Tokyo-CNA-
ជនសង្ស័យដែលធ្វើឃាតលោកអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នឹងត្រូវធ្វើការវាយតម្លៃលើភាពវិកលចរិតរហូតដល់ដំណាច់ឆ្នាំនេះ ប្រព័ន្ធផ្ស័ព្វផ្សាយជប៉ុនបានរាយការណ័កាលពីថ្ងៃសៅរ៍។ Tetsuya Yamagami ដែលជាមនុស្សគ្មានការងារធ្វើ អាយុ៤១ឆ្នាំ ត្រូវបានកំណត់អត្តសញ្ញាណដោយប៉ូលីសថាជាជនសង្ស័យ ដែលបានចូលទៅជិតលោក Abe នៅឯទីកន្លែងដែលលោកធ្វើសុន្ទករថាយុទ្ធនាការឃោសនានៅលើកាច់ជ្រុងផ្លូវមួយកាលពីថ្ងៃទី៨ ខែកក្កដា និងបានបើកការបាញ់ប្រហារដោយកាំភ្លើងឆ្នៃមួយ។
តុលាការនៅក្នុងទីក្រុង Nara ប៉ែកខាងលិចនៃប្រទេសជប៉ុន ដែលជាកន្លែងជនសង្ស័យរស់នៅនិងជាកន្លែងដែលកើតហេតុ បានអនុញ្ញាតិតាមសំណូមពររដ្ឋអាជ្ញាថា Yamagami ត្រូវតែធ្វើការវិភាគទៅលក្ខណៈវិកលចរិត ប្រព័ន្ធផ្ស័ព្វផ្សាយ Nikki និងប្រព័ន្ធព័ត៌មានដ៏ទៃទៀតបាននិយាយ។ រដ្ឋអាជ្ញានៃទីក្រុង Nara មិនអាចសុំឲ្យធ្វើអត្ថាធិប្បាយបានទេនៅក្រៅម៉ោងការងារ។ ការវាយតម្លៃនឹងត្រូវធ្វើរហូតទៅដល់ថ្ងៃទី២៩ ខែវិច្ឆិការ Nikkei បាននិយាយ និងត្រូវបានកំណត់ថាតើ Yamagami នឹងត្រូវធ្វើសវនាការការលើការបាញ់ប្រហារនោះឬយ៉ាងណា។
ប៉ូលីសជប៉ុនកាលពីថ្ងៃសុក្រ បានកំណត់ថាជនសង្ស័យប្រាកដជាបានបាញ់សម្លាប់លោក Abe ដោយកាំភ្លើងឆ្នៃដែលផលិតនៅក្នុងស្រុក “វាជាការអះអាងរបស់ជនសង្ស័យ ហើយយើងបានកំណត់ថា កាំភ្លើងនោះប្រាកដជាកាំភ្លើងឆ្នៃដែលផលិតនៅក្នុងស្រុកមែន។ ដែលជាការបង្ហាញ ទោះជាយ៉ាងណាក៏ដោយអ្នកវិភាគរបស់យើងបច្ចុប្បន្ននេះកំពុងតែបន្តធ្វើការងារនេះ” មន្ត្រីប៉ូលីសម្នាក់នៅក្នុងទីក្រុង Nara ដែលជាកន្លែងដែលធ្វើឃាតបានកើតឡើងបានផ្តល់កិច្ចសម្ភាសន៍ជាមួយនឹងអ្នកយកព័ត៌មាន ព្រមទាំងបានបន្ថែមថា តំណាក់កាលជាបន្តបន្ទាប់នឹងត្រូវស្រាវជ្រាវបន្ថែមទៀត។
គួររំលឹកដែរថា អង្គរក្សអាចនឹងសង្រ្គោះជីវិតលោក Abe បាន បើសិនជាពួកគេរត់ទៅគ្របពីលើលោក ឬច្រានលោកចេញពីខ្សែរចំណុចដែលបាញ់មកលើរូបលោកត្រឹមតែរយះពេល២,៥វិនាទី រវាងដែលគ្រាប់ទី១បានបាញ់ខុសហើយនិងគ្រាប់ទី២ដែលបណ្តាលឲ្យលោករងរបួស បើយោលទៅតាមអ្នកជំនាញខាងការពារសន្តិសុខ៨រូប ដែលបានពិនិត្យមើលឡើងវិញនូវខ្សែរវីឌីអូរនៃការធ្វើឃាតទៅលើរូបលោកអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ។ ការបរាជ័យក្នុងការការពារលោក Abe ពីការបាញ់គ្រាប់ទី២បានបង្ហាញនូវការផ្លាស់ប្តូរសន្តិសុខក្នុងការការពារលោក Abe មានការធ្វេសប្រហែស៕