BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនរិះគន់ Abe បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីបានលើឡើងពីបញ្ហាតៃវ៉ាន់

ថ្ងៃព្រហស្បតិ៍, 02 ខែធ្នូ 2021 08:33  គុន ច័ន្ទរដ្ឋា

photo_2020-04-07_19-48-22 (1)

Thehill-

ចិនបានរិះគន់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe លើការធ្វើអត្ថាធិប្បាយរបស់លោកដែលថានឹងមានផលវិបាកធ្ងន់ធ្ងរ បើសិនជាចិនចាត់វិធានការណ៍យោធាប្រឆាំងនឹងតៃវ៉ាន់។ អ្នកនាំពាក្យក្រសួងការបរទេស Wang Wenbin បាននិយាយកាលពីថ្ងៃពុធនៅក្នុងសន្និសីទកាសែតថា Abe និយាយ “គ្មានន័យ”។​ Wenbin បានបន្ថែមទៀតថាការធ្វើអត្ថាធិប្បាយរបស់ Abe គ្មានការទទួលខុសត្រូវ ដែលចិនប្រឆាំងដាច់ខាតនិងមានការសោកស្តាយលើរឿងនេះ និងធ្វើការតវ៉ាជាមួយជប៉ុនតាមរយៈការទូត។

អតីតមេដឹកនាំជប៉ុនដែលបានចូលនិវត្តិន៍នៅក្នុងឆ្នាំ២០២០បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃពុធថាជប៉ុននិងសហរដ្ឋអាមេរិកមិនអាចឈរអោបដៃមើលបើសិនជាចិនវាយប្រហារតៃវ៉ាន់។ "ភាពអាសន្នរបស់តៃវ៉ាន់ ជាភាពអាសន្នរបស់ជប៉ុន ដូច្នេះវាជាភាពអាសន្នរបស់សម្ព័ន្ធមិត្ត ជប៉ុន-អាមេរិក ,ប្រជាពលរដ្ឋក្នុងក្រុងប៉េកាំង លោកប្រធានាធិបតី Xi Jing Ping ជាពិសេសមិនគួរមានការយល់ខុសក្នុងការទទួលស្គាល់រឿងនេះ" Abe និយាយ។

“ការផ្សងព្រេងខាងយោធា នឹងនាំឲ្យមានការធ្វើអត្តឃាតខាងសេដ្ឋកិច្ច” Abeបានបន្ថែម ប្រជាជនក្នុងក្រុងប៉េកាំង ជាពិសេសលោកប្រធានាធិបតី Xi Jing Ping មិនគួរយល់ខុសក្នុងការទទួលស្គាល់រឿងនេះ។ នៅក្នុងការឆ្លើយតប Wang Wenbin បាននិយាយថា  "គ្មាននរណាម្នាក់វាយតម្លៃទាបក្នុងការសម្រេចចិត្ត ,តាំង ចិត្តនោះទេ ឆន្ទះដ៏ហ្មឺងម៉ាត់និងសមត្ថភាពដ៏ខ្លាំងក្លារបស់ប្រជាជនចិនដើម្បីការពារអធិបតេយ្យភាពនិងបូរណៈភាពដែនដីរបស់ចិន" Wen បានបញ្ជាក់បន្ថែមទៀតថា "តៃវ៉ាន់ជាទឹកដីដ៏ពិសិដ្ឋរបស់ចិន គ្មានការអនុគ្រោះចំពោះការលូកដៃចូលពីខាងក្រៅដាច់ខាត"។

Wen ក៏បានចោទប្រកាន់នៅក្នុងអម្លុងពេលជប៉ុនដាក់អាណានិគមន៍លើតៃវ៉ាន់ជាងកន្លះសតវត្សរ៍ “ជប៉ុនបានធ្វើនូវទង្វើរដែលជាបទឧក្រិដ្ឋ ដែលត្រូវទទួលខុសត្រូវជាប្រវត្តិសាស្ត្រដ៏ធ្ងន់ធ្ងរសំរាប់ប្រជាជនចិន”ការធ្វើអត្ថាធិប្បាយបានលេចចេញមកចំពេលភាពតានតឹងបានកើនឡើងនៅក្នុងសមុទ្ទចិនខាងត្បូង។ ក្នុងខែវិច្ឆិការ មន្ត្រីជាន់ខ្ពស់តៃវ៉ាន់សន្តិសុខតៃវ៉ាន់បាននិយាយថាចិនបានធ្វើការពិចារណារផ្ទៃក្នុងក្នុងការវាយប្រហារមកលើកោះ Pratas ប៉ុន្តែបានផ្អាករហូតដល់២០២៤។

សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនឹងចាត់វិធានការដែលមិនច្បាស់លាស់ បើសិនជាចិនធ្វើការផ្លាស់ប្តូរស្ថានការណ៍បច្ចុប្បន្ននៅតៃវ៉ាន់ ,រដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken និយាយកាលពីខែមុន។ប៉េកាំងបានទទូចថា តៃវ៉ាន់ត្រូវតែបង្រួបបង្រួមជាមួយចិនដីគោក ខណៈដែលតៃវ៉ាន់បានសន្យាថានឹងប្រយុទ្ធដើម្បីសេរីភាពនិងប្រជាធិបតេយ្យរបស់ខ្លួន។


ថ្ងៃព្រហស្បតិ៍, 02 ខែធ្នូ 2021 08:33  គុន ច័ន្ទរដ្ឋា