយោបាយលោកខាងលិចបានគិតថា រុស្ស៊ីនឹងមានសមត្ថភាពយោធាចុះខ្សោយដោយការធ្វើសង្គ្រាមបំផ្លិចបំផ្លាញរបស់ខ្លួននៅអ៊ុយក្រែន។ ប៉ុន្តែ​ប្រសិនបើ​រុស្ស៊ី​ឈ្នះ​នៅ​អ៊ុយក្រែន​វិញនោះ ទី​ក្រុង​ម៉ូស្គូ​អាចនឹងស្តារឡើងវិញ​ទាំងស្រុង​ក្នុង​រយៈពេលត្រឹមតែ​បី​ទៅ​បួន​ឆ្នាំប៉ុណ្ណោះ ហើយ​នឹងអាចបង្ក​គ្រោះថ្នាក់ដល់កន្លែង​ផ្សេងៗទៀត។ 

ចំណែកអាមេរិកវិញប្រហែលជាត្រូវផ្តាច់ខ្លួន និងកាត់បន្ថយការចូលរួមនៅក្នុងបញ្ហាសកលលោករបស់ខ្លួន ព្រោះពួកគេលែងមានសមត្ថភាពធ្វើដូច្នេះហើយនៅក្នុងពិភពលោកដែលមានមហាអំណាចផ្តាច់ការពហុប៉ូលជាច្រើន។

im-898275


 


ថ្ងៃពុធ, 13 ខែធ្នូ 2023 10:44  BeeTube News