BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទួរគីបានបង្ហើបឲ្យដឹងថា អ្នកបាត់បង់ជីវិត 90% ដោយសារកូវីដ-១៩ គឺដោយសារចាក់វ៉ាក់សាំងមិនគ្រប់ដូស និងមិនបានចាក់វ៉ាក់សាំង

ថ្ងៃចន្ទ, 06 ខែកញ្ញា 2021 15:59  កណ្តាប់ ដៃដែក

ប្រទេសទួរគី: នៅថ្ងៃទី 4 កញ្ញាឆ្នាំ 2021 រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសទួរគីលោក ហ្វាហ៍រ៉េតទីន កូកា (Fahrettin Koca) បានបញ្ជាក់ឲ្យដឹងថា ចំពោះវីរុសកូវីដ-19 បំប្លែងខ្លួនថ្មី បានធ្វើឱ្យជីវិតរបស់ពលរដ្ឋទួរគី ដែលបានឆ្លងវាហើយ ជាង 90% បានបាត់បង់ជីវិតដោយសារតែ ពួកគាត់មិនបានចាក់វ៉ាក់សាំង ឬក៏ចាក់វ៉ាក់សាំងមិនគ្រប់ដូស។

rsz_photo_2021-09-04_15-16-14_2

 

rsz_photo_2021-09-04_15-16-14_3

លោក ហ្វាហ៍រ៉េតទីន កូកា (Fahrettin Koca) រដ្ឋមន្ត្រីក្រសួងសុខាភិបាលទួរគី បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋទួរគីដែលបានឆ្លងវីរុស covid-19 ប្រភេទបំលែងថ្មី ភាគច្រើនមានអាយុចាប់ពី 15-45ឆ្នាំ ហើយប្រជាពលរដ្ឋទួរគីដែលបានបាត់បង់ជីវិតប្រមាណ 90% នៃអ្នកដែលស្លាប់ គឺសុទ្ធតែមិនបានចាក់វ៉ាក់សាំង និងចាក់វ៉ាក់សាំងមិនគ្រប់ដូស។

photo_2021-09-04_15-16-15 (2)

 

rsz_photo_2021-09-04_15-16-15_3

លោករដ្ឋមន្ត្រីបានបន្តទៀតថា យុទ្ធនាការក្នុងការចាក់វ៉ាក់សាំងនៅប្រទេសទួរគីបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី 14 មករា ឆ្នាំ 2021 មកម្ល៉េះ ដោយវ៉ាក់សាំងចម្បងដែលចាក់សម្រាប់ពលរដ្ឋទួរគី គឺប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) របស់ចិន។

rsz_photo_2021-09-04_15-16-14_4

 

rsz_photo_2021-09-04_15-16-15

សូមបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃទី 4 កញ្ញា ឆ្នាំ 2021 នេះ ប្រទេសទួរគីមានអ្នកឆ្លងសរុបចំនួន 6,458,630 នាក់ និងព្យាបាលជាសរុបចំនួន 5,886,912 នាក់ និងអ្នកបាត់បង់ជីវិតសរុប 57,559 នាក់៕
អត្ថបទ និងរូបភាពដោយ កណ្ដាប់ដៃដែក


ថ្ងៃចន្ទ, 06 ខែកញ្ញា 2021 15:59  កណ្តាប់ ដៃដែក