BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើព្រះអង្គម្ចាស់ Abdul Mateen នៃប្រទេសប្រ៊ុយណេគឺជានរណា?

ថ្ងៃអង្គារ, 15 ខែវិច្ឆិកា 2022 14:18  BeeTube News

a1-1

រាប់ចាប់តាំងពីព្រះអង្គម្ចាស់ Harry រហូតមកដល់ព្រះអង្គម្ចាស់ Hamdan នៃប្រទេសឌូបៃ សង្កេតឃើញថាឋានន្តរសក្តិនៃខ្សែរាជវង្សតែងតែក្លាយជាគោលដៅនៃទីចាប់អារម្មណ៍ពិសេសសំរាប់អ្នកលេងនៅលើបណ្តាញសង្គមអ៊ីធឺណែតនាំគ្នាចូលចិត្តឃ្លាំមើលរាល់សកម្មភាពប្រចាំថ្ងៃរបស់ពួកទ្រង់ថា តើពួកទ្រង់មានរបៀបរស់នៅបែបផែនអស្ចារ្យយ៉ាងណាខុសពីប្រជារាស្រ្តសាមញ្ញទូទៅ និងម្យ៉ាងវិញទៀតការសិក្សាស្រាវជ្រាវនេះក៏ធ្វើអោយពួកគេអាចស្រស់ស្រាយរីករាយចូលទៅក្នុងពិភពស្រមើស្រម៉ៃរបស់ពួកគេផងដែរ។ យ៉ាងណាមិញព្រះអង្គម្ចាស់របស់ប្រទេសប្រ៊ុយណេដែលកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ននេះដែលមានព្រះនាមថា Mateen ក៏ទទួលបានជាទីចាប់អារម្មណ៍ខ្ពស់ពីសំណាក់មហាជននៅលើបណ្តាញសង្គមអ៊ឺធឺណែតផងដែរដោយមានចំនួនអ្នក Follower សរុបនៅលើបណ្តាញសង្គម Instagram របស់ទ្រង់គិតមកទល់ចុងឆ្នាំ២០២២នេះប្រមាណរហូតទៅដល់២.៣លាននាក់។

ព្រះអង្គម្ចាស់ Mateen គឺជាបុត្រាទី៤នៃស្តេចស៊ុលតង់របស់ប្រទេសប្រ៊ុយណេ ដែលបានធ្វើអោយទ្រង់ក្លាយជាខ្សែបន្តរាជ្យសម្បត្តិជំនាន់ទី៦។ ប៉ុន្តែរូបទ្រង់ត្រូវបានទទួលបានការស្រលាញ់និងចូលចិត្តមិនមែនត្រឹមដោយសារតែខ្សែលោហិតរាជ្យវង្សប៉ុណ្ណោះទេ ប៉ុន្តែទ្រង់នៅមានលក្ខណៈសម្បត្តិជាច្រើនយ៉ាងដែលធ្វើអោយអ្នកលេងនៅលើប្រព័ន្ធអ៊ីធឺណែតមានការចាប់អារម្មណ៍ ដូចជាការលេងកីឡា Polo ការបើកយន្តហោះ Jet របស់ទ្រង់អោបក្រសោបចិញ្ចឹមកូនខ្លាជាច្រើនក្បាល និងការស្លៀកសំលៀកបំពាក់កីឡា​​​រឺអាវគ្រ័រហ្សេផ្សេងៗចូលរួមក្នុងកម្មវិធីសំខាន់នានា។ និងជាងនេះទៅទៀតគឺនៅពេលទ្រង់គ្រងសំលៀកបំពាក់ធ្វើការ និងមើលរាជ្យកិច្ច។ 

