BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រថក្រោះអាមេរិកAbramsដំណើរការនាំមុខរថក្រោះរុស្ស៊ីទាំងអស់ធ្វើឱ្យកំលាំងយោធារបស់រុស្ស៊ីកំពុងជួបនូវគុណវិបត្តិ

ថ្ងៃសុក្រ, 17 ខែកុម្ភៈ 2023 16:45  BeeTube News

VZ34U4UEXJH33PBEY4L2FIKQ3A

អ្នកជំនាញការពារជាតិរុស្ស៊ីកំពូលម្នាក់បាននិយាយថា ការផ្គត់ផ្គង់រថក្រោះ M1 Abrams ផលិតឡើងដោយសហរដ្ឋអាមេរិកទៅដល់អ៊ុយក្រែននឹងបន្ថែមការលំបាកដល់យោធារុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនដោយសាររថក្រោះM1នេះដំណើរការនាំមុខគេជាងរថក្រោះផលិតឡើងដោយរុស្ស៊ី។ 

លោក Ruslan Pukhov ដែលជាអ្នកជំនាញនៃនាយកមជ្ឈមណ្ឌលវិភាគយុទ្ធសាស្ត្រ និងបច្ចេកវិទ្យារបស់រុស្ស៊ី ជឿជាក់ថា ការបញ្ជូនរថក្រោះ Abrams ទៅកាន់អ៊ុយក្រែន អាចធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងនៅសមរភូមិជួរមុខសម្រាប់រុស្ស៊ី។

យោងទៅតាមការដកស្រង់សម្តីរបស់លោក Pukhovដោយកាសែតរុស្ស៊ីMoskovsky Komsomoletsបានអោយដឹងថា“រថក្រោះ M1A2 SEP v.2/3 សព្វថ្ងៃនេះគឺជារថក្រោះល្អបំផុតនៅក្នុងពិភពលោកទាក់ទងនឹងការរួមបញ្ចូលគ្នានៃសក្តានុពលប្រយុទ្ធ។ សូម្បីតែនៅក្នុងកំណែទំរង់នាំចេញក៏ដោយ វ៉ារ្យ៉ង់ AbramsM1A2SEPv.2 ដំណើរការបានល្អជាងផលិតកម្មរថក្រោះរបស់រុស្ស៊ីផ្សេងទៀត (ដែលថ្មីបំផុតគឺ T-90M Armata)”។

លោក Pukhov បានពន្យល់ថា គ្រាប់រំសេវដែលកំពុងត្រូវបានប្រើប្រាស់ដោយរថក្រោះរុស្ស៊ី ភាគច្រើនរួមមានគ្រាប់បែកសូវៀតចាស់ៗ ដែលអាចកម្ចាត់រថក្រោះ T-64s, T-72s និង T-80s របស់អ៊ុយក្រែននៅក្នុងរយៈចម្ងាយខ្លី។

ទោះជាយ៉ាងណាក៏ដោយការណែនាំអំពី"រថក្រោះលោកខាងលិចដែលមានកាំភ្លើងដ៏ខ្លាំងក្លា គ្រាប់កាំភ្លើងពាសដែកទំនើប និងប្រព័ន្ធគ្រប់គ្រងការបាញ់អាចនាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃចម្ងាយនៃការប្រយុទ្ធរថក្រោះ"។ យោធារុស្ស៊ីអាចរកឃើញថាខ្លួនឯងកំពុងមានគុណវិបត្តិសំរាប់ស្ថានភាពបែបនេះ។

លោក Pukhov បាននិយាយថា"នៅក្នុងការប្រកួតបែបនេះយើងអាចឃើញថាខ្លួនយើងកំពុងស្ថិតនៅក្នុងស្ថានភាពលំបាក" ។

លោកPukhov បាននិយាយបន្ថែមទៀតថាសារពើភ័ណ្ឌមីស៊ីលប្រឆាំងរថក្រោះរបស់រុស្ស៊ីនៅខ្វះប្រព័ន្ធបាញ់មីស៊ីលប្រឆាំងរថក្រោះជំនាន់ទី 3ទំនើបដែលស្រដៀងទៅនឹងប្រព័ន្ធ Javelins ដែលបានបំផ្លិចបំផ្លាញរថក្រោះរុស្ស៊ី។

លោកបានបន្ថែមថា ខណៈពេលដែលរុស្ស៊ីមានមីស៊ីលដឹកនាំដោយឡាស៊ែរ Kornet ដ៏មានអានុភាព ប៉ុន្តែវាមានចំនួនតិចតួចនៅឡើយ ហើយកាំជ្រួចមីស៊ីលប្រឆាំងរថក្រោះភាគច្រើនគឺជាម៉ូដែល Fagot និង Konkur នៅក្នុងសម័យសូវៀតទៀត។

ទោះជាយ៉ាងណាក៏ដោយលោក Pukhov បានអះអាងថា “រថក្រោះ Abrams ចំនួនត្រឹម 30-50គ្រឿងមិនអាចជាប៉ះពាល់ដល់ស្ថានភាពនៅក្នុងប្រតិបត្តិការនេះទេ" ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ៊ុយក្រែនទទួលបានប្រហែល 200 ឬ 300 គ្រឿងនៃរថក្រោះទៀត ហើយប្រើប្រាស់វាឱ្យបានត្រឹមត្រូវ ពួកវានឹងអាចក្លាយជា កត្តាដ៏សំខាន់នៃប្រតិបត្តិការ" ។

យោងតាមលោក Pukhov បានអោយដឹងថាគោលបំណងរបស់លោកខាងលិចដែលនៅពីក្រោយការផ្តល់អាវុធដល់អ៊ុយក្រែនជាមួយនឹងបរិមាណដែលមានកំណត់នេះគឺសំខាន់បំផុតនោះគឺដើម្បីបង្អត់រុស្ស៊ីធ្វើអោយពួកគេហត់នឿយដោយបាត់បង់ធនធាន និងសមត្ថភាពបន្តិចម្តងៗក្នុងកងកម្លាំងរបស់ខ្លួន ដែលនេះមិនមែនជាវិធីសាស្រ្តធ្វើអោយអ៊ុយក្រែនទទួលបានជោគជ័យភ្លាមៗនោះទេ និងប្រកាស"ជ័យជំនះរបស់ខ្លួនយ៉ាងពិតប្រាកដ"។

 


ថ្ងៃសុក្រ, 17 ខែកុម្ភៈ 2023 16:45  BeeTube News