BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប៉ូលីសនិយាយថា: ជនសង្ស័យដែលធ្វើឃាតលោក Abe បាននិយាយថាគេមានការការគុំគួននិងខឹងចំពោះអង្គការដែលលោក Abe បានរៀបចំ

ថ្ងៃសៅរ៍, 09 ខែកក្កដា 2022 09:33  គុន ច័ន្ទរដ្ឋា

kgmi-1657292252-8767-1657292280_680x408 (1)
Tokyo,CNA-

ឃាតិករដែលជាជនសង្ស័យបាញ់ប្រហារលោកអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានទទួលស្គាល់​ ថាខ្លួនបានតាមប្រម៉ាញ់អ្នកនយោបាយរូបនេះ និងនិយាយថាគេមានការគុំគួនទៅលើអង្គការមួយដែលគេជឿជាក់ថាលោក Abe មានការពាក់ព័ន្ធជាមួយ​ ប៉ូលីសបាននិយាយកាលពីថ្ងៃសុក្រ។ មន្ត្រីជាន់ខ្ពស់ប៉ូលីសនៅក្នុងតំបន់ភាគខាងលិចនៃទីក្រុង Nara ដែលជាកន្លែងបាញ់ប្រហារបានកើតឡើង បានផ្តល់ឲ្យដឹងនូវឈ្មោះរបស់ជនសង្ស័យដែលគ្មានការងារធ្វើ អាយុ៤១ឆ្នាំ Tets7tya  Yamagami ដែលបាននិយាយថាគេបានប្រើកាំភ្លើងដៃខ្លី។

“នេះគឺជាការអះអាងរបស់ជនសង្ស័យ ហើយយើងបានកំណត់ថា កាំភ្លើងខ្លីនេះប្រាកដជាបានបង្ហាញថាជាកាំភ្លើងឆ្នៃដែលផលិតនៅក្នុងស្រុក ទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្ននេះអ្នកវិភាគរបស់យើងកំពុងតែធ្វើការជាបន្តទៅទៀត” មន្ត្រីម្នាក់បាននិយាយប្រាប់អ្នកយកព័ត៌មាន។ ប៉ូលីសបានបដិសេធមិនព្រមផ្តល់នូវសេចក្តីលំអិតអំពីអង្គការដ៏ច្បាស់លាស់ណាមួយទេ ដែលបានឆ្លើយប្រាប់ដោយជនសង្ស័យ ដោយនិយាយថាការស៊ើបអង្កេតកំពុងតែបន្តធ្វើ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជប៉ុនជាច្រើនបាននិយាយថាវាអាចជាជាអង្គការសាសនា។ Yamagami ត្រូវបានគេថតរូបភាពបាននៅនឹងកន្លែង មានកាន់ប្រអប់ធំពណ៌ខ្មៅមួយដែលជាវត្ថុដែលមានបំពង់២រាងដូចកាំភ្លើង។

មន្ត្រីនៅក្នុងក្រុមស៊ើបអង្កេតបានចាប់ផ្តើមទៅស្រាវជ្រាវនៅគេហដ្ឋានរបស់ជនសង្ស័យ បន្ទាប់ពីម៉ោង៥ល្ងាច និងបានដកហូតបានវត្ថុតាងជាច្រើន ដែលមានសណ្ឋានជាកាំភ្លើងផលិតនៅក្នុងស្រុក “ជនសង្ស័យដែលបានបញ្ជាក់ប្រាប់ប៉ូលីស ដែលទំនងជារឿងពិត” បានប្រាប់មន្ត្រីថាខ្លួនធ្លាប់បំរើការជាកងទ័ពម៉ារីនជប៉ុនអស់រយៈពេល៣ឆ្នាំ ពីឆ្នាំ២០០២ ប៉ុន្តែសេចក្តីលំអិតទាំងនេះក៏កំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេតដែរ។ Yamagami បានប្រាប់បូលីសថា ខ្លួនធ្លាប់បានដឹងពីទស្សនកិច្ចវបស់ Abe តាមប្រព័ន្ធអនឡាញ  មន្ត្រីប៉ូលីសបាននិយាយ ដែលសបញ្ជាក់ថា ជនសង្ស័យរូបនេះបានតាមដានសកម្មភាពលោក Abe គ្រប់ពេល និងមានគំរោងរៀបចំជាមុន។

ពួកគេបានបន្ថែមថា ពួកគេកំពុងតាមរកថាតើវាមានបញ្ហាអ្វីមួយជាមួយនឹងសន្តិសុខនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការឃោសនាដែល ជាកន្លែងដែលការធ្វើឃាតនេះបានកើតឡើងនៅព្រឹកថ្ងៃសុក្រដែរឬទេ “យើងនឹងចាត់វិធានការឲ្យបានសមស្រប បើសិនជាបញ្ហាត្រូវបានរកឃើញ”។ គួររំលឹកផងដែរថា លោក Shinzo Abe ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុន បានលាលែងចេញពីតំណែងកាលពីឆ្នាំទៅដោយហេតុផលសុខភាព ហើយគណបក្សប្រជាធិបតេយ្យសេរីក៏បានជ្រើសរើសលោក Fumo Kishida ឲ្យឡើងកាន់តំណែងជំនួសលោកជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ទោះបីជាយ៉ាងណាលោកក៏នៅតែបន្តការងារជួយគណបក្សរបស់លោកផងដែរ៕


ថ្ងៃសៅរ៍, 09 ខែកក្កដា 2022 09:33  គុន ច័ន្ទរដ្ឋា