ប្រទេសរុស្ស៊ីបាននិយាយថាកងទ័ពរបស់ខ្លួនបានប្រើប្រាស់ដ្រូន Upyr FPV* ដើម្បីវាយប្រហាររថក្រោះ Abrams ទី៣ផលិតដោយសហរដ្ឋអាមេរិករបស់អ៊ុយក្រែននៅជិតតំបន់ Avdiivka ត្រឹមក្នុងរយៈពេលមួយសប្តាហ៍។ ការផ្ទុះមួយនៅព្រឹកព្រលឹមថ្ងៃទី4 ខែមីនាបានបំផ្លាញស្ពានផ្លូវរថភ្លើងមួយនៅក្នុងតំបន់ Samara ភាគអាគ្នេយ៍នៃប្រទេសរុស្ស៊ីដែលបណ្តាលឱ្យអាជ្ញាធររុស្ស៊ីផ្អាកចរាចរណ៍នៅលើខ្សែនេះ។ ណាតូនឹងចាប់ផ្តើមសមយុទ្ធនៅថ្ងៃចន្ទដើម្បីការពារទឹកដីតំបន់ Nordic ដែលបានពង្រីកថ្មីរបស់ខ្លួន ខណៈដែលមានទាហានជាង 20,000 នាក់មកពីប្រទេសចំនួន13 នឹងចូលរួមក្នុងសមយុទ្ធដែលមានរយៈពេលជិតពីរសប្តាហ៍នេះនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសហ្វាំងឡង់ ន័រវែស និងស៊ុយអែត។
-
រថក្រោះ Abrams ទី៣ត្រូវបំផ្លាញក្នុងមួយសប្តាហ៍នៅអ៊ុយក្រែន
យោងតាមសារព័ត៌មាន Newsweek ចុះផ្សាយថ្ងៃទី០៤ ខែមីនាបានអោយដឹងថា ប្រទេសរុស្ស៊ីបាននិយាយថា កងទ័ពរបស់ខ្លួនបានប្រើប្រាស់ដ្រូន Upyr FPV* ដើម្បីវាយប្រហាររថក្រោះ Abrams ទី៣ផលិតដោយសហរដ្ឋអាមេរិករបស់អ៊ុយក្រែននៅជិតតំបន់ Avdiivka ត្រឹមក្នុងរយៈពេលមួយសប្តាហ៍។
ប្រទេសរុស្ស៊ីបាននិយាយថា រថក្រោះ Abrams ដំបូងត្រូវបានបំផ្លាញទាំងស្រុងជាមួយនឹងការប្រើប្រាស់ដ្រូន FPV Piranya កាលពីថ្ងៃទី 26 ខែកុម្ភៈនៅជិតភូមិ Berdychi ។ រថក្រោះ Abrams ទីពីរក៏ត្រូវបានវាយប្រហារដោយដ្រូន ប៉ុន្តែនាវិករបស់ខ្លួនអាចចេញបាន នេះបើយោងតាមសារព័ត៌មាន TASS។ មន្ត្រីរុស្ស៊ីបាននិយាយថា រថក្រោះរបស់អាមេរិកអាចងាយរងគ្រោះមិនត្រឹមតែដោយកាំភ្លើងធំប៉ុណ្ណោះទេ ប៉ុន្តែដោយដ្រូន FPV ផងដែរ។ ទាហានរុស្ស៊ីចំអកឱ្យប្រធានាធិបតី Biden ថាអោយបញ្ជូនរថក្រោះអាមេរិកបន្ថែមទៀតមកកាន់អ៊ុយក្រែនមក នេះបើតាមរបាយការណ៍ Russia Today។
-
ស្ពានផ្លូវដែករុស្ស៊ីត្រូវបានបំផ្ទុះនៅ Samara
យោងតាមសារព័ត៌មាន Radio Free Europe ចុះផ្សាយថ្ងៃទី០៤ ខែមីនាបានអោយដឹងថា ការផ្ទុះមួយនៅព្រឹកព្រលឹមថ្ងៃទី 4 ខែមីនាបានបំផ្លាញស្ពានផ្លូវរថភ្លើងមួយនៅក្នុងតំបន់ Samara ភាគអាគ្នេយ៍នៃប្រទេសរុស្ស៊ីដែលបណ្តាលឱ្យអាជ្ញាធររុស្ស៊ីផ្អាកចរាចរណ៍នៅលើខ្សែនេះ។ Channel Baza Telegram បានរាយការណ៍ថា ការផ្ទុះនេះគឺបណ្តាលមកពីឧបករណ៍បំផ្ទុះដែលបានកែច្នៃឡើង។
យ៉ាងណាមិញគ្មានអ្នកណាម្នាក់ត្រូវបានរាយការណ៍ថារងរបួសក្នុងការបំផ្ទុះនេះទេ។ ចារកម្មយោធារបស់អ៊ុយក្រែន បានសរសេរនៅលើ Telegram ថាស្ពាននេះត្រូវបានបិទដោយការបំផ្ទុះ ហើយនឹង"មិនអាចប្រើប្រាស់បានក្នុងរយៈពេលយូរ"។ ទីភ្នាក់ងារនេះបានបន្ថែមថា ខ្សែផ្លូវដែកនេះត្រូវបានប្រើដើម្បីដឹកជញ្ជូនការផ្គត់ផ្គង់យោធា ជាពិសេសគ្រាប់រំសេវដែលផលិតឡើងដោយរោងចក្រនៅក្នុងទីក្រុង Chapayevsk តំបន់ Samara ។
-
ណាតូពង្រីកថ្មីចាប់ផ្តើមសមយុទ្ធនៅហ្វាំងឡង់ ន័រវែស និងស៊ុយអែត
យោងតាមសារព័ត៌មាន Time Magazine ចុះផ្សាយថ្ងៃទី០៤ ខែមីនាបានអោយដឹងថា ណាតូនឹងចាប់ផ្តើមសមយុទ្ធនៅថ្ងៃចន្ទ ដើម្បីការពារទឹកដីតំបន់ Nordic ដែលបានពង្រីកថ្មីរបស់ខ្លួន ខណៈដែលមានទាហានជាង 20,000 នាក់មកពីប្រទេសចំនួន 13 នឹងចូលរួមក្នុងសមយុទ្ធដែលមានរយៈពេលជិតពីរសប្តាហ៍នេះនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសហ្វាំងឡង់ ន័រវែស និងស៊ុយអែត។
ដោយមានទាហានហ្វាំងឡង់ជាង 4,000 នាក់ចូលរួម ការឆ្លើយតបឆ្នាំ2024 នៃតំបន់ Nordicក្រោមការដឹកនាំដោយន័រវេសតំណាងឱ្យការចូលរួមដ៏ធំបំផុតមិនធ្លាប់មានរបស់អង្គការណាតូនៅក្នុងសមយុទ្ធបរទេស នេះបើយោងតាមយោធារបស់ប្រទេសហ្វាំងឡង់។