លោកអាបិ ហ្ស៊ីនសូ ជានាយករដ្ឋមន្រ្តីរបស់ប្រទេសជប៉ុនដែលកើតនៅថ្ងៃទី២១កញ្ញា ឆ្នាំ១៩៥៤ នៅក្នុងសង្កាត់ Shinjuku នៃទីក្រុងតូក្យូ និងជាប្រធានគ្រប់គ្រងគណបក្ស Liberal Democratic Party(LDP) ពីឆ្នាំ២០០៦ទៅ២០០៧ ហើយឡើងធ្វើម្តងទៀតនៅឆ្នាំ២០១២ទៅ២០២០។ លោកអាបិបានកើតនៅក្នុងក្រុមគ្រួសារអ្នកនយោបាយដែលជាចៅបង្កើតរបស់លោក NobusukeKishi ជានាយករដ្ឋមន្រ្តីរបស់ប្រទេសជប៉ុននៅកំឡុងឆ្នាំ១៩៥០។ គួរអោយសោកសង្រេងណាស់នៅក្នុងថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២២ មហាព្រឹត្តិការណ៍មួយដ៏ធំគឺលោកអាបិ ត្រូវបានគេលបធ្វើឃាតបាញ់ប្រហារនៅក្នុងខណៈពេលដែលលោកធ្វើយុទ្ធនាការផ្សព្វផ្សាយនៅក្នុងទីក្រុងណារ៉ា។
អាបិ ហ្ស៊ីនសូគឺជានាយករដ្ឋមន្រ្តីដែលបំរើជាតិអោយប្រទេសជប៉ុនយូរជាងគេបង្អស់។ រូបគាត់ក៏ជានាយករដ្ឋមន្រ្តីដែលព្យាយាមលាលែងពីដំណែងដោយសារបញ្ហាសុខភាព។ រៀងរាល់ពីរសប្តាហ៍ លោកត្រូវចូលពិនិត្យសុខភាពនៅមន្ទីរពេទ្យប្រហែលជា២ដង។ លោកបានអោយដឹងថាលោកមានជំងឺដំបៅរលាកពេាះវៀន។ ជំងឺអាចបណ្តាលអោយលោកមានបញ្ហារាំរ៉ៃយូរអង្វែង និងត្រូវដំបៅបំពង់រំលាយអាហារ។ នេះគឺជាជំងឺមួយដែលលោកចាប់ផ្តើមមានតាំងតែពីលោកនៅវ័យជំទង់មកម្ល៉េះ ហើយវាក៏ជាជំងឺរាំរ៉ៃមួយដែលធ្វើអោយលោកព្យាយាមលាលែងដំណែងលើកដំបូងនៅក្នុងឆ្នាំ២០០៧។ ការសំររេចចិត្តរបស់លោកអាបិគឺបានសេចក្តីថាលោកនឹងចាក់ចេញពីជីវិតបង្ហាញខ្លួនជាសាធារណៈ ដែលលោកត្រូវធ្វើការនៅតែក្នុងការិយាល័យអស់រយៈពេល៨ឆ្នាំបន្ទាប់ពីបំរើជាតិតាំងពីឆ្នាំ២០១២មក ដែលកាលពីមុនលោកយ៉ាងហោចណាស់បានធ្វើការជួបជាមួយរដ្ឋមន្រ្តី៦នាក់ក្នុងរយៈពេល៦ឆ្នាំ។
ក្នុងរយៈពេល៨ឆ្នាំដែលលោកបានបំរើការនៅក្នុងការិយាល័យ លោកបានធ្វើការតាមដានស្រោចស្រង់បញ្ហាគ្រេាះរញ្ជួយដីនៅក្នុងប្រទេសជប៉ុន ទឹករលកស៊ូណាមិ និងគ្រេាះមហន្តរាយនុយក្លេអ៊ែរ។ លោកបានដាក់គោលនយោបាយជំរុញសេដ្ឋកិច្ចដើម្បីស្រោចស្រង់សេដ្ឋកិច្ចឡើងវិញដែលនេាះមានឈ្មេាះថា«អាបិណូមិ»'។ ក្រោមការគ្រប់គ្រងរបស់លោកអាបិ ប្រទេសជប៉ុនធ្វើការយកចិត្តទុកដាក់ចំពោះការចំណាយទៅលើវិស័យការពារជាតិជាអាទិភាព។ នៅក្នុងឆ្នាំ២០១៧ លោកបានលុបចោលនៅច្បាប់កំនត់រឹតត្បិចការចំណាយទៅលើវិស័យការពារជាតិត្រឹមតែ១ភាគរយនៃGDP។ ក្រោមការគ្រប់គ្រងរបស់លោក ថវិកាចំណាយលើវិស័យការពារប្រទេសជប៉ុនលោតឡើងប្រហែលជា១៣ភាគរយ។ ក្រៅពីនេះលោកបានធ្វើការកែប្រែរដ្ឋធម្មនុញ្ញដែលហាមឃាត់ទៅលើការប្រើប្រាស់កំលាំងអាវុធដើម្បីដោះស្រាយជំលោះអន្តរជាតិ ដែលនេះហាមឃាត់ប្រទេសជប៉ុនមិនអោយប្រើប្រាស់កំលាំងរបស់ខ្លួនឯងដូចគ្នា។ ប្រទេសជប៉ុនមិនមានកំលាំងយោធានោះទេ ដែលលោកអាបិក៏ចង់ផ្លាស់ប្តូរដូចគ្នា តែគំរោងត្រូវរង់ចាំបន្តទៀត។ សមិទ្ធផលរបស់លោកអាបិមួយទៀតគឹការសហការជាមួយលោកដូណាល់ ត្រាំដែលមិនមែនជារឿងងាយស្រួលទេដែលថ្នាក់ដឹកនាំប្រទេសធំៗដទៃទៀតមានឱកាស។ ក្នុងខណៈពេលប្រទេសកូរ៉េខាងត្បូងកំពុងតែធ្វើការសាកល្បងលោកអាវុធមីស៊ីលរបស់គេ ប្រទេសជប៉ុនក៏ក្លាយជាដៃគូសហការផ្នែកយុទ្ធសាស្រ្តជាមួយប្រទេសអាមេរិច។ នៅឆ្នាំ២០១៧ លោកត្រាំបានធ្វើការចាប់ដៃជាមួយលោកអាបិដែលត្រូវបានយកមកត្រូលជាច្រើនផងដែរ៕