BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប៉ូឡូញនឹងទទួលបានរថក្រោះ Abrams M1 ចំនួន២៥០គ្រឿង

ថ្ងៃអាទិត្យ, 28 ខែសីហា 2022 15:20  គុន ច័ន្ទរដ្ឋា

 

photo_2022-08-28_15-04-27 (1)
1945-

រថក្រោះ AbramsM1 កំពុងតែខិតចូលទៅជិតរុស្សី។ នៅក្នុងអម្លុងពេលសង្រ្គាមត្រជាក់ យោធាសហរដ្ឋអាមេរិកបានអភវឌ្ឍន៍ រថក្រោះ M1 Abrams សម្រាប់ទំនាស់ក្នុងពេលអនាគតប្រឆាំងទៅនឹងបក្សសម្ព័ន្ធវ៉ាសូវី និងត្រូវបានគេធ្វើឲ្យកាន់តែច្រើន ដើម្បីប្រយុទ្ធដែលជាការរំពឹងថានឹងកើតមានឡើងបន្ថែមទៀតនូវកម្លាំងប្រយុទ្ធចល័តសម្រាប់ទម្រង់នៃរថក្រោះ។​ ទោះជាយ៉ាងណាក៏ដោយ វាមិនដែលត្រូវបានគេប្រើប្រាស់ក្នុងការប្រយុទ្ធនៅក្នុងទ្វីបអឺរ៉ុបនោះទេ។ រឿងដែលយើងត្រូវតែថ្លែងអំណរគុណចំពោះការពិតនេះ គឺថារថក្រោះប្រភេទនេះត្រូវបានគេ យកទៅប្រើប្រាស់នៅក្នុងឆ្នាំ១៩៩១ នៅឈូងសមុទ្រពែក្សរ៍ ដែលមានចំនួនរហូតដល់១៨៨៤គ្រឿង​ ត្រូវបានដាក់ពង្រាយនៅអារ៉ាប់ប៊ីសាអ៊ូឌីតដើម្បីរំដោះគុយវ៉ែត។

ទោះបីជាមានកាខ្វាយខ្វល់ថា តើរថក្រោះនេះនឹងត្រូវដោះស្រាយបញ្ហាយ៉ាងណាជាមួយនឹងខ្សាច់ ហើយនិងកាព្រួយបារម្ភជាច្រើនខែដែលត្រូវកាថែរក្សារវា Abrams បានបង្ហាញនូវឧត្តមភាពចំពោះ T-55,T-62 និង T-72 ដែលនៅក្នុងសករាជសូវៀតដែលប្រើដោយយោធាអៀរ៉ាក់។ មានតែ Abrams18 គ្រឿងប៉ុណ្ណោះដែលបានដកចេញពីសេវាកម្មដោយសារតែខូចខាតនៅក្នុងសមរភូមិ និង៩គ្រឿងតែប៉ុណ្ណោះដែលខូចខាតជាអចិន្រ្តៃយ៍ តែពុំមានបុគ្គលិកយោធាណាម្នាក់នៅក្នុងរថក្រោះត្រូវបានរងគ្រោះនៅក្នុងទំនាស់នោះទេ។ ឥឡូវនេះច្រើនជាង៤០ឆ្នាំហើយ​ បន្ទាប់ពីសង្រ្គាមនោះបានចាប់ផ្តើម រថក្រោះ Abrams ខុសគ្នាៗសេរីចុងក្រោយគេ ដែលជាឈ្មោះរបស់នាយអគ្គសេនាធិការម្នាក់ បានទៅដល់ប៉ូឡូញ។

ទោះជាយ៉ាងណាក៏ដោយ ជំនួសឲ្យការចូលរួមក្នុងការឈ្លានពាន រថក្រោះដែលធ្វើនៅសហរដ្ឋអាមេរិក បានធ្វើដំណើរឆ្ពោះទៅកាន់ប្រជាជាតិអតីតបក្សសម្ព័ន្ធវ៉ាសូវី ដើម្បីជំនួសរថក្រោះសម័យសហភាពសូវៀតដែលប៉ូឡូញបានប្រើប្រាស់អស់រយះច្រើនជាងទស្សវត្យរ៍។ ក្នុងសប្តាហ៍នេះ កងទ័ពសហរដ្ឋអាមេរិកបានចុះហត្ថកលេខាជាផ្លូវការលើឯកសារដែលរង់ចាំជាយូរជាមួយនឹងប្រព័ន្ធ GDLS ដែលជាកិច្ចសន្យាដំបូងដែលនឹងឃើញ AbramsM1A2 ត្រូវបានប្រគល់ទៅឲ្យប៉ូឡូញនៅក្នុងកិច្ចសន្យាក្នុងតម្លៃទឹកប្រាក់1,15ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលនឹងរាប់បញ្ចូលទៅក្នុងកិច្ចសន្យាជាមួយនឹងសម្ព័ន្ធមិត្ត NATO ក្នុងការទិញរថក្រោះពីអាមេរិក។

" កម្លាំងរបស់ NATO វាឈរនៅលើសាមគ្គីភាព ដែលមិនដែលមានដ៏អស្ចារ្យដូចពេលបច្ចុប្បន្ន" Doug Bush បាននិយាយ រង្វាន់នេះវាជាឧទាហរណ៍នៃការបន្តការងាររបស់កងទ័ពជាមួយនឹងឧស្សហកម្មដៃគូរដើម្បីបង្កើននូវផលិតកម្មនៃសមត្ថភាព ឧបករណ៍យោធាដើម្បីធានាថាយើងនឹងបន្តឲ្យទៅដល់សេចក្តីត្រូវការនៃដៃគូរនិងសម្ព័ន្ធមិត្តរបស់យើង។ "យើងមានការសប្បាយរីករាយណាស់ដែលត្រូវបានជ្រើសរើសដើម្បីផ្តល់នូវរថក្រោះដែលមានសមត្ថភាពដ៏សំខាន់ទៅដល់សម្ព័ន្ធមិត្តនៅក្នុងប៉ូឡូញ" Chris Brown អនុប្រធាននៃយុទ្ធសាស្ត្រពិភពលោកនិងមុខជំនួញអន្តរជាតិរបស់ GDLS
បាននិយាយ។


ថ្ងៃអាទិត្យ, 28 ខែសីហា 2022 15:20  គុន ច័ន្ទរដ្ឋា