Abdul Mateen 1

ព្រះអង្គម្ចាស់ Mateenតែងតែយកចិត្តទុកដាក់នឹងការលេងកីឡារបស់ទ្រង់។ ជាក់ស្តែងទ្រង់គឺជាអតីតកីឡាករមួយរូបនៃក្រុមកីឡាបាល់ទាត់ AM Gunners របស់ប្រទេសប្រ៊ុយណេ ក៏ដូចជាអ្នកជំនាញថ្វីដៃឯកមួយរូបនៃកីឡា Polo និងជាអ្នកឯកទេសផ្នែកជ្រមុជក្រោមបាតសមុទ្រផងដែរ។ មិនតែប៉ុណ្ណោះទ្រង់ថែមទាំងបានតំណាងអោយប្រទេសរបស់ទ្រង់ចូលរួមប្រកួតកីឡា Polo នៅក្នុងកីឡា SEA Games ដែលបានធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១៧ និងនៅប្រទេសភីលីពីនកាលពីឆ្នាំ២០១៩ផងដែរ។ 

នៅលើគណនី Instagram របស់ទ្រង់តែងតែបង្ហោះឡើងចែករំលែកអំពីសកម្មភាពដែលទ្រង់ចូលចិត្តធ្វើមួយចំនួនដូចជា ការលេងកីឡា Polo ជិះស្គី ប្រដាល់ ហែលទឹក ជ្រមុជទឹកជាដើម។ ថ្វីបើប្រទេសប្រ៊ុយណេគឺជាប្រទេសមួយក្នុងចំណោមប្រទេសអ្នកមាន និងសំបូរភោគទ្រព្យប្រេងនៅលើពិភពលោក រីឯទ្រព្យសម្បត្តិព្រះអង្គម្ចាស់ត្រូវបានប៉ាន់ប្រមាណអាចមានទៅដល់ ២០ កោដដុល្លា យោងទៅតាមទស្សនាវដ្តី GQ Thailand បានលើកឡើងថាព្រះអង្គគឺជាមនុស្សម្នាក់ដែលមានបុគ្គលឹកលក្ខណៈនៅតែកក់ក្តៅ និងអោនលំទោន។ 

Abdul Mateen 3

មិនតែប៉ុណ្ណោះព្រះអង្គម្ចាស់ក៏ដូចជាខ្សែរាជវង្សផ្សេងៗទៀតក៏តែងតែសកម្មនៅលើការងារសប្បុរសធម៌ និងមានរូបភាពមួយចំនួនរបស់ទ្រង់ជាមួយក្មេងៗបានបង្ហាញជាភស្តុតាងផងដែរ។ ព្រះអង្គម្ចាស់ក៏តែងតែចូលចិត្តចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ ដូចជារូបភាពបងប្អូនបង្កើតរបស់ទ្រង់ មិត្តភក្តិនៅខាងក្រៅរបស់ទ្រង់ និងរូបភាពកូនៗសត្វចិញ្ចឹមមួយចំនួនរបស់ទ្រង់តែងតែបង្ហាញឡើងនៅលើ Instagram។  ម្យ៉ាងវិញទៀតផងដែរ ទ្រង់ក៏មានមកជាកញ្ចប់តែម្តង។ យ៉ាងណាមិញទ្រង់គឺជាអ្នកគាំទ្រក្រុមកីឡាបាល់ទាត់ Manchester United ដែលយកចិត្តទុកដាក់ចំពោះការរៀនសូត្រជាការសំខាន់។ បន្ទាប់ពីបានបញ្ចប់ការសិក្សាពី Royal Military Academy Sandhurst ជាអនុសេនីយ៍ទោនៅក្នុងឆ្នាំ២០១១ ទ្រង់ក៏បានបន្តការសិក្សាផ្នែកអនុបណ្ឌិតជំនាញ International Diplomacy ពី University of London និងបានបញ្ចប់នៅក្នុងឆ្នាំ២០១៦។ ព្រះអង្គម្ចាស់ហាក់ដូចជាទាំងមានរូបសម្បត្តិស្រស់ស្អាតបាត ទាំងមានការសិក្សា ទាំងអត្តពលិក និងជាអ្នកមើលថែក្រុមគ្រួសារបានយ៉ាងល្អទៀតផង។ 

Abdul Mateen 2

Abdul Mateen 4


 


 


ថ្ងៃអង្គារ, 15 ខែវិច្ឆិកា 2022 14:18  BeeTube News