BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សាររំលែកទុក្ខ របស់ លោក ជាម ប៉េអា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង​ ផ្ញើជូនឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន​ ណារ៉ុន

ថ្ងៃអង្គារ, 25 ខែមេសា 2023 15:16  BeeTube News

dfg
 

ខ្ញុំបាទ ជាម ប៉េអា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិតជាមានក្តីសោកស្តាយយ៉ាងក្រៃលែងជាទីបំផុត ដោយទទួលបានដំណឹង មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ត្រូវជាម្តាយរបស់ ឯក ឧត្តមបណ្ឌិតសភាចារ្យ បានទទួលមរណភាព នៅថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៨:៥៥ នាទី ក្នុង ព្រះជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ ។ មរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ន សាអ៊ុន គឺជាការបាត់បង់នូវម្ដាយ ជីដូន និងសាច់ញាតិជាទីស្រលាញ់បំផុតដែលមានព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង និងបានលះបង់បូជាកម្លាំង កាយ កម្លាំងចិត្ត ក្នុងការបីបាច់ថែរក្សា អប់រំណែនាំ និងផ្តល់នូវដំបូន្មានល្អៗ ឱ្យមានការរួមរស់ក្នុងសង្គម ប្រកបដោយ គន្លងធម៌ គុណធម៌ និងសច្ចៈធម៌ឱ្យខិតខំធ្វើតែអំពើល្អ និងកសាងនូវកុសលផលបុណ្យនានា ដើម្បីការរីកចម្រើន និងសុខដុមរមនាក្នុងសង្គម ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំបាទ សូមចូលរួមចែករំលែកនូវមរណទុក្ខជាមួយ ឯក ឧត្តមបណ្ឌិតសភាចារ្យ ព្រមទាំងក្រុមគ្រួសារ ដោយក្តីសង្វេគជាទីបំផុត។ ជាមួយសមានទុក្ខដ៏សែនវិយោគសោកសៅក្រៃកន្លងនេះ ខ្ញុំបាទ សូមឧទ្ទិសបួងសួង អធិស្ឋាន ដល់ដួង វិញ្ញាណក្ខន្ធរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ន សាប៊ុន សូមឆាប់បានបដិសន្ធិ និងសោយ សុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវការរំលែកទុក្ខដ៏ក្រៀមកំ បំផុតអំពីខ្ញុំបាទ។

 


ថ្ងៃអង្គារ, 25 ខែមេសា 2023 15:16  BeeTube News